ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ ភូមិបុល អាឌុលយ៉ាដេត បាន សោយទិវង្គតហើយនៅក្នុងព្រះជន្មាយុ៨៨វស្សា។ ព្រះបរមរាជវាំងក្នុងទីក្រុងបាងកកបានអះអាងពីដំណឹងនេះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការ សោយទិវង្គតនេះនោះទេ។
ព្រះមហាក្សត្រដែលគ្រងរាជ្យសម្បត្តិអស់កាលវេលាដ៏យូរជាងគេនៅលើពិភពលោកអង្គនេះ បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនលើកច្រើនសារមកហើយ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
លោកនាយករដ្ឋមន្រ្តីថៃបានប្រកាសការកាន់ទុក្ខរយៈពេល១ឆ្នាំ ខណៈដែលទង់ជាតិនៅតាមអាគាររដ្ឋាភិបាលនិងសាលារៀននានាត្រូវបង្ហូតត្រឹមតែពាក់កណ្តាលរយៈពេល៣០ថ្ងៃ៕





