អូស្រ្តាលី​​​ប្រកាស​លុប​ចោល​ទិដ្ឋាការ​ជំនាញ​លេខ​457

នាយករដ្ឋមន្រ្តីអូស្រ្តាលីបានប្រកាសលុបចោលនូវទិដ្ឋាការជំនាញដើម្បីមកធ្វើការនៅក្នុងប្រទេសអូស្រ្តាលីលេខ457 ហើយនឹងជំនួសមកវិញនូវប្រភេទទិដ្ឋាការបណ្តោះអាសន្នថ្មី។

Government to cut 457 visa occupations list for skilled migrants

Government abolishes 457 visa Source: SBS

លោក Malcolm Turnbull មានប្រសាសន៍ថា ប្រភេទ​ទិដ្ឋាការ​ថ្មីនេះ​អាច​នឹង​រួម​បញ្ចូល​គ្នា​នូវ​ទិដ្ឋាការ​ពីរ​ប្រភេទ​ជាមួយ​នឹង​តម្រូវការ​បន្ថែម​ទៀត ដូចជា ការងារនោះ​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ស្រុកជាមុន​សិន​ នៅ​មុន​ពេល​ទទួល​អ្នក​ដាក់​ពាក្យ​ពី​បរទេស។

លោក Turnbull បន្ថែម​ទៀត​ថា អាច​នឹង​ត្រូវការ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ខ្ពស់​ជាង​មុន​ ក៏ដូច​ជា​បទពិសោធន៍​ការងារ និង​ការ​ត្រួត​ពិនិត្យ​លើ​ឯកសារ​បញ្ជាក់​ពី​បទ​ឧក្រិដ្ឋ​ថ្មី​ផងដែរ។

លើសពីនេះ​ទៅទៀត រដ្ឋាភិបាល​សហព័ន្ធ​បាន​សន្យា​ថា​នឹង​កាត់បន្ថយ​បញ្ជី​មុខ​នាទីការងារ​ជាង​២០០ប្រភេទ​ផងដែរ។

លោកនាយក​រដ្ឋ​មន្រ្តី Turnbull បញ្ជាក់ថា សំណើ​ផ្លាស់​ប្តូរ​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ដល់​បុគ្គលិក​កម្មករ​និង​អាជីវកម្ម​អូស្រ្តាលី។

រដ្ឋាភិបាល​និយាយថា អ្នក​ដែល​កាន់​ទិដ្ឋាការ​លេខ​៤៥៧​ខ្លះ​ប្រមាណជា​៩ម៉ឺន​៥ពាន់​នាក់​នឹង​អាច​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ក្រោម​លក្ខខណ្ឌ​ទិដ្ឋាការ​បច្ចុប្បន្ន​របស់​ពួកគេ៕


Share

1 min read

Published

Updated

By Sopharany Hay

Source: SBS News



Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now

អូស្រ្តាលី​​​ប្រកាស​លុប​ចោល​ទិដ្ឋាការ​ជំនាញ​លេខ​457 | SBS Khmer