Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនៅរាជធានីភ្នំពេញបានបញ្ចប់ហើយ

Water Festival in Cambodia 13-15th November 2016

Water Festival in Cambodia 13-15th November 2016 Source: AAP-AP-Heng Sinith

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី១៥ខែវិច្ឆិកា។ ពិធីកាត់ខ្សែព្រាត់ជានិមិត្តរូបបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកក៏បានធ្វើឡើងនៅទន្លេមុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីភាពព្រះករុណាព្រះមហាក្សត្រ ព្រមទាំងប្រមុខដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់។


Published

Updated

By Meng Phalla

Source: SBS



Share this with family and friends


ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី១៥ខែវិច្ឆិកា។ ពិធីកាត់ខ្សែព្រាត់ជានិមិត្តរូបបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកក៏បានធ្វើឡើងនៅទន្លេមុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីភាពព្រះករុណាព្រះមហាក្សត្រ ព្រមទាំងប្រមុខដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់។


ក្រោយពី​បញ្ចប់​ព្រះរាជ​ពិធី​បុណ្យអុំទូក រយៈពេល​៣​ថ្ងៃ កាលពី​ព្រលប់​ថ្ងៃទី១៥វិច្ឆិកា លោក ប៊ូ ជុំសេរី អនុ​រដ្ឋ​លេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​អនុ​គណៈកម្មការ​បច្ចេកទេស​ប្រណាំង​ទូក បាន​ប្រកាស​ពី​របាយការណ៍ និង​លទ្ធផល​នៃ​ការ​ប្រណាំង​ទូក​ថា នៅ​ឆ្នាំ​២០១៦​នេះ មាន​ទូកង ចូល​រួម​សរុប​ចំនួន ២៥៧​ទូក ដោយ​មាន​ចំណុះ កីឡាករ​អ្នក​អុំទូក​សរុប ១៧៧៣៦ នាក់។

ចំណែក​លទ្ធផល​នៃ​ការ​ប្រណាំង​ទូក​រយៈពេល​៣​​ថ្ងៃនេះ ត្រូវ​បាន​លោក ប៊ូ ជុំសេរី ប្រកាសថា ទូក​គូពិសេស​ ដែល​ជាប់​លេខ១ ខាង​ល្បឿន​លឿន​ជាង​គេ បាន​ទៅ​លើ​ទូក​ងឈ្មោះ “សារាយ​​តេជោ​សែនជ័យ” មក​ពី​ខេត្ត​កណ្តាល។

(សំឡេងលោក ប៊ូ ជុំសេរី)

បន្ទាប់ពី​របាយការណ៍ និង​ការ​ប្រកាស​ពី​ចំណាត់​ថ្នាក់​ទូក​រួច​មក ព្រះ​ករុណា​ព្រះ​មហាក្សត្រ បាន​ប្រទាន​រង្វាន់​ដល់​កីឡាករ​ទូក​ជ័យ​លាភី តាម​ផែន​និមួយៗ​ មុន​នឹង​ពិធី​កាត់​កូន​ខ្លែង​ខ្សែ​ព្រាត់​ ដោយ​មាន​ទាំង​ការ​បង្ហោះ​ប៉េង​ប៉ោង​ផងដែរ។​

( សំឡេងប្រកាសពីការប្រគល់រង្វាន់ជូនទូកង )

ពិធីបណ្តែត​ប្រទីប​ចំនួន​១៣​ប្រទីប ដោយ​មាន​ទាំង​ការ​បាញ់​កាំជ្រួច ក៏​ត្រូវ​បាន​ធ្វើ​ឡើង យ៉ាង​គគ្រឹក​គគ្រេង ក្នុង​រយៈ​ពេល ៣​ថ្ងៃ​នេះ។​

ដោយ​ឡែក មន្រ្តី​ជាន់ខ្ពស់​របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ឱ្យ​ដឹង ស្ថានការណ៍​រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​ផ្សេងៗ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ រយៈ​ពេល ៣ ថ្ងៃនេះ​ គឺ​ប្រព្រឹត្ត​ទៅ ដោយ​មិន​មាន​បញ្ហា​អ្វី​ចោទ​ធំ​ដុំ​ឡើយ។ ​

រីឯ​លោក​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខា​ភិបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ក្រុម​គ្រូពេទ្យ​របស់​ក្រសួង​សុខាភិបាល ក៏ដូច​ជាមន្ទីរ​សុខាភិបាល​រាជធានី​ពេញ បានពិនិត្យ និង​ព្យាបាល​ជំងឺ ជូនប្រជាពលរដ្ឋ​សរុប​ជិត​៦​ពាន់នាក់ ក្នុងព្រះរាជ​ពិធី​បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃនេះ​។ ប្រជា​ពលរដ្ឋ​មក​កម្សាន្ត​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ភាគ​ច្រើន មាន​ជំងឺ​វិលមុខ និង​ឈឺក្បាល ជាដើម។ ក្នុងនោះ ក៏​មាន​អ្នកជំងឺ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដូចជា ដាច់​ដៃ​ជើង ​រាក ក្អួត និង​លើសឈាម ផងដែរ៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now