អូស្រ្តាលីបើកដំណើរការកម្មវិធីតាមដានវីរុសកូរ៉ូណា "COVIDSafe app"

ប្រទេសអូស្រ្តាលីបានបើកដំណើរការកម្មវិធី COVIDSafe App ដែលជា កម្មវិធីតាមដានរបស់រដ្ឋាភិបាលដើម្បីជួយទាក់ទងអ្នកដែលប្រឈមនឹងវីរុសកូវីដ -១៩ ។ វាគឺជាកម្មវិធីAppមួយនៅលើទូរស័ព្ទដៃ។ ហើយនេះជាអ្វីដែលអ្នកត្រូវដឹង។

A close up of the government's coronavirus tracing app.

Source: SBS

តើកម្មវិធីAppនេះបង្កើតឡើងដើម្បីអ្វី?

គេរំពឹងថា​កម្មវិធី​Appនេះ​នឹង​ ធ្វើឲ្យការតាមដានលើករណី​វីរុសកូរ៉ូណា ​និងមនុស្សដែលពួកគេទាក់ទង បាន​ប្រសើរជាងមុន។ វានឹងអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណបុគ្គល​ដែល​អាច​មានទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​ផ្ទូក​វីរុសនេះ តាមរយៈទិន្នន័យដែលត្រូវបានរក្សាទុក​នៅក្នុងទូរស័ព្ទ​ នៅពេលដែលទិន្នន័យទាំង​នេះ​ផ្តល់​ជូនអាជ្ញាធរសុខាភិបាល។

អ្នក​ដែល​មាន​ទំនាក់​ទំនងជាមួយ​នឹង​​អ្នកជំងឺ​នឹងត្រូវបានកត់ត្រាទុក ប្រសិនបើបុគ្គល​នោះ​បានចូលទៅ​ជិតអ្នកជំងឺ​ក្នុងចម្ងាយ 1,5 ម៉ែត្រ ហើយ​បើក​កម្មវិធីAppនេះ ហើយមានទំនាក់ទំនងគ្នា​យ៉ាងហោចណាស់ 15 នាទី។

ការចុះឈ្មោះប្រើប្រាស់កម្មវិធី COVIDSafe app​ គឺដោយស្ម័គ្រចិត្ត។ រដ្ឋាភិបាលណែនាំឱ្យប្រជាជនអូស្ត្រាលីទាំងអស់ទាញយក​កម្មវិធីនេះ  ពីព្រោះថា នៅ​ពេល​ដែល​មានប្រជាជនអូស្ត្រាលីកាន់តែច្រើនភ្ជាប់កម្មវិធី COVIDSafe App នេះ ពួកគេអាចតាមដានមេរោគនេះបានកាន់តែឆាប់។

តើអាជ្ញាធរនឹងប្រើប្រាស់ទិន្នន័យ COVIDSafe នេះតាមរបៀបណា?

កម្មវិធី COVIDSafe app ត្រូវបានបង្កើតឡើង ដើម្បីពន្លឿនដំណើរការដែលបច្ចុប្បន្នធ្វើដោយដៃក្នុងការស្វែងរកមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានកូវីដ១៩ ។ ដំណើរការនេះគួរតែកាត់បន្ថយឱកាសនៃការចម្លងវីរុសនេះទៅក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដទៃទៀតនៅក្នុងសហគមន៍ ដោយមិនដឹងខ្លួន។ មន្រ្តីសុខាភិបាលនៅតាមបណ្តារដ្ឋនិងដែនដីអាចចូលទៅក្នុងកម្មវិធីបាន លុះត្រាណានរណាម្នាក់ដែលធ្វើតេស្តឃើញវិជ្ជមាន និងយល់ព្រមបញ្ចូលព័ត៌មាននេះនៅក្នុងទូរស័ព្ទដៃរបស់ពួកគេ។ មន្ត្រីសុខាភិបាលអាចប្រើព័ត៌មានកម្មវិធីនេះដើម្បីតែជួយដាស់តឿនដល់អ្នកដែលអាចនឹងត្រូវការផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេ ឬត្រូវធ្វើតេស្តរកវីរុសនេះតែប៉ុណ្ណោះ។ កម្មវិធី COVIDSafe app គឺជាកម្មវិធីដានទំនាក់ទំនងតែមួយគត់ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអូស្ត្រាលី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ COVIDSafe app Health Department website.

តើព័ត៌មានផ្ទាល់ខ្លួនអ្វីខ្លះដែលអ្នកចែកចាយតាមរយៈកម្មវិធី COVIDSafe app?

នៅពេលអ្នកប្រើប្រាស់ទាញយកកម្មវិធី appនេះ ពួកគេផ្តល់ឈ្មោះ លេខទូរស័ព្ទ និងលេខកូដប្រៃសណីយ៍(postcode) ហើយជ្រើសរើសក្រុមអាយុ។ បន្ទាប់មក ពួកគេនឹងទទួលបានសារជាអក្សរ​ បញ្ជាក់អំពីការបញ្ចប់ការដំឡើងកម្មវិធីនេះ។ បន្ទាប់មក ប្រព័ន្ធនេះបង្កើតលេខកូដយោងដែលបានអ៊ិនគ្រីបតែមួយគត់។

COVIDSafe ស្គាល់ឧបករណ៍ផ្សេងទៀត​ដែលបានតំឡើងកម្មវិធី​COVIDSafe app ហើយ​បើកដំណើរការBluetooth។ នៅពេលដែលកម្មវិធីAppនេះ ស្គាល់អ្នកប្រើប្រាស់ផ្សេងទៀត វាកត់សំគាល់​កាលបរិច្ឆេទ ពេលវេលា ចម្ងាយ និងរយៈពេលនៃការទំនាក់ទំនង និងលេខកូដយោងរបស់អ្នកប្រើផ្សេងទៀត។ គេសន្មតថា កម្មវិធី COVIDSafe មិនត្រូវប្រមូលទីតាំងរបស់អ្នកប្រើប្រាស់ទេ។

រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ព័ត៌មានត្រូវបានអ៊ិនគ្រីប ហើយឧបករណ៍កំណត់អត្តសញ្ញាណដែល​អ៊ិនគ្រីបនោះ​ត្រូវបានរក្សាទុក​យ៉ាងមានសុវត្ថិភាព​នៅលើទូរស័ព្ទរបស់អ្នកប្រើប្រាស់។ ព័ត៌មានទំនាក់ទំនងដែលផ្ទុកនៅក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ នឹងត្រូវ​បាន​លុបចោល​លើ​វដ្តរំកិល​រយៈពេល ២១ ថ្ងៃ។ រយៈពេលនេះ​គឺពិចារណាដោយផ្អែកលើ​រយៈពេលនៃការបង្ករោគ​កូវីដ - ១៩ និងពេលវេលាដែលត្រូវធ្វើតេស្ត។

តើអ្វីនឹងកើតឡើងប្រសិនបើអ្នកប្រើប្រាស់កម្មវិធី app នេះធ្វើតេស្តឃើញវិជ្ជមាន?

នៅពេលដែលនរណាម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ​កូវីដ១៩ ព័ត៌មានទំនាក់ទំនងដែលបានអ៊ិនគ្រីបពីកម្មវិធីនេះ នឹងត្រូវបានបញ្ចូល​ទៅក្នុងប្រព័ន្ធផ្ទុកព័ត៌មាន ដែលមានសុវត្ថិភាពមួយ  ប្រសិនបើទទួលបាន​ការ​អនុញ្ញាតពី​អ្នកប្រើប្រាស់។ មន្ត្រីសុខាភិបាលថ្នាក់រដ្ឋនិងដែនដីនឹង៖

  • ប្រើទំនាក់ទំនងដែលចាប់បានដោយកម្មវិធីដើម្បីនេះ គាំទ្រដល់ការ​តាមដានទំនាក់ទំនងតាមធម្មតារបស់ពួកគេ
  • ទូរស័ព្ទទៅបុគ្គល​ទាំង​នោះ ដើម្បីឱ្យពួកគេ ឬឪពុកម្តាយ / អាណាព្យាបាលរបស់​ពួកគេ​ដឹងថា ពួកគេប្រហែលជាបានប្រឈម​នឹង​មេរោគនេះ។
  • ផ្តល់យោបល់លើជំហានដែល​ត្រូវ​ធ្វើបន្ទាប់មកទៀត រួមមាន៖
  • អ្វីដែលត្រូវសង្កេតមើល
  • ត្រូវធ្វើ​តេស្តនៅពេលណា តាមរបៀបណា និងនៅកន្លែងណា
  • អ្វីដែលត្រូវធ្វើ ដើម្បីការពារមិត្តភក្តិ និង ក្រុមគ្រួសារពីការប៉ះពាល់មេរោគនេះ
  • មន្រ្តីសុខាភិបាលនឹងមិនបញ្ចេញឈ្មោះអ្នកដែលឆ្លងជំងឺនេះទេ។
 ប្រសិនបើអ្នកព្រួយបារម្ភអំពីភាពឯកជន​នៃទិន្នន័យ​របស់អ្នក សូមអានគោលការណ៍ភាពឯកជន (Privacy Policy)។

 


ប្រជាជននៅក្នុង​ប្រទេសអូស្ត្រាលី ត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១,៥ ម៉ែត្រ ហើយការជួបជុំគ្នាត្រូវបានកំណត់ត្រឹមតែមនុស្សពីរនាក់ លើកលែងតែអ្នកនៅជាមួយ​ក្រុមគ្រួសារ​របស់​អ្នក ឬអ្នកដែលនៅ​ផ្ទះ​ជាមួយ​អ្នក។

ប្រសិនបើអ្នកជឿជាក់ថា អ្នកបានឆ្លងវីរុសនេះ សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក (សូមកុំទៅជួបផ្ទាល់) ឬទាក់ទងតាមលេខទូរស័ព្ទ​ទំនាក់ទំនងព័ត៌មានសុខភាព​ស្តី​ពីវីរុសកូរ៉ូណាជាតិ តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។

SBSប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះអូស្រ្តាលី​ អំពីការវិវត្តន៍ថ្មីៗ​នៃ​កូវីដ១៩ ។

ដំណឹងនិងព័ត៌មានមានជា ៦៣ ភាសានៅលើគេហទំព័រ៖ sbs.com.au/coronavirus

Share

Published

Updated

By SBS RADIO
Source: SBS News, Australian Government Department of Health

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service