កម្រិតគម្រាមកំហែងផ្នែកសន្តិសុខរបស់ចក្រភពអង់គ្លេសបានឡើងដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីបន្ទុះគ្រាប់បែកនៅពហុកីឡាដ្ឋានក្នុងក្រុងManchester ដែលបានសម្លាប់ជីវិតមនុស្សអស់យ៉ាងហោចណាស់២២នាក់និងរបួសជិត៦០នាក់ទៀត។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងប្រទេសនេះពន្យល់ពីអត្ថន័យនៃការបង្កើនកម្រិតគម្រាមកំហែងផ្នែកសន្តិសុខពីកម្រិតខ្ពស់ទៅកាន់កម្រិតធ្ងន់ធ្ងរ។
លោកស្រី May មានប្រសាសន៍ថា ការបង្កើនកម្រិតសន្តិសុខនេះបង្កប់ន័យថាការវាយប្រហារផ្សេងទៀតនៅតែទំនងអាចកើតមានឡើងនៅឡើយ ហើយអាចនឹងជិតកើតឡើងទៀតផង។
Share
