Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កូនសិស្សខ្មែរមកពីអង្គការSunrise Cambodia ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅអូស្រ្តាលី

Sunrise Cambodia's Kids are doing exchange program at Sydney's Central Coast Grammar School

Sunrise Cambodia's Kids are doing exchange program at Sydney's Central Coast Grammar School Source: Michele Hockey of CCGS

ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ សាលា Central Coast Grammar School នៅស៊ីដនីយ៍ បានរៀបចំកម្មវិធីដោះដូរការសិក្សា (Exchange Program)ជាមួយអង្គការ Sunrise Cambodia ដោយបានជ្រើសរើសយកកូនសិស្សខ្មែរយើង៤រូប ប្រុសពីរ ស្រីពីរដែលមានអាយុចាប់ពី១៥ដល់១៧ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសនិងអាកប្បកិរិយាមាយាទល្អឲ្យមកសិក្សានៅក្នុងសាលារៀននេះរយៈពេល១ខែ។


Published

Updated

By Sopharany Hay

Source: SBS




Share this with family and friends


ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ សាលា Central Coast Grammar School នៅស៊ីដនីយ៍ បានរៀបចំកម្មវិធីដោះដូរការសិក្សា (Exchange Program)ជាមួយអង្គការ Sunrise Cambodia ដោយបានជ្រើសរើសយកកូនសិស្សខ្មែរយើង៤រូប ប្រុសពីរ ស្រីពីរដែលមានអាយុចាប់ពី១៥ដល់១៧ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសនិងអាកប្បកិរិយាមាយាទល្អឲ្យមកសិក្សានៅក្នុងសាលារៀននេះរយៈពេល១ខែ។


លោកស្រី Geraldine Cox ជនជាតិ​អូស្រ្តាលី​ម្នាក់​ដែល​មាន​សញ្ជាតិ​ខ្មែរ​និង​ជា​ស្ថាបនិក​អង្គការ​ Sunrise Cambodia ​អស់​ពេល​ជាង​២០ឆ្នាំ​មក​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា  បច្ចុប្បន្ន​ក្រៅ​ពី​មណ្ឌល​កុមារ​កំព្រា​ពីរ​កន្លែង​នៅ​តាខ្មៅ​ និង​សៀមរាប​ដែល​មើល​ការ​ខុស​ត្រូវ​ក្មេងៗ​ជាង​២០០នាក់នោះ អង្គការ​របស់​លោកស្រី​ក៏​កំពុងតែ​ឧបត្ថម្ភ​ដល់​កុមារ​ប្រមាណ​៣០០០នាក់​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ថែម​ទាំង​ជួយ​អភិវឌ្ឍន៍​សហគមន៍​តាម​រយៈការ​សាងសង់​អណ្តូង​ទឹក សាលារៀន ស្អាន ។ល។

សូមស្តាប់​បទសម្ភាសន៍​រវាង​SBS ខ្មែរ​ជា​មួយ​លោក​ស្រី Geraldine Cox រួមជាមួយ​នឹង​ប្អូនស្រី ភឿន ស្រីល័ក្ខ និង​ប្អួនប្រុស ​ខន​ វិឆ័យ អំពី​បទ​ពិសោធ​ន៍​ដែល​ពួកគេ​ទទួល​បាន​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​និង​សិក្សា​ក្នុង​ប្រទេស​អូស្រ្តាលី​រយៈពេល​១​ខែ​នេះ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now