ហិរញ្ញិកសហព័ន្ធ លោក Scott Morrison បានដាក់ចេញនូវកញ្ចប់ថវិកាដើម្បីបង្ហាញថារដ្ឋាភិបាល លោកTurnbull គឺជាជម្រើសដែលមានស្ថេរភាពសម្រាប់អ្នកបោះឆ្នោតនៅមុនការបោះឆ្នោតសហព័ន្ធអាណត្តិក្រោយ។
ផែនការ៥ចំណុចរបស់លោក Morrison មាន៖
១.ផ្តល់ការបន្ធូរបន្ថយពន្ធដើម្បីលើកទឹកចិត្តនិងផ្តល់រង្វាន់ដល់ពលរដ្ឋអូស្រ្តាលីដេលកំពុងតែធ្វើការ។
២. រក្សាការគាំទ្រដល់អាជីវកម្មដើម្បីឲ្យមានការវិនិយោគ និងបង្កើតការងារបន្ថែមទៀត ជាពិសេសអាជីវកម្មធុនតូចនិងមធ្យម។.
៣. ធានាដល់សេវាកម្មសំខាន់ៗដែលពលរដ្ឋអូស្រ្តាលីពឹងផ្អែកទៅលើ មានដូចជា Medicare មន្ទីរពេទ្យ សាលារៀន និងការមើលថែទាំមនុស្សចាស់។
៤. រក្សាពលរដ្ឋអូស្រ្តាលីឲ្យមានសុវត្ថិភាពជាមួយនឹងការវិនិយោគថ្មីៗដើម្បីសន្តិសុខព្រំដែនរបស់យើង
៥. តែងតែធានាឲ្យបានថារដ្ឋាភិបាលរស់តាមមធ្យោបាយរបស់ខ្លួន រក្សាការចំណាយនិងពន្ធដារឲ្យស្ថិតក្រោមការត្រួតពិនិត្យ៕





