ការទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់ចំណេះទូទៅមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សនៅ ទូទាំងពិភពលោក។ នៅប្រទេសអូស្ត្រាលី សិស្សានុសិស្សបញ្ចប់ថ្នាក់វិទ្យាល័យមានរៀបចំកម្មវិធី អបអរសាទរដែលគេឲ្យឈ្មោះថា “Schoolies” រយៈពេលមួយសប្តាហ៍។ គោលដៅដែលមានប្រជាប្រិយភាពបំផុតគឺនៅតំបន់ឆ្នេរ Gold Cost ដែល គេរំពឹងថានឹងមានសិស្សានុសិស្ស បញ្ចប់ថ្នាក់វិទ្យាល័យប្រមាណ ១៨០០០នាក់ទៅលេងក្នុងអំឡុងខែវិច្ឆិកានេះ។
Share





