ដំណើរជីវិតរបស់លោក Donald Trump មុននឹងក្លាយជាប្រធានាធិបតីទី៤៥របស់អាម៉េរិក

President-elect Donald Trump gives his acceptance speech as he is surrounded by his family arrives at his election night rally, Wednesday, Nov. 9, 2016, in New York. (AP Photo/Mary Altaffer)

Donald Trump gives his acceptance speech surrounded by his family at his election night rally, Wednesday, Nov. 9, 2016, in New York. (AP Photo/Mary Altaffer) Source: AP

បន្ទាប់ពីមានការបោះឆ្នោតជ្រើសប្រធានាធិបតីអាម៉េរិកដ៏តឹងតែងកាលពីពេលថ្មីៗនេះ លោក Donald Trump នៃបក្សសាធារណរដ្ឋនឹងក្លាយជាប្រធានាធិបតីទី៤៥របស់អាម៉េរិក។អ្នកជំនួញដែលជាមហាសេដ្ឋីរាប់ពាន់លានរូបនេះបានទទួលជ័យជំនះលើគូប្រជែងរបស់លោកមកពីបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton ហើយនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី២១មករាឆ្នាំ២០១៧។ដូច្នេះតើ Donald Trump ជានរណា? មានជីវប្រវត្តិដូចម្តេច?


លោក Donald J Trump កើត​នៅ​ក្នុង​សង្កាត់​Queens នៃ​ទីក្រុងញូយ៉ក​ក្នុង​ឆ្នាំ​១៩៤៦។ ឳពុក​របស់​លោក​គឺ​ជា​អ្នក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ដ៏​ធំបំផុត​មួយ​ក្នុង​ទីក្រុង​ញួយ៉ក​នេះ។

ឳពុក​ម្តាយ​របស់​លោក​បញ្ចូល​មនោគម​បន្តិច​ម្តងៗ​ដល់​កូនៗ​ទាំង​៥​របស់​ពួកគេ​អំពី​ក្រិត្យ​ក្រម​នៃ​ការ​ប្រឹងប្រែង​ធ្វើការ​ងារ។

ប៉ុន្តែ​Donald Trump ដ៏​ក្មេងខ្ចី​ពេលនោះ​នៅ​រត់​លេងក្នុង​សាលា​រៀននៅ​ឡើយ ហើយ​នៅ​អាយុ​១៣ឆ្នាំ​ លោកក៏ត្រូវ​បញ្ជូន​ឲ្យ​ទៅ​សិក្សានៅ​សាលា​យោធា ហើយលោក​ក៏​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង។

នៅ​អាយុ​២៥​ឆ្នាំ លោក​បាន​ទទួល​សិទ្ធិ​មើល​ខុសត្រូវ​លើ​អាជីវកម្មរបស់​ឳពុកលោក ហើយ​លោក​បាន​សាងសង់​អាគារ​ខ្ពស់​ៗកប់ពពក​នៅ​ Manhattan។

ក្នុង​ឆ្នាំ​១៩៧៧ លោកបាន​រៀបការ​ជាមួយ​នឹង​តារាបង្ហាញម៉ូដ​ម្នាក់​មក​ពី​ប្រទេស​ឆេកូស្លូវ៉ាគី អ្នកស្រី Ivana Winklemyer Zelnickova ហើយ​ពួកគេ​ទទួល​បាន​នូវ​ចំណង​ដៃ​កូន​៣នាក់។

ជីវិត​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​បាន​ឈាន​ដល់​ផ្លូវ​បំបែក ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​លើកសរសើរ​ដល់​រូប​លោក។

អ្នកស្រី​ថា៖ “លោក​Donald គឺ​ជា​មនុស្ស​លោក​ដ៏អស្ចារ្យ​ម្នាក់។ លោក​ផ្តល់​ឲ្យ លោកកក់ក្តៅ។ ហើយ​អ្នក​ទាំង​អស់នោះ​ពួកគេ​មើលមក​គាត់​ថា​ជា​ពាណិជ្ជករ​ដ៏តឹងរឹងម្នាក់ ដែលគាត់​ពិតជា​តឹងរឹងមែន ប៉ុន្តែ​ប្រសិន​បើ​អ្នក​ធ្វើ​ល្អចំពោះគាត់ គាត់​នឹង​ធ្វើ​លើ​មកលើ​អ្នកវិញ។ ប្រសិនបើអ្នក​ធ្វើ​មិន​ល្អ​ចំពោះគាត់នោះទេ អ្នក​ពិត​ជាស្លាប់​មិនខាន ព្រោះថា មិនយូរ​មិនឆាប់​គាត់​នឹង​ផ្ចាញ់​អ្នក​វិញ​មិនខាន”។

ក្នុង​ឆ្នាំ​១៩៨១ លោក Donald Trump បាន​បើកសម្ពោធ​នូវ​អាគារខ្ពស់ឈ្មោះថា Trump Tower បន្ទាប់​មក​ក៏មាន Trump Plaza​ទៀត។

អ្វីៗ​មិន​បញ្ចប់​ត្រឹមនោះនោះទេ នៅមាន​កាស៊ីណូ និង​ទីលាន​វាយ​កូនហ្គោល​ជាច្រើន​បាន​បើក​សម្ពោធជា​បន្តបន្ទាប់​ទៀត ហើយ​ពេល​នោះ​ប្រាក់​ចំណូល​របស់​លោក​បាន​លោត​ផ្លោះ​ពី​រាប់​លានដុល្លារ​ទៅ​ជា​រាប់​ពាន់លានដុល្លារវិញ។

នៅ​ចុង​ទសវត្សរ៍ឆ្នាំ​១៩៨០ អាពាហ៍ពិពាហ៍​ដំបូង​របស់លោក​ត្រាំ​បាន​ឈាន​ដល់​ផ្លូវ​បំបែក​ បន្ទាប់​ពី​លោកបាន​ជួប​ជាមួយ​នឹង​នារី​បង្ហាញ​ម៉ូដ​វ័យក្មេង​ម្នាក់​ឈ្មោះថា Marla Maples។

ក្រោយមក​លោក​ក៏​បាន​រៀបការ​ជាមួយនឹង​នាង​ហើយ​បង្កើតបាន​កូន​ស្រី​ម្នាក់។

ភរិយា​ទីពីរ​របស់​លោក​ក៏​និយាយ​ពាក្យ​ល្អៗ​អំពីលោក​ដែរ។

ចំណែកឯ​ គំនិត​នៃការ​ក្លាយ​ជា លោក​ប្រធានាធិបតី​Trump​នេះ បាន​លើក​ឡើង​ជាលើកដំបូង​កាល​ពី​២៨ឆ្នាំ​មុន នៅ​ពេល​ដែល​លោក Donald Trump កំពុងតែ​ធ្វើ​យុទ្ធនាការ​ឃោសនា​សម្រាប់​លោក George Bush Senior។

អ្នក​យកព័ត៌មាន​របស់​NBC ម្នាក់នៅសហរដ្ឋអាម៉េរិក​បាន​សួរ​លោក​នៅ​ក្នុង​ឆ្នាំ​១៩៨៨​ថា តើ​អាច​ទៅរួច​ទេ​ដែលថា​លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នាពេល​អនាគត?

ហើយ​លោក  Trump ឆ្លើយថា “ខ្ញុំ​គិតថា ខ្ញុំ​មាន​ឱកាសដ៏ល្អ​មួយ។ ខ្ញុំ​មាន​ន័យថា ខ្ញុំចង់​ឈ្នះ។ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ចង់​ឈ្នះ ខ្ញុំចង់​ធ្វើ​ឲ្យ​បាន​ល្អ ហើយ​ខ្ញុំ​គិតថា ខ្ញុំ​ប្រហែល​ជា​មាន​ឱកាស​ល្អគួរសម”។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ វា​ជាពេល​វេលា​ដ៏​លំបាក​សម្រាប់​លោក។

លោកបាន​ដាក់​ប្រកាស​ក្ស័យធន​៤លើក​ក្នុង​ដើម​ទសវត្សរ៍ឆ្នាំ​១៩៩០។

មិនតែ​ប៉ុណ្ណោះ លោក​បាន​ទិញ​អាជ្ញាប័ណ្ណ​ការ​ប្រកួត​បវរកញ្ញា Miss Universe ​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​ទើបតែ​លក់វាវិញ​កាល​ពី​ឆ្នាំមុន។

ហើយ​បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៤ លោកបាន​ក្លាយ​ជា​តួសម្តែង​កម្មវិធី​ទូរទស្ស The Apprentice។

កម្មវិធី​នេះ​បាន​បន្ត​ធ្វើឡើង​បាន​១៤ភាគ រួមទាំង​៧រដូវកាល​នៃ​កម្មវិធី The Celebrity Apprentice  ផងដែរ។

ក្នុង​ឆ្នាំ​២០០៥ លោក Donald Trump បាន​រៀបការ​ជាមួយ​នឹង​ភរិយាទី​៣​របស់​លោក ដែល​ជា​តារាបង្ហាញម៉ូត​អ្នកនាង Melania Khauss។

មួយ​ឆ្នាំ​ក្រោយ​មក​ពួកគេ​ក៏​បង្កើត​បាន​នូវ​កូន​ប្រុស​ម្នាក់។

បន្ទាប់​ពី​ការ​ប្រកាស​ក្ស័យ​ធន​ពីរ​លើក​ក្នុង​ឆ្នាំ​២០០៤ និង​២០០៩​មក លោក​Trump​ក៏​បាន​​ក្រោកឈរឡើង​វិញ​ត្រឡប់​មក​លេង​នូវ​ហ្គេម​ដ៏​ធំបំផុត​របស់​លោក។

លោកបានប្រកាស​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាម៉េរិក​ជាផ្លូវការ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​អស្ចារ្យ​ម្តងទៀត។

សរុបសេចក្តី​មក លោក Donald Trump គឺ​ជាក្មេង​មកពីសង្កាត់ Queens ជា​អ្នក​មាន​អំណាច​ខាង​វិស័យ​អចលនទ្រព្យ ជា​ពាណិជ្ជករ​ដែល​ក្ស័យធុន ជា​មហាសេដ្ឋី​រាប់​ពាន់លាន ជា​តារាសម្តែង​កម្មវិធី​ទូរទស្សន៍ ហើយ​ឥឡូវ​នេះ គាត់​គឺ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋអាម៉េរិក៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service