ឱសថ​ធម្មជាតិ​សាប​រលាប​​ខណៈ​ដែល​ប្រជាជន​ខ្មែរ​ងាក​ទៅ​រក​ការ​ព្យាបាល​តាម​លោក​ខាង​លិច

ក្នុងភូមិក្បាលកោះស្ថិតនៅលើកោះជ្រាងតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា លោកខៀវ អៀន អាយុ៥៧ឆ្នាំគឺជាចាស់ទុំក្នុងភូមិម្នាក់បានចែករំលែកពីបទពិសោធន៍ក្នុងការព្យាបាលតាមបែបបុរាណនៅក្នុងតំបន់ពេលសត្វខ្យាដំរីខាំ។

Hor Bun Heang

Deputy Chief Hor Bun Heang is Kbal Koh’s traditional healer. (Photo by Nick Parkin) Source: Nick Parkin

លោក ខៀវ អៀន និយាយថា លោកបាន​ទៅ​រក​ពេទ្យ​បុរាណ​ដែល​បាន​ដាក់​ថ្នាំ​ឲ្យ​លោក​ជាយ៉ាង​ឆាប់​រហ័ស។

នៅ​ក្នុង​តំបន់​ជន​បទ​ប្រទេស​កម្ពុជា ថ្នាំ​បុរាណ​នៅតែ​បន្ត​ប្រើប្រាស់​អែប​ជាមួយ​នឹង​ថ្នាំ​ពេទ្យ​នៅឡើយ ដោយ​ខាង​ក្រសួង​សុខាភិបាល​កាល​ពី​ឆ្នាំ​២០១២​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា រហូត​ដល់​ទៅ​៥០%​នៃ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ថ្នាំ​បុរាណ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ប្រជាជន​ក្មេងៗ​ជំនាន់ក្រោយ​ទំនង​ជា​ទំនង​ទៅ​រក​ថ្នាំ​ពេទ្យ​ជាង​ការ​រៀន​ក្បួន​ព្យាបាល​បុរាណ​ខ្មែរ។

ពូឈួយ​ភូមិ​ក្បាល​កោះ លោក ហោ ប៊ុន​ហ៊ាង គឺ​ជា​គ្រូព្យាបាល​តាម​បែប​បុរាណ​ខ្មែរ​នៅ​ក្នុង​ភូមិ​ម្នាក់។ វិធី​ព្យាបាល​របស់​លោក​រួម​មាន​ទាំង​ការ​ប្រើប្រាស់​ស្មៅឬសឈើនិង​រុក្ខជាតិ​ផ្សេងៗ។ លោក ហ៊ាង ចង្អុល​ទៅ​កាន់​ដើម​ត្របែក​ក្នុង​ភូមិ​មួយ​ដើម​ដែល​មាន​ស្លឹក​ជាច្រើន​ហើយ​និយាយថា លោក​អាច​ប្រើប្រាស់​ស្លឹកត្របែកទាំង​នោះ​ដើម្បី​ព្យាបាល​ជំងឺ​រាគរូសបាន​ដោយ​ការ​ទំពារវាចូលទៅ ហើយ​ដើម​ដែល​មាន​ផ្កាពណ៌​ស​នេះ​​មាន​ប្រយោជន៍​សម្រាប់​ជំងឺ​ក្រពះ។

អ្នក​ភូមិ​ផ្សេង​ក៏​បាន​ស្គាល់​លោកពូ​ ​ហ៊ាង និង​លោកពូ អៀន ថា​ជា​អ្នក​ដែល​មាន​ជំនាញ​ពិសេស​អាច​ព្យាបាល​ពស់​ចឹក​បាន​ផងដែរ។

លោកបាន​រៀន​វិធី​ព្យាបាល​ជំងឺ​នេះ​ពី​ជីតា​របស់​លោក​នៅ​ពេល​ដែល​លោក​មាន​អាយុ​៧ឆ្នាំ។

លោកពូ​ហ៊ាង​និយាយថា៖ “ ជីតា​របស់​ខ្ញុំ​គាត់​ធ្វើការ​នៅ​ក្នុង​វាំង ហើយ​គាត់​គឺ​ជា​ព្រះរាជពេទ្យ គឺ​ជា​ពេទ្យ​ដែល​ព្យាបាល​ជំងឺថ្វាយ​ស្តេច ដូច្នេះ​គាត់​ដឹង​ក្បួន​ព្យាបាល​បុរាណ​ច្រើនណាស់។”

Deputy chief Hor Bun Heang is Kbal Koh’s traditional healer
Deputy chief Hor Bun Heang is Kbal Koh’s traditional healer (Photo by Nick Parkin) Source: Nick Parkin

បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​ចូល​មក​ដល់​ក្នុង​ភូមិ​នេះ លោក​ក៏​បាន​ជួយ​ដល់​​ស្រ្តី​មាន​ផ្ទៃ​ពោះ​ក្នុង​ការ​សម្រាល​កូន។

នៅ​សម័យ​នោះ​ គ្មាន​គ្រូ​ពេទ្យ​នៅ​ក្នុង​ភូមិ​ឡើយ ព្រោះថា ខ្មែរ​ក្រហម​បាន​ហាត់​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​បារាំង

អ្នក​ភូមិ​ក្បាល​កោះ ឥឡូវនេះ​អាច​ទៅ​រក​វេជ្ជបណ្ឌិត​ជំនាញ​នៅ​លើ​កោះ​របស់​ពួកគេ​បាន ហើយ​អ្នក​ភូមិ​ខ្លះក៏​គេច​មិន​​ព្រម​ព្យាបាល​តាម​ក្បួន​បុរាណ​នោះទេ។

អ្នក​ភូមិ​ទាំង​នេះ​ក៏​អាច​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​ក្រចេះ​ផងដែរ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​១៤គីឡូម៉ែត្រ ដោយការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​សាឡាង។ អ្នក​ភូមិ​ជាច្រើន​ទៅ​មន្ទីរពេទ្យ​គឺ​ដើម្បី​សម្រាល​កូន​និង​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ដែល​រួម​ទាំង​ ជំងឺ​គ្រុន​ចាញ់ ជំងឺ​មហារីក​និង​ជំងឺ​កាមរោគ​ដែល​ក្បួន​បុរាណ​មិន​អាច​ព្យាបាល​បាន។

អ្នក​ម្តាយ​ម្នាក់​ដែល​មាន​អាយុ​២៣​ឆ្នាំ​ឈ្មោះថា ហោ គីមហៀច គឺ​ជា​អ្នក​ភូមិម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ក្មេងៗ​ដែល​ប្រើប្រាស់​សេវាកម្ម​ពេទ្យ​នៅ​ក្នុង​ខេត្ត​ក្រចេះ។

កូន​ៗ​របស់​គាត់​បាន​ចាក់​ថ្នាំបង្ការ​និង​ប្រើប្រាស់​ថ្នាំ​ពេទ្យ​នៅ​ពេល​ដែល​ពួកគេ​ឈឺ។

អ្នកនាង ហៀច បាន​ឲ្យដឹងថា វាលំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ក្រចេះ ហើយ​ថ្លៃ​ពេទ្យ​ក៏​ថ្លៃ ប៉ុន្តែ​មាន​គុណភាព​ល្អ​ជាង​ការ​ព្យាបាល​តាម​ក្បួន​បុរាណ។

This leaf can be used to treat stomach pains and diarrhea. Photo: Nick Parkin.
This leaf can be used to treat stomach pains and diarrhea. (Photo: Nick Parkin.) Source: Nick Parkin

យោងតាម​អង្គការ​សុខភាព​ពិភពលោក មាន​ការ​ដាក់​កម្រិត​ដល់​អ្នក​ព្យាបាល​ជំងឺ​តាម​ក្បួន​បុរាណ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ នៅ​ក្នុង​តំបន់​ដូចជា កោះជ្រាង ការព្យាបាល​តាម​ក្បួន​បុរាណ​នៅ​តែ​មាន​តម្លៃ​ថោកជាងយ៉ាង​សម្បើម​ធៀបទៅ​នឹង​ជម្រើសដទៃ។

លោកហ៊ាងនិយាយថា “នៅ​ពេល​ដែល​អ្នក​បាក់​ជើង វេជ្ជបណ្ឌិត​នឹង​ទារ​អ្នក​រហូត​ដល់​ទៅ​១០០​ឬ២០០ដុល្លារ ប៉ុន្តែ​សម្រាប់​ខ្ញុំ យក​តែ​៥០០០រៀល(១ដុល្លារ២៥សេន)​ប៉ុណ្ណោះ”។

សម្រាប់​ការ​ព្យាបាល​នេះ​លោក​បាន​ចង​ឫស្សី​ដើម្បី​ឲ្យជើង​ត្រង់ ហើយ​ប្រើប្រាស់​ថ្នាំ​បុរាណ​និង​ស្តោះផ្លុំ ដែលអ្នក​ភូមិ​មួយ​ចំនួន​ជឿ​ថា​ជា​សិល្បិ៍។

លោកហ៊ាង បាន​ឲ្យ​ដឹងថា លោកចង់​បន្ត​ចំណេះ​ដឹង​នេះ​ទៅ​ឲ្យ​កូន​ចៅ​របស់​លោក​ជំនាន់​ក្រោយៗ​ទៀត ប៉ុន្តែ​ពួកគេ​មិន​ចាប់​អារម្មណ៍​នោះទេ។

“ខ្ញុំ​ពិតជា​ចង់​បង្រៀន​កូនៗ​និង​ចៅៗ​របស់​ខ្ញុំ​ណាស់ ប៉ុន្តែ​ពួក​គេ​មិន​យកចិត្ត​ទុក​ដាក់ ពួកគេ​មិន​ចង់​រៀនសូត្រ​នោះទេ”៕

(អ្នក​និពន្ធ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ជាចំណែក​​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្នែក​អ្នក​កាសែតMojo Correspondent របស់​សកល​វិទ្យាល័យ​Monash បទសម្ភាសន៍​ជាមួយ​នឹង​លោក ខៀវ​ អៀន លោក ​ហោ ​ប៊ុនហ៊ាង និង​អ្នកនាង ហោ គីម​ហៀច ធ្វើឡើង​​ជា​ភាសា​ខ្មែរ​​ដោយ​មាន​អ្នក​បក​ប្រែ​​អង់គ្លេស​ជូន។)

 


1 min read

Published

Updated

Presented by Monash University Journalism Study Tour




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now