ការហាត់ប្រាណគឺជាឱសថព្យាបាលសម្រាប់មនុស្សចាស់ ហើយការរាំរែកអាចផ្តល់នូវអត្ថប្រយោជន៍ច្រើនជាងការដើរតាមធម្មតា និងការហែលទឹកទៅទៀត។
ការសិក្សាស្រាវជ្រាវបង្ហាញថា ការរាំជួយបន្ថយភាពចាស់ បង្កើនថាមពល និងសមតុល្យរាងកាយ ហើយល្អសម្រាប់ខួរក្បាលទៀតផង។
យោងតាមការសិក្សាស្រាវជ្រាវដោយសាស្រ្តាចារ្យ Dafna Merom មកពីសកលវិទ្យាល័យWestern Sydney University ការរាំដើរតួនាទីដ៏សំខាន់មួយនៅក្នុងការបន្ថយហានិភ័យនៃការស្លាប់ដោយសារ ជំងឺសរសៃឈាមបេះដូង។
សាស្រ្តាចារ្យ Merom និយាយថា៖ វាគឺជាការហាត់ប្រាណមួយប្រភេទដែលល្អបំផុតសម្រាប់មនុស្សចាស់ជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើនទៀត ដូចជា បន្ថយភាពចាស់ ធ្វើឲ្យឆ្អឺងរឹងមាំ ពង្រឹងសាច់ដុំ (ទាំងសាច់ដុំផ្នែកខាងលើនិងខាងក្រោមនៃរូបរាងកាយ) ធ្វើឲ្យមានសមតុល្យរាងកាយនិង ប្រព័ន្ធផ្លូវដង្ហើម និងបេះដូង ថែមទាំងជួយបង្កើនសមត្ថភាពខួរក្បាល ។ល។




![[JPG]_How-Australia-Works_Ep1.jpg](https://assets.sbs.com.au/dims4/default/d1d4da1/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2Fe9%2F46%2F56cf4ff54074a36476e0bcb73e13%2Fjpg-how-australia-works-ep1.jpg&imwidth=1280)
![[JPG]_How-Australia-Works_Ep0.jpg](https://assets.sbs.com.au/dims4/default/9a0f61e/2147483647/strip/true/crop/3200x1800+0+0/resize/1280x720!/quality/90/?url=https%3A%2F%2Fsbs-au-brightspot.s3.ap-southeast-2.amazonaws.com%2F8f%2F15%2F83a000db458f9fc153fde8cde907%2Fjpg-how-australia-works-ep0.jpg&imwidth=1280)
