ការបិទខ្ទប់លើកទី៥ដោយសារតែការឆ្លងរាលដាលនៃវីរុសកូរ៉ូណាអំបូរ Delta នៅក្នុងរដ្ឋវិចថូរៀ ដែលដើមឡើយគ្រោងបញ្ចប់ត្រឹមតែ៥ថ្ងៃនោះ ត្រូវបានបន្តរយៈពេល៧ថ្ងៃបន្ថែម រហូតដល់យប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១។ នៅទីបំផុត នាព្រឹកថ្ងៃអង្គារនេះ រដ្ឋមន្រ្តីទីមួយនៃរដ្ឋវិចថូរៀ លោក Daniel Andrews បានប្រកាសដកចេញវិធានបិទខ្ទប់នេះ ចាប់ពីពាក់កណ្តាលអធ្រាត្រយប់ថ្ងៃអង្គារឆ្លងចូលព្រឹកថ្ងៃពុធ ទី២៨ខែកក្កដា នេះតទៅ ជាមួយនឹងការរឹតត្បឹតមួយចំនួនដែលនៅតែត្រូវអនុវត្តន៍ជាបន្តទៀត រួមទាំងការពាក់ម៉ាសជាកំហិតទាំងក្នុងនិងក្រៅអាគារជាដើម។ លោកតាក ម៉េងហ៊ាង សមាជិកសភានៃរដ្ឋវិចថូរៀពន្យល់បន្ថែម។
Share





