រដ្ឋាភិបាលរដ្ឋវិចតូរីយ៉ាបានចេញផ្សាយនូវអនុសារណៈនៃការយោគយល់គ្នាមួយជាមួយប្រទេសចិនស្តីពីគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ ដ៏មានភាពចម្រូងចម្រាស់ បន្ទាប់ពីកិច្ចព្រមព្រៀងធ្វើឡើងជាសំងាត់រវាងរដ្ឋាភិបាលទាំងពីរត្រូវបានប្រកាសកាលពីខែតុលាកន្លងទៅនេះ។ គណបក្សប្រឆាំងប្រចាំរដ្ឋ រដ្ឋាភិបាលសហព័ន្ធ និងអ្នកវិភាគគោលនយោបាយការបរទេសបានធ្វើការរិះគន់កិច្ចព្រមព្រៀងនេះយ៉ាងចាស់ដៃ។ ប៉ុន្តែគណបក្សពលករប្រចាំរដ្ឋជឿជាក់ថាកិច្ចព្រមព្រៀងនេះអាចបង្កើតការងារ និងការវិនិយោគកាន់តែច្រើន ខណៈដែលគណបក្សនេះបង្ហាញនូវផែនការរបស់ខ្លួនមុនពេលបោះឆ្នោតប្រចាំរដ្ឋនាថ្ងៃទី ២៤ ខែវិច្ឆិកា នេះ។
Share





