លោកស្រី សាស្ត្រាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានធ្វើសន្និសីទកាសែត កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលលោកស្រី បញ្ចប់បេសកកម្ម ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា រយៈពេល ១១ថ្ងៃ។
លោកស្រី រ៉ូណា ស្មីត បានចេញនូវសេចក្តីថ្លែងការណ៍ ដោយលើកឡើងច្រើនចំណុច ពាក់ព័ន្ធនឹងស្ថានការណ៍សិទ្ធិមនុស្ស នៅកម្ពុជា។ ក្នុងនោះ លោកស្រី រ៉ូណា ស្មីត អំពាវនាវឱ្យកម្ពុជា លើកលែងការផ្តន្ទាទោសដល់អ្នកស្រី ទេព វន្នី មន្ត្រីអាដហុក និងអតីតបុគ្គលិកនៃអង្គការអាដហុក ព្រមទាំងដោះលែងលោកកឹមសុខា។
Share





