អូស្រ្តាលីប្រកាសមិនឲ្យប្រជាជនធ្វើដំណើរទៅក្រៅប្រទេស និងហាមឃាត់មិនឲ្យមានការជួបជុំគ្នានៅខាងក្នុងអាគារឬក្រោមដំបូល លើសពី១០០នាក់

Prime Minister Scott Morrison has advised Australians not to travel overseas. Source: AAP
អូស្រ្តាលីបានដំឡើងដំបូន្មានក្នុងការធ្វើដំណើររបស់ខ្លួនដល់កម្រិតខ្ពស់បំផុត ជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមកដោយសារតែវិបត្តិ coronavirus នោះគឺប្រជាជនអូស្រ្តាលីមិនគួរធ្វើដំណើរទៅបរទេសឡើយ ហើយហៅអ្នកដែលកំពុងស្នាក់នៅក្រៅ ឲ្យត្រឡប់ចូលស្រុកវិញឲ្យបានឆាប់បំផុត ។ រដ្ឋាភិបាលសហព័ន្ធក៏បានហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំនៅខាងក្នុងអាគារ ឬនៅក្រោមដំបូល(Indoor gatherings)ដែលមិនចាំបាច់ មិនឲ្យលើសពី១០០នាក់។ ចំណែកឯការជួបជុំនៅទីវាលខាងក្រៅ (Outdoor gatherings ) នៅកម្រិតត្រឹម៥០០នាក់ដដែល។
Share



