អាជ្ញាធរសមត្ថកិច្ច បានចាត់ចែងកម្លាំងចម្រុះជាង១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យ ដែលអាជ្ញាធរប៉ាន់ស្មានថា មានប្រជាពលរដ្ឋប្រមាណ ២លាននាក់ចូលរួម។
យ៉ាងណាក៏ដោយ ក្នុងពេលអុំសាកល្បង នៅទន្លេមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី១១វិច្ឆិកា មានហេតុការណ៍គ្រោះថ្នាក់១បានកើតឡើង រវាងទូកង ១ និងនាវាទេសចរណ៍ បណ្តាលឲ្យយុវជន២នាក់ដែលជាចំណុះអ្នកអុំទូកងនោះបានបាត់ខ្លួន។
អាជ្ញាធរសមត្ថកិច្ចបានរាវរកយុវជនទំាងពីរនាក់នោះអស់ពេលជាច្រើនម៉ោង ក្រោយហេតុការណ៍កាលពីព្រឹកថ្ងៃទី១១វិច្ឆិកា តែរកមិនឃើញឡើយ។ ក្រុមអ្នកអុំទូកង ដែលមានឈ្មោះថា “រស្មីស្រីស្រស់ដាញ់ទិព្ធសែនជ័យ” ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជួបគ្រោះថ្នាក់ បុកនឹងនាវាទេសចរណ៍ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ៖
(សំឡេង កីឡាករនិងអាជ្ញាធរ )
សូមរម្លឹកថា ជារៀងរាល់ពេលមានពិធីបុណ្យអុំទូក គឺតែងតែមានគ្រោះថ្នាក់ លិចទូក ហើយក៏តែងតែមានមនុស្សស្លាប់ជាច្រើននាក់ផងដែរ។ នៅឆ្នាំនេះ អាជ្ញាធរសមត្ថកិច្ច ក៏បានរៀបចំផែនការចាត់ចែងកម្លាំង កាណូត អ៊ូប័រ ដើម្បីត្រៀមជួយសង្គ្រោះជាច្រើន នៅថ្ងៃប្រារព្ធពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនៅមុខព្រះបរមរាជវាំង។ យើងសង្ឃឹមថា ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នឹងមិនមានហេតុការណ៍អកុសលអ្វីកើតឡើងទៀតនោះទេ៕