ល្បឿនក្នុងការបង្កើតថ្នាំវ៉ាក់សាំងនេះ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។
ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានអនុម័តជាបន្ទាន់លើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech - andហើយឥឡូវនេះមានការអនុម័តថ្នាំវ៉ាក់សាំងរបស់ Moderna ថែមទៀតនៅក្នុងសហរដ្ឋអាម៉េរិក - ដោយសហគមន៍ងាយរងគ្រោះនៅទីនោះបានទទួលថ្នាំវ៉ាក់សាំងរួចរាល់ហើយ។
ហើយជាមួយនឹងករណីឆ្លងកូវីដ-19កើនឡើងម្តងទៀតនៅអូស្រ្តាលី មនុស្សជាច្រើនមានការងឿងឆ្ងល់ជាខ្លាំងថា នៅពេលណាទើបចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងនៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលសហព័ន្ធបានធានាអះអាងដល់សាធារណជនថា ថ្នាំវ៉ាក់សាំងកំពុងតែនឹងមកដល់ ហើយត្រូវបានចាប់ផ្តើមរៀបចំផែនការចាក់ថ្នាំវ៉ាក់សាំងដ៏ទូលំទូលាយមួយ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១។ ប៉ុន្តែគ្មានអ្វីត្រូវបានកំណត់ជាក់ច្បាស់នោះទេ ហើយនេះជាអ្វីដែលយើងបានដឹង រហូតមកទល់នឹងពេលនេះ។
ហេតុអ្វីបានជាអូស្រ្តាលីនៅមិនទាន់អនុម័តលើថ្នាំវ៉ាក់សាំងណាមួយនៅឡើយ?
សាស្រ្តាចារ្យផ្នែករោគរាតត្បាតនៅសាកលវិទ្យាល័យរដ្ឋអូស្រ្តាលីខាងត្បូងលោក Adrian Esterman បានមានប្រសាសន៍ថាចម្លើយគឺសាមញ្ញបំផុតគឺថា៖ មិនចាំបាច់ប្រញាប់ប្រញាល់នោះទេ។

លោកបាននិយាយថា វាជាការសំខាន់ដែលត្រូវចាំថា ថ្នាំវ៉ាក់សាំងរបស់ Pfizer / BioNTech នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានទទួលការអនុម័តជាបន្ទាន់ប៉ុណ្ណោះ។ នោះមានន័យថា ការសាកល្បងដំណាក់កាលទី ៣ នៅមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែតំរូវការនោះគឺវាពិតជាសំខាន់ណាស់ដែលមិនអាចរង់ចាំបាន។
លោកបានមានប្រសាសន៍ថា“ វាមិនមែនជារឿងធម្មតានោះទេ ក្នុងការអនុម័តការប្រើប្រាស់ជាបន្ទាន់នេះ ប៉ុន្តែដោយសារតែប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពកូវីដ-១៩ដ៏ធ្ងន់ធ្ងរ ដែលពួកគេពិតជាមិនអាចរង់ចាំយូរទៀតបានទេ ហើយវាក៏សមល្មមដែរ” ។
តើអូស្រ្តាលីនឹងចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងនៅពេលណា?
“Our regulating authority [the Therapeutic Goods Administration] would much rather wait to get the full trial results, look at them carefully, give them a big tick and then we can start vaccinating,” Professor Esterman said, speaking ahead of the recent outbreak of locally-acquired cases in Sydney.
ថ្លែងនៅមុនពេលដែលមានការផ្ទុះនៅទីក្រុងស៊ីដនីកាលពីពេលថ្មីៗនេះ លោកសាស្រ្តាចារ្យ Esterman បានមានប្រសាសន៍ថា“ អាជ្ញាធរនិយតកម្មរបស់យើង (TGA) នឹងរង់ចាំមើលលទ្ធផលនៃការសាកល្បងពេញលេញ ពិនិត្យមើលដោយយកចិត្តទុកដាក់ ផ្តល់ឱ្យពួកគេនូវចំណុចធីកដ៏ធំមួយ ហើយបន្ទាប់មកយើងអាចចាប់ផ្តើមចាក់វ៉ាក់សាំងបាន” ។
លោករំពឹងថា ថ្នាំវ៉ាក់សាំងរបស់Pfizer/BioNTech នឹងចាក់ជូនប្រជាជននៅម្តុំខែមីនា ឆ្នាំ២០២១។
តើនរណានឹងទទួលបានថ្នាំវ៉ាក់សាំងនេះមុនគេ?
ប្រធានមន្រ្តីវេជ្ជសាស្ត្រស្តីទីរបស់អូស្ត្រាលី លោក Paul Kelly បានបញ្ជាក់ថា ថ្នាំវ៉ាក់សាំងនឹងត្រូវចាក់ជូនដល់ក្រុមអាទិភាព ដែលក្នុងនោះ មនុស្សចាស់និងអ្នកដែលមានបញ្ហាសុខភាពគឺជាក្រុមអាទិភាពទីមួយ។
លោកបាននិយាយថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់នឹងវីរុសនេះ ដូចជាបុគ្គលិកសុខាភិបាល និងបុគ្គលិកមើលថែទាំមនុស្សចាស់ នឹងស្ថិតក្នុងលំដាប់ទី ២ ហើយបន្ទាប់មកទៀតគឺអ្នកដែលធ្វើការក្នុងសេវាកម្មសង្រ្គោះបន្ទាន់ និងបុគ្គលិកកម្មករដែលចាំបាច់។
តើអូស្រ្តាលីបានវិនិយោគលើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនណាខ្លះ?
ដោយសារការសម្រេចបោះបង់ចោលថ្នាំវ៉ាក់សាំងរបស់សាកលវិទ្យាល័យឃ្វីនលែន ឥឡូវនេះរដ្ឋាភិបាលអូស្ត្រាលីមានជម្រើសបី។ ថ្នាំវ៉ាក់សាំងទាំងអស់នេះ ទំនងជាត្រូវការ២ដូសសម្រាប់មនុស្សម្នាក់ៗ ហើយត្រូវការចាក់ជូនប្រជាជនយ៉ាងហោចណាស់ ២៥ លាននាក់។
ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca

រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តក្នុងខែនេះ ដើម្បីបង្កើនការបញ្ជាទិញថ្នាំវ៉ាក់សាំងរបស់ AstraZeneca នៃសាកលវិទ្យាល័យ Oxford ពី ៣៣,៨ លានដូស ទៅ ៥៣,៨ លានដូស។ វានៅមិនទាន់ត្រូវបានគេអនុម័តនៅឡើយទេ ប៉ុន្តែលទ្ធផលបង្ហាញថា វាមានប្រសិទ្ធភាពរហូតដល់ ៩០ ភាគរយ។
៉"វ៉ាក់សាំងនេះគឺជាអ្វីដែលយើងហៅថាវ៉ិចទ័រមេរោគ។ វាប្រើវីរុសស្វាឳដែលគ្មានគ្រោះថ្នាក់ ដើម្បីចម្លងមកយើង ហើយបន្ទាប់មកវាផ្តល់ជាវ៉ាក់សាំងបង្ការ” នេះបើតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ Esterman។
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្រ្តាលី CSL បានសន្យាផលិតថ្នាំនេះចំនួន ៥០ លានដូស នៅក្នុងទីក្រុងមែលប៊ន។ វាបានចាប់ផ្តើមដំណើរការផលិតហើយ ប៉ុន្តែត្រូវរង់ចាំឲ្យក្រុមហ៊ុន AstraZeneca ទទួលបានការអនុម័តបទប្បញ្ញត្តិជាមុនសិនទើបចាប់ផ្តើមចែកចាយ។
ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax

បន្ទាប់មកមានជំរើសសម្រាប់ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Novavax ចំនួន ៥១ លានដូស ដែលកំពុងស្ថិតក្នុងដំណាក់កាលទី ៣ នៅឡើយ។
វាជាអ្វីដែលសាស្រ្តាចារ្យ Esterman បាននិយាយថា វាត្រូវបានគេហៅថាជា “ថ្នាំវ៉ាក់សាំងប្រូតេអ៊ីន”៖ ជាវិធីសាស្ត្រសាកល្បងនិងធ្វើតេស្តដែលលោករំពឹងថានឹងត្រូវបានអនុម័តក្នុងឆ្នាំថ្មីនេះ។
លោកមានប្រសាសន៍ថា“ វាទើបតែបានចាប់ផ្តើមការសាកល្បងដំណាក់កាលទី ៣ នៅក្នុងខែកញ្ញា” ។
ដូច្នេះ ជាថ្មីម្តងទៀត ថ្នាំនោះនឹងមិនអាចប្រើប្រាស់បានទេ រហូតដល់យ៉ាងហោចណាស់ខែឧសភាឬមិថុនាឆ្នាំក្រោយ។
ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech

ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ចំនួន ១០ លានដូស ដែលត្រូវបានគេវាយតម្លៃថាមានប្រសិទ្ធភាព ៩៥ ភាគរយ គឺទំនងជាមកដល់ប្រទេសអូស្រ្តាលីមុនគេ។ បច្ចេកវិទ្យាសម្រាប់ថ្នាំវ៉ាក់សាំងនេះមានឈ្មោះថា mRNA គឺជាបច្ចេកវិទ្យាថ្មី ហើយមិនធ្លាប់ត្រូវបានគេប្រើដើម្បីបង្កើតថ្នាំវ៉ាក់សាំងពីមុនមកទេ។
ប៉ុន្តែទោះបីជាថ្នាំវ៉ាក់សាំងនេះត្រូវបានបង្ហាញថាមានប្រសិទ្ធិភាពមុនគេក៏ដោយ ជាមួយនឹងតម្រូវការ២ដូសក្នុងមនុស្សម្នាក់ ដូច្នេះប្រជាជនអូស្ត្រាលី ត្រឹមតែ៥ លាននាក់ប៉ុណ្ណោះ ដែលអាចទទួលបានការចាក់ថ្នាំវ៉ាក់សាំងនេះ។
លោកវេជ្ជបណ្ឌិត Chris Moy អនុប្រធានសមាគមគ្រូពេទ្យអូស្ត្រាលីបានមានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសហព័ន្ធដើម្បីទទួលបានកិច្ចព្រមព្រៀងពីក្រុមហ៊ុនជាច្រើនខុសៗគ្នាគឺចាំបាច់។
លោកបានមានប្រសាសន៍ថា“ និយាយឱ្យត្រង់ទៅ បញ្ហានេះកំពុងព្យាយាមការពារការភ្នាល់របស់យើងក្នុងនាមជាប្រជាជាតិមួយ ដើម្បីអាចទទួលបានថ្នាំវ៉ាក់សាំងដែលទំនងជាទទួលបានជោគជ័យ” ។ "វាមិនអាចទៅរួចទេក្នុងការប្រើប្រាស់វិធីសាស្រ្តដាក់ស៊ុតទាំងអស់ចូលទៅក្នុងកន្រ្តកតែមួយនោះ"។
ប៉ុន្តែគណបក្សលេប័របាននិយាយថា ការដែលមានកិច្ចព្រមព្រៀងថ្នាំវ៉ាក់សាំងជាមួយក្រុមហ៊ុនសក្តានុពលត្រឹមតែបីក្រុមហ៊ុន វាមិនគ្រប់គ្រាន់ទេ។ ហើយការអនុវត្តអន្តរជាតិដែលល្អបំផុតគឺត្រូវមាន ប្រាំឬប្រាំមួយក្រុមហ៊ុន។
តើថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ពិបាកក្នុងការរក្សាទុកមែនដែរឬទេ?
ពិតណាស់។ វាត្រូវរក្សាទុកក្នុងសីតុណ្ហភាពដក៧០ (-70) អង្សារ ឲ្យបានគ្រប់ពេលក្នុងការចែកចាយថ្នាំវ៉ាក់សាំងនេះ ដែលវាស្មុគស្មាញជាងគេបន្តិច។
“វាត្រូវរក្សាទុកក្នុងប្រអប់ពិសេស។ ស្រដៀងនឹងធុងទឹកកក ប៉ុន្តែវាផ្ទុកនីត្រូសែនរាវដែលរក្សាសីតុណ្ហភាពដែលត្រជាក់ខ្លាំងមែនទែន។” នេះបើតាមប្រសាសន៍របស់សាស្រ្តាចារ្យ Esterman ។

នៅពេលដែលសួរថា តើលោកគិតថា អូស្រ្តាលីអាចគ្រប់គ្រងការដឹកជញ្ជូនដ៏លំបាកនេះបានដែរឬទេ? លើបានឆ្លើយថា "វាអាចធ្វើទៅបាន”។
“ក្រុមហ៊ុនPfizer ផ្ញើមកឲ្យប្រទេសអូស្រ្តាលីនៅក្នុងធុងទឹកកកពិសេសនេះ។ ទោះបីជាវាពិបាក ដោយសារតែតម្រូវការឲ្យមានសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះ ប៉ុន្តែវាគួរតែងាយស្រួលគ្រប់គ្រងនៅក្នុងប្រទេសអូស្រ្តាលី។
ម្យ៉ាងទៀត ថ្នាំវ៉ាក់សាំងពពួក mRNA ដូចជាថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech នេះ មិនអាចផលិតនៅក្នុងប្រទេសអូស្រ្តាលីបានឡើយ ដោយសារតែវាត្រូវការបច្ចេកវិទ្យាថ្មីមួយប្រភេទ។
“មានការពិភាក្សាគ្នាក្នុងការបង្កើតរោងចក្រដោយខ្លួនឯងនៅក្នុងប្រទេសយើង ដែលអាចមានលទ្ធភាពផលិតថ្នាំវ៉ាក់សាំង mRNA នេះ ហើយខ្ញុំគិតថានោះគឺជាគំនិតល្អសម្រាប់ការឆ្លងរាតត្បាតនៅពេលអនាគត” នេះបើតាមប្រសាសន៍របស់សាស្រ្តាចារ្យ Esterman ។
តើមានអ្វីកើតឡើងចំពោះថ្នាំវ៉ាក់សាំងរបស់សកលវិទ្យាល័យគ្វីនស្លេន UQ/CSL?
ឆ្លើយតបទៅនឹងការដេញថ្លៃរបស់អូស្ត្រាលីក្នុងការបង្កើតវ៉ាក់សាំង, សកលវិទ្យាល័យគ្វីនស្លេន (University of Queensland) និង CSL ត្រូវបានបង្ខំឲ្យដកខ្លួនចេញពីការប្រណាំងប្រជែងនៅក្នងខែនេះ បន្ទាប់ពីអ្នកចូលរួមសាកល្បងទាំងអស់ធ្វើតេស្តឃើញមានលទ្ធផលវីរុស HIV វិជ្ជមានមិនត្រឹមត្រូវ។
“វាគ្មានហានិភ័យបង្កការឆ្លងមេរោគអេដស៍នោះទេ ” នេះបើតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យ Robert Booy, អ្នកជំនាញជំងឺឆ្លងមកពីសកលវិទ្យល័យស៊ីដនី។
“អ្វីដែលគេប្រើនោះគឺប្រូតេអ៊ីនបន្តិចបន្តួច មិនមានអ្វីដែលត្រូវធ្វើជាមួយវីរុសឆ្លងពិតប្រាកដនោះទេ”
ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភថា ទោះបីថ្នាំវ៉ាក់សាំងនេះមានសុវត្ថិភាពទាំងស្រុងក៏ដោយ លទ្ធផលមិនពិតនៃមេរោគអេដស៍ អាចជ្រៀតជ្រែកក្នុងកម្មវិធីធ្វើតេស្តរកមេរោគអេដស៍របស់អូស្ត្រាលី ក៏ដូចជាការបរិច្ចាគឈាម ហើយការយល់ឃើញនិងភាពជឿជាក់របស់សាធារណៈជន គឺជាការព្រួយបារម្ភ។
តើប្រជាជនអូស្រ្តាលីគិតយ៉ាងណាចំពោះការចាក់ថ្នាំវ៉ាក់សាំងនេះ?
សម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការណាមួយក៏ដោយ ដើម្បីទទួលបានជោគជ័យ វាតម្រូវឲ្យប្រជាជនភាគច្រើនទទួលបាននូវព័ត៌មានដ៏ត្រឹមត្រូវ និងមានឆន្ទះក្នុងការចូលរួម។
វេជ្ជបណ្ឌិត Abhishek Verma បាននិយាយថា បន្ទាប់ពីចំណាយពេលមួយរយៈក្នុងឆ្នាំនេះដើម្បីលុបបំបាត់ការព្រួយបារម្ភរបស់អ្នកជំងឺអំពីកូវីដ-១៩នោះ ឥឡូវនេះ លោកកំពុងបដិសេធជំនឿមិនពិតស្តីអំពីថ្នាំវ៉ាក់សាំងដែលអាចកើតមាន។
"យើងមានសំណួរជាច្រើនអំពីការចាក់ថ្នាំវ៉ាក់សាំង។ តើវានឹងមានសុវត្ថិភាពដែរឬទេ? តើវាចាំបាច់ដែរឬទេ? តើវានឹងមានគ្រោះថ្នាក់ដែរឬទេ?" ។
ការភ័យខ្លាចពីការព្រួយបារម្ភទាំងនោះអាចត្រូវបានកាត់បន្ថយ ហើយក៏មានការសម្របសម្រួលផ្នែកសុវត្ថិភាពផងដែរ សម្រាប់អ្នកជំងឺរបស់លោកជាច្រើន នៅក្នុងកំឡុងពេលប្រណាំងប្រជែងផលិតថ្នាំវ៉ាក់សាំងទាំងនេះ។
លោកបានមានប្រសាសន៍ថា“ អ្វីដែលយើងកំពុងធ្វើ គឺការសន្ទនាដោយបើកចំហរជាមួយអ្នកជំងឺ និងដោះស្រាយកង្វល់របស់ពួកគេ” ។
យើងព្យាយាមឆ្លៀតយកឱកាសទាំងនោះដោយប្រើទិន្នន័យដែលយើងទទួលបានពីក្រសួងសុខាភិបាល ក៏ដូចជាការសាកល្បងគ្លីនិក។
នៅក្នុងខែវិច្ឆិកាការស្ទង់មតិរបស់សាកលវិទ្យាល័យជាតិអូស្រ្តាលីលើមនុស្សពេញវ័យអូស្ត្រាលីចំនួន ៣.០៦១ នាក់បានរកឃើញថា ៥៨.៥ ភាគរយបាននិយាយថាពួកគេនឹងចាក់ថ្នាំវ៉ាក់សាំងប្រាកដណាស់។ ៦ ភាគរយបាននិយាយថាពួកគេប្រាកដជាមិនចាក់ថ្នាំវ៉ាក់សាំងនោះឡើយ។
តើសហគមន៍អូស្រ្តាលីទាំងអស់នឹងចូលរួមនៅក្នុងការចាក់ថ្នាំវ៉ាក់សាំងនេះទេ?
Dr Verma បាននិយាយថា សម្រាប់ក្រុមជនអន្តោប្រវេសន៍ថ្មីៗជាក់លាក់មួយចំនួន រនាំងភាសា និងកង្វះនៃជម្រើសថែទាំសុខភាពដែលសមស្របតាមវប្បធម៌របស់ពួកគេ មានន័យថាពួកគេច្រើនតែមិនបានដឹងលឺនៅក្នុងការសន្ទនានេះ។
លោកវេជ្ជបណ្ឌិត Verma បានមានប្រសាសន៍ថា“ តាមទម្លាប់ពួកគេតែងតែត្រូវបានកាត់ផ្ដាច់ចេញ និងពិបាកក្នុងការចូលរួមនៅក្នុងពិនិត្យនិងថែទាំជំងឺទូទៅ។ ដូច្នេះខ្ញុំគិតថា មនុស្សទាំងនោះនឹងមានឧបសគ្គជាក់លាក់ ពីព្រោះពួកគេងាយនឹងទទួលព័ត៌មានខុស ប្រសិនបើពួកគេមិនបានទទួលព័ត៌មានពីប្រភពត្រឹមត្រូវ។
នាយកដ្ឋាននានារបស់រដ្ឋាភិបាលថ្នាក់រដ្ឋនិងសហព័ន្ធ ទទួលរងនូវការរិះគន់ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ដោយសារមានកំហុសឆ្គងក្នុងការប្រាស្រ័យទាក់ទងជាមួយសហគមន៍ដែលមានវប្បធម៌និងភាសាដាច់ដោយឡែកពីគេរបស់អូស្រ្តាលី។ រាប់ចាប់ពីព័ត៌មានដែលត្រូវបានបកប្រែខុស រហូតដល់កង្វះខាតក្នុងការពិគ្រោះយោបល់ជាមួយអ្នកតំណាងវប្បធម៌ វាមានន័យថា អ្នកខ្លះងាកទៅរកប្រភពក្រៅផ្លូវការសម្រាប់ព័ត៌មានស្តីអំពីវីរុសនេះ។
លោក Adel Salman,អ្នកនាំពាក្យនៃក្រុមប្រឹក្សាឥស្លាមរដ្ឋវិចរូរៀ បាននិយាយថា ព័ត៌មានមិនពិតជាច្រើនស្តីអំពីថ្នាំវ៉ាក់សាំងកំពុងកើតឡើងតាមអ៊ីនធឺណិត ហើយការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនត្រឹមត្រូវរបស់វ៉ាក់សាំងនេះ មិនមែនគ្រាន់តែជាបញ្ហាប្រឈមសម្រាប់សហគមន៍ជនជាតិភាគតិចអូស្រ្តាលីនោះទេ ប៉ុន្តែសម្រាប់ប្រជាជនទាំងមូល។
លោកបានមានប្រសាសន៍ថា“ ខ្ញុំគិតថាវាពិតជាសំខាន់ណាស់ ដែលការផ្សព្វផ្សាយសារត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ពីព្រោះវានឹងមានការភ័យខ្លាចចំពោះទ្រឹស្តីខ្សិបខ្សៀវជាច្រើនដែលបានរីករាលដាលឡើង” ។ ហើយយើងមានប្រភពដែលអាចជឿទុកចិត្តបាន ក្នុងការបញ្ជូនសារនោះ តាមរបៀបសមរម្យមួយ។
លោកកំពុងអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធ ចាប់ផ្តើមយុទ្ធនាការផ្តល់ព័ត៌មានជាមុន នៅមុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលលោករដ្ឋមន្រ្តី Greg Hunt បានប្រាប់សារព័ត៌មាន SBS ថា រដ្ឋាភិបាលនឹងបន្តពិគ្រោះយោបល់ និងស្វែងរកដំបូន្មាន និងអនុសាសន៍ ពីអង្គការពហុវប្បធម៌ និងអ្នកពាក់ព័ន្ធដែលឆ្លើយតបនឹងកូវីដ - ១៩ ដែលរួមទាំង ការអភិវឌ្ឍនិងការផ្តល់នូវថ្នាំវ៉ាក់សាំង និងយុទ្ធសាស្ត្រទំនាក់ទំនងផងដែរ។
រដ្ឋាភិបាលទើបតែបានបង្កើត ក្រុមប្រឹក្សាសុខភាពកូវីដ-19នៃសហគមន៍ដែលមានវប្បធម៌និងភាសាចំរុះ ដែលបានជួបប្រជុំគ្នាជាលើកដំបូងនៅខែនេះ។
.
តើវាអាចកើតមានឡើងនូវផលវិបាកអ្វីខ្លះ?
សាស្ត្រាចារ្យ Paul Griffin អ្នកជំនាញខាងជំងឺឆ្លងនៃសាកលវិទ្យាល័យឃ្វីនលែនបាននិយាយថា ការចាក់វ៉ាក់សាំងរបស់អូស្រ្តាលីអាចមានភាពស្មុគស្មាញ។
លោកបានមានប្រសាសន៍ថា "ខ្ញុំគិតថា ការដឹកជញ្ជូនក៏ដូចជាការស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការ គឺជាបញ្ហាសំខាន់ពីរដែលយើងនឹងត្រូវប្រឈមនៅពេលខាងមុខ។ ខ្ញុំមិនប្រាកដថាយើងបានធ្វើឲ្យបានគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ" ។
"ការដឹកជញ្ជូននឹងមានភាពស្មុគស្មាញមិនគួរឲ្យជឿ។ ជាទូទៅយើងមិនដែលធ្វើរឿងបែបនេះពីមុនមកទេ។”
លោកមានប្រសាសន៍ថា“ យើងមានការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយធំដ៏សមស្របមួយ ប៉ុន្តែវាពាក់ព័ន្ធនឹងវិធីសាស្រ្តផ្សេងៗគ្នាជាច្រើននៅក្នុងការចាក់វ៉ាក់សាំងនោះទៅឲ្យប្រជាជន ហើយយើងនៅតែមិនទាន់អាចសម្រេចបាននូវអត្រាដូចដែលយើងចង់ឃើញជាមួយវ៉ាក់សាំងបង្ការកូវីដ-១៩នេះទេ”។
“ ការកត់ត្រា និងលទ្ធភាពសម្រាប់ឲ្យប្រជាជនផ្តល់ភ័ស្តុតាងបញ្ជាក់ដែលថាបានទទួលថ្នាំវ៉ាក់សាំងហើយនោះ គឺមានសារៈសំខាន់ណាស់។ វ៉ាក់សាំងដែលយើងនឹងចាប់ផ្តើម យ៉ាងហោចណាស់ត្រូវការពីរដូស។ ចុះប្រសិនបើមនុស្ស មិនត្រឡប់មកវិញសម្រាប់ដូសទី ២ ទេនោះ កម្រិតនៃការការពារអាចនឹងថយចុះគួរឲ្យកត់សម្គាល់។”
តើថ្នាំវ៉ាក់សាំងនេះនឹងមានប្រសិទ្ធិភាពដែរឬទេ?
Dr Moy បាននិយាយថា ចាំបាច់ត្រូវមានភាពច្បាស់លាស់បន្ថែមទៀតលើគោលដៅរយៈពេលខ្លី និងរយៈពេលវែងនៃកម្មវិធីចាក់ថ្នាំវ៉ាក់សាំង។
"វាមានប្រសិទ្ធភាពក្នុងការបញ្ឈប់អ្នកកុំឲ្យឈឺ ប៉ុន្តែនៅពេលនេះ យើងមិនប្រាកដថា តើវាល្អកម្រិតណា ក្នុងការបញ្ឈប់អ្នកពីការកាឆ្លង ឬសូម្បីតែការចម្លងទៅឲ្យអ្នកដទៃទៀតនោះ។ ដូច្នេះវាអាចល្អនៅចំណុចមួយ ប៉ុន្តែប្រហែលជាមិនល្អត្រង់ចំណុចមួយទៀត” ។
“ យើងមិនត្រឹមតែព្យាយាមការពារបុគ្គលនោះទេ ប៉ុន្តែថែមទាំងព្យាយាមបញ្ឈប់ការរីករាលដាលនៅក្នុងសហគមន៍ផងដែរ។ និយាយជារួម វាមានគុណសម្បត្តិនិងគុណវិបត្តិសម្រាប់វ៉ាក់សាំងទាំងអស់នេះ។ ហើយមានរឿងមួយចំនួនដែលមិនទាន់ត្រូវបានកំណត់នៅឡើយ ដូចជាថាតើវានឹងមានប្រសិទ្ធិភាពបានយូរកម្រិតណា។
តើនៅពេលណាយើងអាចដឹងបានច្រើនជាងនេះ?
សាស្រ្តាចារ្យ Kelly បាននិយាយថា សេចក្តីលំអិតទាំងស្រុងអំពីការចាក់ជូនថ្នាំវ៉ាក់សាំងនៅក្នុងប្រទេសអូស្រ្តាលី នឹងផ្សព្វផ្សាយជាសាធារណៈនៅក្នុងខែមករា។
ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវរក្សាគម្លាតយ៉ាងហោចណាស់ ១,៥ម៉ែត្រពីគ្នា។ សូមពិនិត្យមើលច្បាប់ទម្លាប់នៅក្នុងរដ្ឋនិងដែនដីរបស់លោកអ្នកស្តីពីការដាក់កម្រិតលើការជួបជុំគ្នា។ ប្រសិនបើអ្នកមានអាការដូចជាគ្រុនផ្តាសាយ ឬផ្តាសាយធំ សូមនៅផ្ទះ ហើយចាត់ចែងទៅធ្វើតេស្ត ដោយទូរសព្ទទៅវេជ្ជបណ្ឌិតរបស់លោកអ្នក ឬទាក់ទងទៅកាន់ Coronavirus Health Information Hotline តាមរយៈលេខ 1800 020 080។
ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus ។
សូមពិនិត្យមើលការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋ ឬដែនដីរបស់លោកអ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania៕

