បន្ទាប់ពីមានកំណត់ត្រានៃការឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ៦ករណី នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីទីមួយនៃរដ្ឋវិចថូរៀបានប្រកាសបិទខ្ទប់ជាលើកទី៦ទូទាំងរដ្ឋ រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោង ៨យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា នេះតទៅ។
ដូចការបិទខ្ទប់កាលពីលើកមុនៗដែរ សាលារៀននឹងត្រូវបិទដោយប្តូរមករៀនតាមអនឡាញវិញ អាជីវកម្មលក់រាយដែលមិនចាំបាច់ត្រូវបិទទ្វារ ភោជនីយដ្ឋាននិងហាងកាហ្វេត្រូវប្តូរមកលក់វេចខ្ចប់ ហើយមានតែហេតុផល៥យ៉ាងប៉ុណ្ណោះក្នុងការចាកចេញពីផ្ទះ នោះគឺ៖
- ទៅទិញទំនិញឬសេវាកម្មដែលចាំបាច់
- ទៅផ្តល់ឬទទួលការថែទាំផ្នែកវេជ្ជសាស្រ្ត
- ទៅចាក់វ៉ាក់សាំង
- ទៅហាត់ប្រាណក្នុងរង្វង់៥គីឡូម៉ែត្រ និង
- ទៅសិក្សា ឬទៅធ្វើការប្រសិនបើមិនអាចធ្វើពីផ្ទះបាន៕
Share





