រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួនអាចនឹងផ្លាស់ប្តូរទិដ្ឋាការដែលរចនាឡើងដើម្បីនាំយកជនអន្តោប្រវេសន៍ជំនាញឲ្យមកធ្វើការនៅតាមទីជនបទ ព្រោះថា អ្នកទាំងនោះជាច្រើនក្រោយពីបានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ហើយ ក៏បានចាកចេញទៅរស់នៅក្នុងទីក្រុងធំៗវិញ។
រដ្ឋមន្រ្តីទទួកបន្ទុកកិច្ចការចូលសញ្ជាតិអូស្រ្តាលីលោក Alan Tudge និយាយថា រដ្ឋាភិបាលកំពុងតែពិនិត្យពិច័យរិះរកវិធីដើម្បីឲ្យជនអន្តោប្រវេសន៍រស់នៅក្នុងតំបន់ជនបទ ប្រសិនបើពួកគេត្រូវបានធានាឲ្យមកធ្វើការនៅខាងក្រៅក្រុងធំៗនោះ។
Share





