សំណួរដែលចោទសួរឡើងជាបន្តបន្ទាប់ជុំវិញបញ្ហាសញ្ជាតិពីររបស់អ្នកនយោបាយសហព័ន្ធមួយចំនួន ឥឡូវនេះបានចាប់ផ្តើមធ្វើឲ្យមានបញ្ហាប្រទាញប្រទង់គ្នានៅក្នុងទំនាក់ទំនងការទូតដ៏សំខាន់មួយ។
បញ្ហានេះបានកើតឡើងខណៈដែលលោកឧបនាយករដ្ឋមន្រ្តី និងអ្នកនយោបាយប៉ុន្មានរូបទៀតកំពុងតែរង់ចាំមើលថាតើពួកគេអាចនៅបន្តមុខតំណែងការងារទៀតបានដែរឬទេ?
សំណួរមួយដែលចោទឡើងចំពោះអនាគតរបស់លោកនាយករដ្ឋមន្រ្តីMalcolm Turnbull ស្ថិតនៅក្នុងសភាពសង្ស័យជាលើកទីពីរ និងបន្សល់ទុកឲ្យលោក Barnaby Joyce នៅក្នុងស្ថានភាពដ៏រន្ធត់មួយ។
ដំណឹងនេះអាចនឹងធ្វើឲ្យទំនាក់ទំនងដ៏ជិតស្និតរវាងអូស្រ្តាលីនិងណូវែលហ្សេឡង់ស្ថិតនៅក្នុងភាពគ្រោះថ្នាក់។




