ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បិទបញ្ចប់ដោយមានអ្នកចូលរួមទស្សនាជាង ៤លាន ៧សែននាក់

ព្រះរាជពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញ Source: Facebook
ព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៩ បានបិទបញ្ចប់ហើយ។ ក្នុងរយៈពេល ៣ថ្ងៃនេះ មានទូកមួង ទូកខ្នាតអន្តរជាតិ និងទូកង សរុប ២៩១ ទូក បានចូលរួមប្រកួតប្រណាំង និងមានចំណុះទូក សរុបចំនួន ១៩២១៨នាក់ ( ស្ត្រី ២៧៣នាក់ )។
Share



