ចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃ មានអ្នកទេសចរជាង ៥លាននាក់ នៅទូទាំងប្រទេសកម្ពុជា

Sangkran Battambang

Sangkran Battambang during Khmer New Year 2018 Source: Facebook

ស្ថិតិភ្ញៀវទេសចរដើរកំសាន្តទូទាំងប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ គឺនៅទូទាំងប្រទេស មានអ្នកទេសចរសរុបជាង ៥លាននាក់។


របាយការណ៍​របស់​ក្រសួងទេសចរណ៍ បង្ហាញថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៣-១៦ មេសា ឆ្នាំ​២០១៨ មាន​​ភ្ញៀវ​ជាតិ ​​ចំនួន ១,៧៨០,០១៦ នាក់ កើន ១៥.១៦% រីឯភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៣៦,៦៩៤ នាក់ កើន ១៤.២៥%​។

ដោយឡែក ភ្ញៀវទេសចរ ដើរ​កំសាន្ត ពេល​ចូលឆ្នាំ​នៅ ២៤ ខេត្ត​ក្រុង​ទៀត ក្នុង​រយៈពេល ០៣​ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៨ គឺភ្ញៀវ​ជាតិ ​មាន​ចំនួន ៥,០៨៦,៩៦៤ នាក់ កើនឡើង ២៣% ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន ៤,១៣៥,៤៥៦ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨៨,០៤២ នាក់ កើនឡើង ៣៣.៣៧% ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​៦៦,០១១​នាក់។​

​ក្រសួងទេសចរណ៍ ក៏បាន​គូសបញ្ជាក់ថា ភ្ញៀវទេសចរ​សរុប​ពេល​ចូលឆ្នាំ (​រួមទាំង​អង្គរ​សង្គ្រាន្ត ខេត្ត​សៀមរាប ) មាន​ចំនួន ៥,១៧៥,០០៦ នាក់ កើន ២៣% ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន ៤,២០១,៤៧៦ នាក់​។

ដោយឡែក​ ក្នុងរយៈពេល ៥ថ្ងៃ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៣-១៧ខែមេសា ឆ្នាំ២០១៨ នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង ៩១ លើក បណ្តាល​ឲ្យ​ស្លាប់ ៤៧ ​នាក់ និង​របួស ១៤៣ ​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ កាលពី​ឆ្នាំ​២០១៧ នៅរយៈពេល ៥ ថ្ងៃដូចគ្នានេះ មាន​អ្នកស្លាប់​ចំនួន ៥៥ ​នាក់ និង​របួស ២២៦ ​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​៕ ​


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service