របាយការណ៍ថ្មីមួយបង្ហាញថា ការជក់បារីធ្លាក់ចុះទាបបំផុតនៅទូទាំងប្រទេសដែលមិនធ្លាប់មានពីមុនមក។ការរកឃើញនេះបង្ហាញថា ប្រជាជនមិនដល់មួយភាគបួននោះទេដែលជក់បារីជារៀងរាល់ថ្ងៃ ដោយអត្រានេះបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងពេលជាងពីទសវត្សរ៍កន្លងមកនេះ។
វាអាចថាជាទំលាប់របស់មនុស្សម្នាក់ៗដែលលំបាកក្នុងការបោះបង់ចោល។
ប៉ុន្តែឥឡូវនេះរបាយការណ៍ថ្មីមួយបង្ហាញថាចំនួនអ្នកដែលផ្តាច់បារីបានសម្រេចកំពុងតែកើនឡើង។
ការសិក្សានេះធ្វើឡើងដោយវិទ្យាស្ថានសុខភាពនិងសុខមាលភាពអូស្រ្តាលី ដោយបានធ្វើការប្រៀបធៀបអត្រានាពេលបច្ចុប្បន្នទៅនឹងកំណត់ត្រានៅក្នុងរបាយការណ៍មូលដ្ឋានឆ្នាំ២០១៥ បានរកឃើញថាពលរដ្ឋអូស្រ្តាលីជក់តិចជាងមុន។
Share




