Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អង្គការសហប្រជាជាតិ ប្រគល់សំណង ៧ ម៉ឺនដុល្លារ ដល់គ្រួសារសពទាហានកម្ពុជា

UN compensation to soldier's family died in Mali

ថវិកា ៧ម៉ឺនដុល្លារ របស់អង្គការសហប្រជាជាតិ ត្រូវបានប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី សួន សំបូរ ដែលបានពលីជីវិតក្នុងតំបន់បេសកកម្ម នៅប្រទេសម៉ាលី កាលពីឆ្នាំ២០១៥។


Published

By Meng Phalla

Source: SBS



Share this with family and friends


ថវិកា ៧ម៉ឺនដុល្លារ របស់អង្គការសហប្រជាជាតិ ត្រូវបានប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី សួន សំបូរ ដែលបានពលីជីវិតក្នុងតំបន់បេសកកម្ម នៅប្រទេសម៉ាលី កាលពីឆ្នាំ២០១៥។


ពិធីប្រគល់ទទួលលុយសំណងនេះ ត្រូវបាន​ធ្វើឡើង នៅ​ទីស្តីការ​ក្រសួងការបរទេស កាលពី​​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​។​

​​លោក​អនុសេនីយ៍ត្រី សួន សំបូរ ​បាន​ពលី​ដោយ​ជំងឺគ្រុនចាញ់ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សាធារណរដ្ឋ​ម៉ាលី។ ក៏ប៉ុន្តែ​សំណងដល់​ក្រុមគ្រួសារកងទ័ពកម្ពុជា រយៈពេល​ជិត ៣ឆ្នាំ ទើបប្រគល់ជូន​នាពេលនេះ ត្រូវបានលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស​កម្ពុជា បានលើកឡើងថា ដោយសារតែរបាយការណ៍ខុសគ្នាអំពី​មូលហេតុ​នៃការស្លាប់របស់​កងទ័ពកម្ពុជា​រូបនេះ​។

( សំឡេង​លោក ប្រាក់ សុខុន )

គិត​ចាប់ពី​ឆ្នាំ​២០០៦ រហូតដល់​ខែមិថុនា ឆ្នាំ២០១៨ កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​ សរុប​ចំនួន ៥៤៨៦ នាក់ ក្នុងនោះ មាន​ស្ត្រី ២៥៤ នាក់ ទៅ​ចូលរួម​ក្នុង​​​បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន​ ០៨ រួមមាន​​៖ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​រី សាយ​ប្រ៊ី​ស និង​​ប្រទេស​​ម៉ាលី​​។ បច្ចុប្បន្ន កម្លាំង​មួក​ខៀវ​កម្ពុជា ចំនួន ៨១៣ នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន ៦១ នាក់ កំពុង​បំពេញបេសកកម្ម នៅ​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល និង​នៅប្រទេស​ម៉ាលី​។​

​របាយការណ៍​បង្ហាញថា ចាប់ពី​ឆ្នាំ​២០១៤ មកដល់​ខែមិថុនា ឆ្នាំ២០១៨ កង​កម្លាំង​កម្ពុជា ​ចំនួន ៩ នាក់ បានទទួល​មរណភាព និង​ពលី​ជីវិត ព្រមទាំង ១១ នាក់ រងរបួស ដោយ​​សារជំងឺគ្រុនចាញ់ គ្រោះធម្មជាតិ គ្រឿងផ្ទុះ​កែច្នៃ ជាពិសេស​ការវាយប្រហា​រ​ដោយ​ក្រុម​ប្រដាប់អាវុធ ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​​​មកទល់នឹងខែមិថុនា​នេះ អង្គការសហប្រជាជាតិ បានផ្តល់​សំណង​ពលី ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា ចំនួន ០៧ នាក់។ កងកម្លាំង​កម្ពុជាទាំង ៧នាក់ បានពលី​ជីវិត​​ក្នុងពេល​កំពុង​បំពេញបេសក​កម្ម នៅ​ប្រទេស​ម៉ាលី និង​សាធារណរដ្ឋអាហ្វ្រិកកណ្តាល ចាប់តាំង​ពី​​ឆ្នាំ​២០១៤ និងនៅឆ្នាំ​២០១៧៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now