ព្រះបិតារបស់ទ្រង់សោយទិវង្គតនៅពេលដែលទ្រង់ទើបតែមានព្រះជន្មពីរព្រះវស្សា។
នៅពេលដែលព្រះបិតុលារបស់ទ្រង់ដែលមិនមានបុត្រស្នងរាជ្យបល្ល័ង្គបានដាក់រាជ្យក្នុងឆ្នាំ១៩៣៥នោះ ព្រះរាមរបស់ទ្រង់ដែលមានព្រះជន្មទើបតែ៩ព្រះវស្សាបានឡើងគ្រងរាជ្យបន្ត។
ប៉ុន្តែព្រះអង្គម្ចាស់ អាណាន់ដា ត្រូវបានគេធ្វើឃាតដោយបាញ់សម្លាប់នៅលើក្រឡាបន្ទំក្នុងឆ្នាំ១៩៤៦ ហើយព្រះអង្គម្ចាស់ភូមិបុលក៏បានឡើងសោយរាជ្យសម្បត្តិតាំងពីពេលនោះមកក្នុងព្រះជន្ម១៨ព្រះវស្សា។
ទ្រង់បានសោយរាជ្យរយៈពេល៧០ឆ្នាំ ដូច្នេះហើយប្រជាជនថៃជាច្រើនមិនបានស្គាល់រាជ្យស្តេចផ្សេងឡើយក្នុងជីវិតរបស់ពួកគេ។
ព្រះអង្គម្ចាស់ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតកាលពីថ្ងៃទី១៣តុលាឆ្នាំ២០១៦នៅវេលាម៉ោង៣រសៀលនៅមន្ទីរពេទ្យស៊ីរីរ៉ាដក្នុងក្រុងបាងកក ក្នុងជន្មាយុ៨៨ព្រះវស្សា។
រដ្ឋាភិបាលថៃបានប្រកាសឲ្យធ្វើការកាន់ទុក្ខរយៈពេលមួយឆ្នាំនិងបង្ហូតទង់ជាតិពាក់កណ្តាលនៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋនិងសាលារៀននានារយៈពេល៣០ថ្ងៃ៕