រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Peter Dutton បានព្រមានថា គ្មាននរណាម្នាក់អាចកេងផលប្រយោជន៍ពីអូស្រ្តាលីបានឡើយ បន្ទាប់ពីមានអត្តពលិកនិងមន្រ្តីផ្លូវការបរទេសជាង២៥០នាក់ បានស្នាក់នៅក្នុងប្រទេសនេះក្រោយពីកីឡា Commonwealth Games បានបញ្ចប់ទៅ។
អ្នកទាំងនោះភាគច្រើនកំពុងតែស្វែងសុំសិទ្ធិជ្រកកោន ហើយទទួលបាននូវទិដ្ឋាការ bridging visas ជាបណ្តោះអាសន្ន ខណៈដែលករណីរបស់ពួកគេកំពុងតែដំណើរការ។
ប៉ុន្តែក្នុងនោះមាន៥០នាក់មិនបានដាក់ពាក្យជាផ្លូវការដើម្បីសុំអនុញ្ញាតិការស្នាក់នៅបន្តឡើយ។ លោកDutton បានព្រមានថា នឹងរកពួកគេឲ្យឃើញ ហើយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។
Share





