Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

នាង Sofina Nikat មិនបានបង្ហាញខ្លួននៅតុលាការនោះទេ

Sofina Nikat and her daughter

Sofina Nikat and her daughter Source: AAP

ស្រ្តីម៉ែលប៊ិនម្នាក់ដែលប៉ូលិសនិយាយថា នាងបានសារភាពថាបានសម្លាប់កូនស្រីអាយុ១៥ខែរបស់នាង មិនបានបង្ហាញខ្លួននៅក្នុងតុលាការជាន់ទាបក្រុងម៉ែលប៊ិនទេថ្ងៃនេះ ដោយសារតែស្ថានភាពផ្លូវចិត្តរបស់នាង។


Published

Updated

Source: SBS



Share this with family and friends


ស្រ្តីម៉ែលប៊ិនម្នាក់ដែលប៉ូលិសនិយាយថា នាងបានសារភាពថាបានសម្លាប់កូនស្រីអាយុ១៥ខែរបស់នាង មិនបានបង្ហាញខ្លួននៅក្នុងតុលាការជាន់ទាបក្រុងម៉ែលប៊ិនទេថ្ងៃនេះ ដោយសារតែស្ថានភាពផ្លូវចិត្តរបស់នាង។


នាង សូហ្វីនា នីខេត (Sofina Nikat) អាយុ​២២​ឆ្នាំ ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ជាន់ទាប​ក្រុងម៉ែលប៊ិន​​នៅ​ថ្ងៃ​ពុធនេះ ពី​បទ​សម្លាប់​កូន​ស្រី​របស់​នាង​ឈ្មោះថា សាណៃយ៉ា សាហ៊ីប(sanaya Sahib)។

ការកាត់ក្តីដោយសង្ខេប​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​ជនជាប់ចោទនោះទេ ហើយ​នាង​ត្រូវ​បាន​គេ​បញ្ជូន​ចូល​ទៅ​ក្នុង​មន្ទីរឃុំឃាំង​វិញ​​ដើម្បី​រង់​ចាំ​ការ​កាត់ក្តីម្តងទៀត​នៅ​ក្នុង​ខែ​សីហា។

សាកសព​របស់​ក្មេងស្រីនេះ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ Darebin Creek កាលពីថ្ងៃ​អាទិត្យ ក្នុង​អំឡុងពេល​មិនដល់​២៤ម៉ោង​ផង បន្ទាប់​ពី​ម្តាយ​របស់នាង​អះអាងថា​នាង​ត្រូវ​បាន​មនុស្សស្រវឹងម្នាក់​កញ្ឆក់​យកនាង​ចេញ​ពី​រទេះរុញ​ក្នុង​ឧទ្យាន Heidelberg West Park ៕

 

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now