Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អ្នកដំណើរក្នុងយន្តហោះដែលបើកបុកផ្សារDFO ទាំងអស់បាត់បង់ជីវិត

មានការអះអាងថា មនុស្សជិះក្នុងយន្តហោះឯកជនដែលបានបើកបុកផ្សារ DFO នៅEssendon កាលពីព្រឹកមិញត្រូវបានស្លាប់ទាំងអស់។

Melbourne plane crash
An aerial view of the crash site. Source: Nine Network

យន្តហោះ​ស៊ីវិល​ម៉ាក​Beechcraft ដែល​មាន​ផ្ទុក​មនុស្ស​៥នាក់​ ធ្វើ​ដំណើរ​តៅ​កាន់ កោះ King Island នៅ​រដ្ឋ​តាសម៉ាញៀ នៅ​ពេល​ដែល​ធ្លាក់​ចុះ​ទាប​ហើយ​មាន​ល្បឿន​លឿន​នោះ ក៏​បាន​បើកបុក​ចូល​ទៅ​ក្នុង​ផ្សារ DFO នៅ​Essendon នៅ​ម៉ោង​ប្រមាណ​៩ព្រឹក​មិញ​នេះ។

អាជ្ញាធរ​និយាយថា  វាហាក់ដូច​ជា​មនុស្ស​ទាំង​៥នាក់​ដែល​ជិះ​នៅ​លើ​យន្តហោះនោះ​បាន​ស្លាប់ នៅ​ក្នុង​អ្វី​ដែល​ប្រមុខ​រដ្ឋ​វិចថូរៀ លោក Daniel Andrews បរិយាយថា គឺ​ជា​ឧបទ្ទវហេតុ​យន្តហោះឯក​ជន​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​ក្នុង​រយៈពេល​៣០​ឆ្នាំ​នេះ៕


1 min read

Published

Updated

By Sopharany Hay

Source: SBS News




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now