ចំណាប់អារម្មណ៍របស់ពលរដ្ឋខ្មែរអូស្រ្តាលីចំពោះទិវាម៉ែលប៊ិនខាប់

Madeenaty ridden by Mark Zahra leads the field on race 1 at the Melbourne Cup Day at Flemington Racecourse in Melbourne, Tuesday. Nov. 1, 2016. (AAP Image/Joe Castro) NO ARCHIVING, EDITORIAL USE ONLY

Madeenaty ridden by Mark Zahra leads the field on race 1 at the Melbourne Cup Day at Flemington Racecourse in Melbourne, Nov. 1, 2016. (AAP Image/Joe Castro) Source: AAP

ជារៀងរាល់ថ្ងៃអង្គារសប្តាហ៍ទីមួយនៃខែវិច្ឆិកា គេតែងតែរៀបចំនូវទិវាម៉ែលប៊ិនខាប់ (Melbourne Cup) ដែលមហាជន ស្គាល់ជាទូទៅថាជាព្រឹត្តិការណ៍ប្រណាំងសេះដ៏ធំ ហើយក៏ជាថ្ងៃឈប់សម្រាកសម្រាប់សាធារណជនផងដែរ។


ការប្រណាំងសេះ​នេះ​មាន​ប្រវត្តិ​ជា​យូរ​លង់​ណាស់​មក​ហើយ ដែល​ការ​ប្រណាំង​សេះ​ដំបូង​ធ្វើ​ឡើង​កាលពី​ឆ្នាំ ១៨៦១ ហើយការ​ប្រណាំង​សេះ​សម្រាប់​ឆ្នាំ​នេះគឺ​ជា​ខួប​ឆ្នាំ​ទី ១៥៦​ហើយ។

កាលពី​អតីត​កាលនៅប្រទេសអូស្ត្រាលី ការ​ធ្វើ​ដំណើរ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេងៗ​គឺ​ពឹងពាក់​ទៅ​លើ​សត្វ​សេះ​ជា​ជំនួយ ហេតុ​ដូច្នេះ​ហើយ ការ​ប្រណាំង​សេះ​គឺ​ជា​វិធី​មួយ​ដើម្បី​ជ្រើសរើស​រក​សេះ​ណា​ដែល ពូកែ និងរត់​បាន​លឿន​ជាង​គេ។

នៅក្នុង​ការ​ប្រណាំង​សេះ​នីមួយៗ ជា​ទូទៅ​គេមាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន មុន​នឹង​ចាប់​ផ្តើម​ការ​ប្រណាំង នៅ​វេលា​ម៉ោង ៣​រសៀល នៅ​ទី​វាល​ប្រណាំង​សេះ Flemington នា​ទីក្រុង​ម៉ែលប៊ិន។ មុន​នឹង​ឈាន ទៅ​ដល់​ការ​ប្រណាំង​ជា​លក្ខណៈ​ផ្លូវការនេះ គណៈ​កម្មាធិការ​រៀបចំ​ក៏​បាន​ធ្វើ​ការ​ជ្រើសរើស និង ចំ​រាញ់​យក​សេះ​តែ​២៤ តែ​ប៉ុណ្ណោះ​ដើម្បី​មក​ប្រណាំង​ថ្ងៃនេះ។

ប្រជាពលរដ្ឋ​អូស្ត្រាលី​ក៏បាន​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផងដែរ ដោយ​អ្នកខ្លះ​មាន​ការ​តុបតែង​ខ្លួន​ប្លែកៗ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ដូច​ជា​ការ​គូរ​រូប​ផ្សេងៗ​លើ​មុខ ឬពាក់​សំលៀក​បំពាក់ និង​គ្រឿង​តុបតែង​លំអរ​ដើម្បី​ទៅ​ចូលរួម​មើល​កម្មវិធី​ប្រណាំង​សេះ​នេះ។

ជាងនេះ​ទៅទៀត គេ​ក៏​បាន​បើក​ឲ្យ មហាជន​ភ្នាល់គ្នា​ដើម្បី​ចាក់​យក​ថា​តើ​សេះណា​នឹង​ទទួល​បាន​ជ័យ​ជំនះ។ សេះដែល​ទទួល​បាន​ជ័យជំនះ​នឹង​ទទួល​បាន​ពាន ព្រមទាំង​ថវិកា​រាប់​លាន​ដុល្លារ​ថែម​ទៀត​ផង។

យុវជនខ្មែរ​មួយក្រុម​ដែល​បាន​មកតាំងទី​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី​ចន្លោះ​ពី ៥ ទៅ ៨ឆ្នាំ និង ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់SBS ថា Melbourne Cup គឺជាការ​ប្រណាំង​សេះ ហើយ​ពួកគេ​ហាក់​មិនសូវ​មាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ពី​ការ​ប្រណាំង​នេះ​ទេ ដោយគេ​គ្រាន់​តែ​បញ្ជាក់ថា នេះ​ជា​ប្រពៃណី​របស់​ប្រជាជន​អូស្ត្រាលី​តែ​ប៉ុណ្ណោះ ហើយ​សម្រាប់​ពួក​គាត់ ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​គ្រាន់​តែ​ជា​ថ្ងៃឈប់​សម្រាក​មួយ​ថ្ងៃ​ធម្មតា​តែ​ប៉ុណ្ណោះ។​​

(សំឡេង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ែល​ប៊ិន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ)

របាយការណ៍​ដោយ លោក ខឹម សារឹម៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ចំណាប់អារម្មណ៍របស់ពលរដ្ឋខ្មែរអូស្រ្តាលីចំពោះទិវាម៉ែលប៊ិនខាប់ | SBS Khmer