Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

កម្ពុជាប្រកាស​គោលនយោបាយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស

PM Hun Manet in the meeting with factory workers.jpg

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងជំនួបសំណេះសំណាលជាមួយកម្មកររោងចក្រ។

នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នៅថ្ងៃទី១៤វិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលរបស់លោក នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី២ ក្នុងចំណោមគោលនយោបាយជាអាទិភាពទាំង ៦ចំណុច ដែលបានដាក់ចេញឲ្យអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣នេះ។ នោះគឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលគ្រោងនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១លាន ៥សែននាក់។


Published

By Meng Phalla

Source: SBS


Share this with family and friends


នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នៅថ្ងៃទី១៤វិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលរបស់លោក នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី២ ក្នុងចំណោមគោលនយោបាយជាអាទិភាពទាំង ៦ចំណុច ដែលបានដាក់ចេញឲ្យអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣នេះ។ នោះគឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដែលគ្រោងនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១លាន ៥សែននាក់។


លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រៅយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កម្មករកម្មការិនី ក៏ស្ថិតនៅក្នុងក្រុម ដែលទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីនយោបាយនៃការបណ្តុះបណ្តាលនេះផងដែរ។

( សំឡេង )

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះ សម្រាប់ក្រុមការងារ ទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ចំនួន ១ លាន ៥សែននាក់ យកទៅអនុវត្ត ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារ។

ការបណ្តុះបណ្តាលនេះ នឹងផ្តោតលើវិស័យចំនួន១០ មាន៣៨ មុខជំនាញ ។ វិស័យទាំង១០នោះ រួមមាន វិស័យសំណង់, អគ្គិសនី, អេឡិចត្រូនិច, បរិក្ខាក្តៅនិងត្រជាក់, មេកានិចទូទៅនិងមេកានិចរថយន្តទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិឧស្សាហកម្ម ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ។

ក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្ម ចំពោះអ្នកនយោបាយ នៅក្រៅប្រទេស គឺសំដៅលើលោកសមរង្ស៊ី ដែលលោកសមរង្ស៊ី បានលើកឡើងថា និក្ខេបបទថ្នាក់បណ្ឌិតរបស់លោក ហ៊ុន ម៉ាណែត ប្រហែលជាជួលបរទេស សរសេរឲ្យ។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន ម៉ាណែត បានប្រតិកម្មនឹងលោកសមរង្ស៊ី ដែលលោកសមរង្ស៊ី តែងតែវាយប្រហារលើគុណភាពអប់រំរបស់លោកហ៊ុនម៉ាណែត កូនប្រុសលោកហ៊ុនសែន ដែលបានរៀនចប់សាលាបណ្ឌិតយោធា នៅអាមេរិក និងរៀនចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅប្រទេសអង់គ្លេស៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now