ការដំឡើងអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅមុនការប្រកាសកញ្ចប់ថវិកាសហព័ន្ធ

Reserve Bank Governor Philip Lowe Source: AAP / AAP Image/Pool
នៅក្នុងវិធានការណ៍មួយ ដែលបានធ្វើឱ្យទីផ្សារមានការភ្ញាក់ផ្អើល ធនាគារកណ្តាលអូស្រ្តាលី(RBA) បានដំឡើងអត្រាការប្រាក់ម្តងទៀត បន្ទាប់ពីការផ្អាករយៈពេលមួយខែ។ ធនាគារជាតិ បានដំឡើងអត្រាសាច់ប្រាក់បន្ថែម 0.25ភាគរយ ឱ្យឡើងដល់ 3.85 ភាគរយ ដែលធ្វើឱ្យវាក្លាយទៅជាអត្រាការប្រាក់ដ៏ខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល 11 ឆ្នាំមកនេះ។ ការសម្រេចចិត្តនេះបានកើតឡើងនៅមុនការប្រកាសកញ្ចប់ថវិកាសហព័ន្ធនៅសប្តាហ៍ក្រោយ។ ទេសាភិបាលធនាគារកណ្តាល R-B-A លោក Philip Lowe និយាយថា អត្រាអតិផរណានៅតែខ្ពស់ពេក ក្នុងកម្រិត 7 ភាគរយ ហើយលោកមិនបានច្រានចោលចំពោះការកើនឡើងបន្ថែមទៀតឡើយ។
Share