ក្រសួងការងារកម្ពុជា បានប្រកាសថា ការរៀបចំបែបបទឯកសារស្របច្បាប់ ជូនពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានផ្ដល់ជូនពលករកម្ពុជារួចហើយ ចំនួនជាង ១៧ម៉ឺននាក់ហើយនៅសល់ប្រហែល ៤២ ម៉ឺននាក់ទៀត ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ប្រទេសថៃ ពន្យារពេល រហូតដល់ ៦ខែ ដើម្បីឲ្យកម្ពុជា បំពេញបែបបទចុះបញ្ជី ។
Share





