ប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ នៅគ្រោះអាសន្នទឹកជំនន់ក្នុងរដ្ឋវិចថូរៀ

Shepparton2.jpeg

ទឹកលិចនៅតំបន់ Shepparton Source: Supplied / Servet Doktoroğlu

រដ្ឋាភិបាលរដ្ឋវិចថូរៀបានសន្យាផ្តល់ប្រាក់ជំនួយចំនួន 351 លានដុល្លារដើម្បីជួយដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ដែលកំពុងបន្ត។ គោលបំណងចំបងនៃប្រាក់ជំនួយនេះគឺសម្រាប់ការចំណាយលើការបោសសម្អាត និងជួសជុលផ្លូវរាប់រយខ្សែដែលខូចខាតដោយសារទឹកជំនន់ ដែលកំពុងរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។ ភ្លៀងបានធូរស្រាលឡើងហើយនៅក្នុងតំបន់ជាច្រើនដែលរងផលប៉ះពាល់ខ្លាំងបំផុត ប៉ុន្តែផ្ទះយ៉ាងហោចណាស់ បីម៉ឺនបួនពាន់ខ្នង នៅតែប្រឈមនឹងការជន់លិច ឬត្រូវបានកាត់ផ្តាច់ នៅតាមប្រព័ន្ធទន្លេដែលឡើងខ្លាំងរបស់រដ្ឋវិចថូរៀ។ ជាមួយនឹងការព្យាករណ៍ថានឹងមានទឹកភ្លៀងធ្លាក់បន្ថែមទៀតក្នុងសប្តាហ៍នេះ ការសង្គ្រោះបន្ទាន់ទឹកជំនន់នឹងបន្តសម្រាប់សហគមន៍ជាច្រើន។



Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now