ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅក្នុងសភាជាន់ទាប និងព្រឹទ្ធិសភារបស់រដ្ឋវិចថូរៀ នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ តើលោកអ្នកបានទៅបោះឆ្នោតរួចហើយឬនៅ? តើដឹងពីរបៀបគូសសន្លឹកឆ្នោតដើម្បីឱ្យសន្លឹកឆ្នោតនោះយកជាការបានដែរឬទេ? ប្រសិនបើមិនចេះភាសាអង់គ្លេស តើគួរធ្វើដូចម្តេច? សូមស្តាប់បទសម្ភាសន៍រវាង SBSខ្មែរ ជាមួយនឹងលោកស្រី Mora Gibbings អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោតនៃរដ្ឋវិចថូរៀ VEC ដូចតទៅ។
Share





