ទឹកស្ទឹងសែនខេត្តកំពង់ធំនិងស្ទឹងពោធិ៍សាត់ ត្រូវបានប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នគ្រោះទឹកជំនន់

កាលពីថ្ងៃទី៦ ខែតុលា អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកស្ទោង ឱ្យបានជ្រាបថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតកម្ពស់ ១៤ម៉ែត្រ ជាកម្ពស់ទឹកប្រកាសឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់។ ជាមួយគ្នានេះ ទឹកស្ទឹងសែនផ្នែកខាងលើ ក៏កំពុងកើនឡើងជាលំដាប់។
Share



