Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាតបទៅថៃ ដែលចង់យកសារសំឡេងលោក ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្តឹងទៅប៉ូលិសអន្តរជាតិ

Thai PM Paetongtarn apologizes over leaked call with Hun Sen on border dispute

Paetongtarn Shinawatra (C) performs a traditional Thai greeting in a public apology, flanked by Foreign Minister Maris Sangiampongsa (R), Defense Minister Phumtham Wechayachai (L), and senior defense officials (back), during a press conference at Government House in Bangkok, Thailand, 19 June 2025.during a press conference at Government House in Bangkok, Thailand, 19 June 2025. Source: EPA / RUNGROJ YONGRIT/EPA/AAP Image

នៅយប់ថ្ងៃទី១៥ ខែកក្កដា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា លោក ទូច សុឃៈ បានឆ្លើយតបទៅភាគីថៃ ដែលបានយកសារសំឡេងរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ដែលព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គ្រោងប្តឹងទៅប៉ូលិសអន្តរជាតិ Interpol។


Published

By Meng Phalla

Source: SBS


Share this with family and friends


នៅយប់ថ្ងៃទី១៥ ខែកក្កដា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា លោក ទូច សុឃៈ បានឆ្លើយតបទៅភាគីថៃ ដែលបានយកសារសំឡេងរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ដែលព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គ្រោងប្តឹងទៅប៉ូលិសអន្តរជាតិ Interpol។


កាសែតថៃ បាងកក ប៉ុស្តិ៍ បានចុះផ្សាយថា នគរបាលស៊ើបអង្កេតបទឧក្រិដ្ឋបច្ចេកវិទ្យាថៃ កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជូនសំណុំរឿង ពាក់ព័ន្ធនឹងការបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានព្យួរតំណែង និងលោក ហ៊ុន សែន ទៅកាន់ការិយាល័យតុលាការថៃ នៅទីក្រុងបាងកក។

កាសែតថៃដដែល បានស្រង់សម្តីអ្នកនាំពាក្យតុលាការថៃ មកផ្សាយថា ព្រះរាជអាជ្ញាតុលាការថៃ នឹងសម្រេចថា តើករណីនេះ មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅតុលាការដែរ ឬទេ។ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងត្រូវបានបញ្ជូន ទៅតុលាការព្រហ្មទណ្ឌ ហើយប្រសិនបើជនជាប់ចោទ មិនបង្ហាញខ្លួន មន្ត្រីថៃ នឹងស្នើសុំដីកាចាប់ខ្លួនពីអង្គការប៉ូលិសអន្តរជាតិ Interpol។


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now