បុគ្គលិកកម្មករអូស្រ្តាលីគ្រប់រូបមានសិទ្ធិធ្វើការនៅកន្លែងដែលមានសុវត្ថិភាព។ ច្បាប់តម្រូវឲ្យនិយោជកទាំងអស់បង្កើតនូវបរិយាកាសធ្វើការប្រកបដោយសុវត្ថិភាពដើម្បីសម្រាលរបួសស្នាមនិងជំងឺឈឺថ្កាត់ផ្សេងៗនៅកន្លែងធ្វើការឲ្យនៅសល់តិចតួចបំផុត។
ទោះជាយ៉ាងណាក៏ដោយ ការិយាល័យស្ថិតិអូស្រ្តាលីបង្ហាញថា ក្នុងអំឡុងឆ្នាំ២០១៣ដល់២០១៤ មានមនុស្សជាងកន្លះលាននាក់ដែលរងរបួសឬក៏ឈឺថ្កាត់ពាក់ព័ន្ធនឹងការងារ។
មុខអាជីពឬក៏ការងារខ្លះត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងធម្មតា ប៉ុន្តែបុគ្គលិកឬកម្មករដែលនិយាយភាសានិងមានវប្បធម៌ដាច់ដោយឡែកពីគេនោះគឺជាក្រុមអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងគេ។
តើមកពីមូលហេតុអ្វី? សូមតាមចុចសំឡេងដើម្បីស្តាប់សេចក្តីលំអិត៖
Share
