ហិរញ្ញិកសហព័ន្ធលោក Scott Morrison បានប្រគល់នូវកញ្ចប់ថវិកាលើកទីពីររបស់លោក ដោយសន្យាថា សេដ្ឋកិច្ចអូស្រ្តាលីនឹងរំកិលទៅមុខកាន់តែប្រសើរឡើង។លោកថា វិធានការដែលមាននៅក្នុងកញ្ចប់ថវិការបស់លោកនេះ គឺស្តីពីការជ្រើសរើសត្រឹមត្រូវដើម្បីធានាដល់ថ្ងៃខាងមុខដែលប្រសើរជាងមុន។
នៅក្នុងការដាក់ចេញកញ្ចប់ថវិកាឆ្នាំ២០១៧-២០១៨នេះ លោកហិរញ្ញិក Scott Morrison និយាយថា កញ្ចប់ថវិកានេះផ្តល់គោលដៅលើចំណុចសំខាន់៤គឺ៖
- ការរីកលូតលាស់ខ្លាំងក្លាជាងមុនដើម្បីផ្តល់នូវការងារច្រើនជាងមុននិងប្រាក់ឈ្នួលខ្ពស់ជាងមុន។
- ធានាដល់សេវាកម្មសំខាន់ៗ
- បន្ធូរបន្ថយសម្ពាធនៃថ្លៃចំណាយក្នុងការរស់នៅដោយបង្កើននូវការប្រើប្រាស់លទ្ធភាពដើម្បីទិញផ្ទះសម្បែង
- និង ធានាឲ្យបានថារដ្ឋាភិបាលមិនចាយលើសពីសមត្ថភាពរបស់ខ្លួន៕
Share
