នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យរៀបចំផ្លូវដែកដែលអាចឱ្យរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង

Cambodia Train.jpg

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីជំនាញ រៀបចំស្ថាបនាផ្លូវរថភ្លើងនៅកម្ពុជា ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វិធានការថ្មីនេះ ដើម្បីកាត់បន្ថយការចំណាយ និងងាយស្រួលដល់ការដឹកជញ្ជូន។


លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រុមការងារជំនាញ សិក្សាពីការកាត់បន្ថយតម្លៃដឹកជញ្ជូនលើដងផ្លូវ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូង ក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកកម្ពុជា មានចំនួន ២ខ្សែ គឺខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។

ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះ ត្រូវបានបំផ្លាញទាំងស្រុង ដោយរបបកម្ពុជាប្រជាធិបតេយ្យ។

បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈ ការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC) ដែលផ្តល់សេវាដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ ដាក់ឱ្យដំណើរការ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨។ ប៉ុន្តែការធ្វើដំណើរតាមរថភ្លើង ត្រូវចំណាយពេលធ្វើដំណើរយូរ ដោយសារតែរថភ្លើង អាចរត់បានត្រឹមតែ ៤០-៥០គីឡូម៉ែត្រ ក្នុង ១ម៉ោង តែប៉ុណ្ណោះ៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service