ពលរដ្ឋអូស្រ្តាលីកំពុងតែត្រូវបានជំរុញឲ្យទៅចាក់ថ្នាំបង្ការនៅមុនពេលរដូវគ្រុនផ្តាសាយធំចូលមកដល់ ដោយគេរំពឹងថាឆ្នាំនេះមានអំបូរមេរោគដែលបង្កគ្រោះថ្នាក់ខ្លាំង។
អង្គការសុខភាពពិភពលោក និយាយថា អំបូរមេរោគBrisbane Strain ដែលត្រូវបានគេដាក់ឈ្មោះតាមទីក្រុងដែលវាកើតឡើងដំបូងនោះ គឺស្ថិតនៅក្នុងចំណោមទំរង់វីរុសនៅលើពិភពលោកដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុត រហូតដល់ស្លាប់បាន។
មនុស្សចាស់ និងអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដទៃទៀត ដូចជា អ្នកដែលមានជំងឺរ៉ាំរ៉ៃ ស្ដ្រីមានផ្ទៃពោះ ជនជាតិដើម Aboriginal និង Torre Strait, និងក្រុមកុមារខ្លះទៀត នឹងទទួលបានការចាក់ថ្នាំវ៉ាក់សាំងដោយឥតគិតថ្លៃពីរដ្ឋាភិបាលសហព័ន្ធ៕


![[JPG]_How-Australia-Works_Ep1.jpg](https://assets.sbs.com.au/dims4/default/d1d4da1/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2Fe9%2F46%2F56cf4ff54074a36476e0bcb73e13%2Fjpg-how-australia-works-ep1.jpg&imwidth=1280)
![[JPG]_How-Australia-Works_Ep0.jpg](https://assets.sbs.com.au/dims4/default/9a0f61e/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2F8f%2F15%2F83a000db458f9fc153fde8cde907%2Fjpg-how-australia-works-ep0.jpg&imwidth=1280)


