កាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆិកា សមាគមខ្មែររដ្ឋវិចតូរីយ៉ាបានរៀបចំកម្មវិធីផ្តល់ព័ត៌មាន ស្តីពីច្បាប់ចូលសញ្ជាតិ ដោយមានការចូលរួមពី មន្ត្រីទំនាក់ទំនងសាធារណៈ នៃក្រសួងអន្តោប្រវេសន៍ប្រចាំរដ្ឋវិចតូរីយ៉ា។
មន្រ្តីអន្តោប្រវេសន៍រូបនេះបានបញ្ជាក់ថា ច្បាប់ដែល រដ្ឋាភិបាលបានស្នើឲ្យមានការកែប្រែនោះមិនអាចឆ្លងផុតព្រឹទ្ធិសភាបានទេ។ ដូចច្នេះ សម្រាប់ការដាក់ពាក្យចូលសញ្ជាតិនឹងត្រូវអនុវត្តន៍តាមច្បាប់ចាស់ដដែល ចំពោះពាក្យសុំ ទាំងឡាយណាដែលបានដាក់មុនថ្ងៃទី ១ ខែកក្កដា ឆ្នា២០១៨។
ទោះយ៉ាងនេះក្តី រដ្ឋាភិបាលក៏មានគម្រោងស្នើសុំកែប្រែច្បាប់ឡើងវិញ ដោយច្បាប់ថ្មីនេះនឹងធ្វើការវិនិច្ឆ័យ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនបីជាសំខាន់ គឺយល់ដឹងពីតម្លៃប្រទេសអូស្ត្រាលី ការចូលរួមសមាហរណកម្មក្នុងសង្គមអូស្ត្រាលី និងការធ្វើតេស្តភាសាអង់គ្លេសសមស្រប
ដើម្បីជ្រាបច្បាស់ពីការអះអាងរបស់មន្ត្រីអន្តោប្រវេសន៍ សូមលោកអ្នកស្តាប់បទសម្ភាសន៍ របស់លោក ខឹម សារឹម ជាមួយលោក ជា យូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា ដូចតទៅ៕





