-
-
This article is more than 2 years old

ការ​ទទួល​ស្គាល់​ប្រទេសជាភាសាខ្មែរ

SBS សូមទទួលស្គាល់ប្រជាជនជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ជាម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃប្រទេសនេះ ព្រមទាំងទំនាក់ទំនងដ៏យូរអង្វែងនិងកំពុងបន្តចំពោះ មេឃ ដី សមុទ្រ និងសហគមន៍។

Published

Source: SBS
Image: - (Julia Esteve/Getty Images)
ការទទួលស្គាល់ប្រទេសជាធម្មតាត្រូវបានផ្តល់ជូននៅមុនពេលណែនាំ ឬស្វាគមន៍ នៅក្នុងព្រឹត្តិការណ៍សាធារណៈ និងឯកជនជាច្រើន ដូចជាសុន្ទរកថា និងកិច្ចប្រជុំជាដើម។

វាគឺជាវិធីនៃការទទួលស្គាល់ម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃប្រទេសដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង។

កម្មវិធីសំឡេងរបស់SBS “SBS Audio” ចាប់ផ្តើមជាមួយនឹងការទទួលស្គាល់ប្រទេសដែលផ្តល់ជាភាសានៃកម្មវិធីផ្សាយនោះ។

យើងធ្វើបែបនេះដើម្បីទទួលស្គាល់ទំនាក់ទំនងរបស់ជនជាតិដើម Aboriginal និង អ្នកកោះ Torres Strait ចំពោះប្រទេសនេះ និងគោរពដល់ ចាស់ទុំជនជាតិដើមភាគតិចកាលពីអតីតកាល និងបច្ចុប្បន្ន។

វាក៏ជាវិធីមួយនៃការទទួលស្គាល់ថា អូស្ត្រាលីជាទឹកដីដែលអធិបតេយ្យភាពមិនដែលត្រូវបានគេប្រគល់ឱ្យនោះទេ។

មិនមានពាក្យពេចន៍ជាក់លាក់សម្រាប់ការទទួលស្គាល់ប្រទេស ‘Acknowledgement of Country’នោះទេ ហើយនរណាក៏អាចនិយាយវាបានដែរ។

ការស្វាគមន៍មកកាន់ប្រទេស “Welcome to Country” ត្រូវបានផ្តល់ជូនដោយម្ចាស់ទំនៀមទំលាប់ប្រពៃណី ឬជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ដែលត្រូវបានផ្តល់ការអនុញ្ញាតពីម្ចាស់ប្រពៃណី ដើម្បីស្វាគមន៍ភ្ញៀវមកកាន់ប្រទេសរបស់ពួកគេ។

នេះគឺជាឧទាហរណ៍នៃការទទួលស្គាល់ប្រទេសមួយ៖

យើង​សូម​ទទួល​ស្គាល់​ម្ចាស់ទំនៀមទំលាប់​ប្រពៃណី​នៃ​ដែនដី ផ្ទៃមេឃ និង​ផ្លូវទឹក ហើយ​សូម​គោរព​ដល់​ចាស់ទុំ​ទាំង​អតីតកាល និង​បច្ចុប្បន្នកាល។យើងសូម​គោរព​ចំពោះ​វប្បធម៌​ដ៏ចំណាស់​បំផុតដែលកំពុងបន្ត​របស់​ពិភពលោកនេះ​។
អ្នកអាចស្វែងយល់ថាតើនរណាជាម្ចាស់ទំនៀមទំលាប់ប្រពៃណីសម្រាប់ទឹកដីដែលអ្នកកំពុងស្ថិតនៅ ដោយពិនិត្យមើលគេហទំព័ររបស់ក្រុមប្រឹក្សាមូលដ្ឋាន រដ្ឋ ឬដែនដី ឬដោយការភ្ជាប់ទំនាក់ទំនងជាមួយអង្គការជនជាតិដើម Aborigianl និងជនជាតិដើមភាគតិចក្នុងតំបន់។


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service