Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

បារាំងប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន៣ខែទៀតបន្ទាប់ពីមានមនុស្សយ៉ាងហោចណាស់៨០នាក់បានស្លាប់

Truck rams Bastille Day crownd

ប្រធានាធិបតីបារាំងលោក Francois Hollande បានពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែម៣ខែទៀត ក្រោយពីបុរសម្នាក់បានបើករថយន្តដឹកទំនិញធុនធំបុកកាត់ហ្វូងមនុស្សនៅទីក្រុងនីស ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេស។


Published

Updated

Source: SBS




Share this with family and friends


ប្រធានាធិបតីបារាំងលោក Francois Hollande បានពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែម៣ខែទៀត ក្រោយពីបុរសម្នាក់បានបើករថយន្តដឹកទំនិញធុនធំបុកកាត់ហ្វូងមនុស្សនៅទីក្រុងនីស ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេស។


គេ​ជឿថា មានមនុស្ស​យ៉ាង​ហោចណាស់​៨០នាក់​បាន​ស្លាប់​ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​ផងដែរ និង​មនុស្ស​ជាច្រើន​ទៀត​រង​របួស។

មាន​សេចក្តី​រាយការណ៍ថា រថយន្ត​ដឹកទំនិញ​នោះ​បាន​ផ្ទុក​គ្រឿង​ផ្ទុះ​ជាច្រើន នៅ​ពេល​ដែល​បើក​បុក​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​មើល​ការ​បាញ់​កាំជ្រួច​នៅ​ថ្ងៃ​បុណ្យ​ជាតិ​បារាំង។

អ្នក​បើកបរ​រថយន្ត​នោះ​ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់។

ប្រធានាធិបតី​បារាំង​និយាយថា មានការ​ដាក់​ពង្រាយ​ប៉ូលិស​និង​ទាហាន​១ម៉ឺន​នាក់​បន្ថែម​ដើម្បី​ជា​ការ​ឆ្លើយ​តប ជា​ពិសេស​ដើម្បី​ត្រួត​ពិនិត្យ​ព្រំដែន។

 

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now