Who Speaks For Me? គឺជាចំណងជើងនៃខ្សែភាពយន្តមួយដែលក្នុងនោះនិយាយពីជីវិតពិតរបស់ជនប្រវេសន៍ដែលមកដល់ក្នុងប្រទេសអូស្រ្តាលីហើយមិនចេះនិយាយភាសាអង់គ្លេស ដូច្នេះពួកគាត់ត្រូវពឹងផ្អែកលើបងប្អូនសាច់ញាតិក្នុងការបកប្រែជូន។
ក្នុងនោះក៏មានដំណើរជីវិតរបស់ស្រ្តីខ្មែរម្នាក់ដែលមកដល់ប្រទេសអូស្រ្តាលីជាមួយនឹងស្វាមីពិការដែលមានកូន៥នាក់ ហើយគាត់ត្រូវពុះពារគ្រប់ឧបសគ្គដើម្បីស្វះស្វែងរកការងារធ្វើ ផ្គត់ផ្គត់ជីវភាពគ្រួសារ ក៏ដូចជាការប្រាស្រ័យទាក់ទងនៅក្នុងសង្គមជាដើម។
តើនរណានិយាយជំនួសគាត់នៅពេលដែលគាត់មិនទាន់ចេះភាសាអង់គ្លេស?
សូមស្តាប់នូវបទសម្ភាសន៍ជាមួយនឹងអ្នកស្រី លីហៀង ស៊ាងដូចតទៅ៖





