Feature

វិធានការ​កូវីដ-១៩ ​នៅ​ក្នុង​រដ្ឋ​និង​ដែនដី​នានា​ទូទាំង​ប្រទេស​អូស្រ្តាលី

ការរឹតបន្តឹងវីរុសកូរ៉ូណានៅទូទាំងប្រទេសអូស្រ្តាលី ខុសៗគ្នាទៅតាមទីកន្លែងដែលអ្នករស់នៅ ខណៈដែលរដ្ឋនិងដែនដីនិមួយៗធ្វើការផ្លាស់ប្តូរផ្អែកលើតម្រូវការ និងការព្រួយបារម្ភរៀងៗខ្លួន។

keep your distance

Source: Getty Images/Cheryl Bronson

ព័ត៌មាន​ថ្នាក់​ជាតិស្តី​ពី​កូវីដ-១៩របស់​SBS សូមចុចនៅទៅនេះ។ 
ព័ត៌មាន​នេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ​២០២០។ សម្រាប់​ដំណឹងចុងក្រោយស្តីពីវីរុសកូរ៉ូណា​ជាភាសាខ្មែរ​ សូមចូលទៅកាន់៖ https://www.sbs.com.au/language/khmer/coronavirus-updates


រដ្ឋវិចថូរៀ

ការ​ជួបជុំគ្នា៖

  • ចេញ​ពីផ្ទះ - ដោយគ្មាន​ការ​រឹតបន្តឹង
  • ការ​ជួបជុំនៅ​ទីសាធារណៈ - រហូត​ដល់​ទៅ១០០នាក់ នៅ​ទីវាល​ខាង​ក្រៅ
  • ភ្ញៀវមកលេងផ្ទះ - ទទួលភ្ញៀវបានរហូត​ដល់ទៅ​៣០នាក់ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មក​ពីក្រុមគ្រួសារ​ផ្សេងៗគ្នា​បាន (ទារក​ក្រោម​១២​ខែ​ក៏​មិន​ត្រូវបាន​រាប់​បញ្ចូល​នៅ​ក្នុង​ការ​កម្រិត​ចំនួននេះឡើយ)។
  • ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល៖ ​ភ្ញៀវអាចមកលេងផ្ទះបាន​ដល់​ទៅ​៣០នាក់ក្នុង​មួយ​ថ្ងៃ (ទារកអាយុក្រោម​១ខួប មិន​រាប់​បញ្ចូលទេ)។
  • មន្ទីរពេទ្យ និង​មណ្ឌល​មើលថែទាំ៖ មិនមាន​ការ​រឹតបន្តឹងលើ​ចំនួន​ភ្ញៀវ​ដែល​ទៅ​សួរ​សុខទុក្ខ ឬរយៈពេល​ក្នុង​ការ​សួរសុខទុក្ខនោះទេ។ មន្ទីរពេទ្យ​និង​មណ្ឌល​មើលថែទាំ​​កំណត់​ច្បាប់​សម្រាប់​ភ្ញៀវចូលទៅសួរសុខទុក្ខ។
  • ពិធីមង្គលការ បុណ្យសព ការ​ជួបជុំសាសនា៖ ការ​កំណត់ចំនួន​មនុស្សចូលរួមត្រូវ​បាន​ដកចេញ ប៉ុន្តែ​ជំនួសមកវិញ​នូវ​លក្ខខណ្ឌ​មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ។
កាងារ​

  • ប្រសិនបើ​អ្នក​អាច​ធ្វើ​ការ​ពីផ្ទះបាន អ្នកត្រូវបន្ត​ធ្វើ​ការ​ពីផ្ទះ។ នេះគឺ​ជា​រឿង​សំខាន់​ក្នុងការ​ជួយកម្រិត​ចំនួន​ប្រជាជន​ធ្វើ​ដំណើរ​ទៅមក និង​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឆ្លង​រាលដាលនៃ​វីរុសកូរ៉ូណា។
  • អនុញ្ញាតិ​ឲ្យ​វិលត្រឡប់​ចូលទៅធ្វើ​ការ​វិញ​ជាបណ្តើរៗ ជាមួយ​នឹងការ​កំណត់ ២៥%នៃចំនួនបុគ្គលិក និង​កម្រិតដង់ស៊ីតេ ម្នាក់​ក្នុង​៤ម៉ែត្រការ៉េ។
  • នៅ​ក្នុង​រដ្ឋ​វិចថូរៀ ការពាក់ម៉ាស​នៅ​ក្នុង​ការិយាល័យ ឬហាងកាហ្វេ មិនមែន​ជា​រឿង​ដែល​ត្រូវ​តែ​ធ្វើ​ជា​កំហិត​ទៀតនោះទេ។ 
  • ម៉ាសនៅ​តែត្រូវ​យក​តាម​ខ្លួន​គ្រប់ពេល ហើយ​ត្រូវ​ពាក់​នៅ​លើ​មធ្យោបាយដឹកជញ្ជូន​សាធារណៈ នៅ​ក្នុង​រថយន្ត​ដែល​ជិះជាមួយ​អ្នកដទៃ នៅ​ក្នុង​​ហាង​ទំនិញ និង​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើនកុះករ។
  • ប្រសិនបើអ្នក​មិន​អាច​ធ្វើការ​ពីផ្ទះបានទេ អ្នក​អាច​ទៅ​ធ្វើការ​នៅ​ការិយាល័យបាន។ នៅ​ពេល​អ្នកនៅ​កន្លែង​ធ្វើការ​អ្នក​អាច​រក្សា​សុវត្ថិភាពបាន​ដោយ៖
​​       o  លាងសម្អាតដៃឲ្យ​បាន​ទៀងទាត់

       o   ក្អក​និង​កណ្តាស់​ដាក់​កែងដៃ និង​ប្រើ​ក្រដាស់អនាម័យ

       o   រក្សា​គម្លាត​១,៥ម៉ែត្រ​ពី​អ្នកដទៃ

អាជីវកម្មទាំង​អស់​ត្រូវ​តែ​មាន​ផែនការ​សុវត្ថិភាព COVIDSafe Plan រួម​ទាំង​​អាជីវកម្ម​ដែល​ដំណើរ​ការ​ពីផ្ទះផងដែរ (ឧទាហរណ៍ ហាងកាត់សក់​ដែល​បើកនៅផ្ទះ)។

ព័ត៌មានបន្ថែម៖ 

សាលារៀន

  • សិស្ស​សាលា​នៅ​រដ្ឋ​វិចថូរៀទាំង​អស់​ត្រឡប់​ចូល​រៀន​ក្នុង​សាលារៀនវិញហើយ
  • សកលវិទ្យាល័យ TAFE និង​សាលាបណ្តុះបណ្តាល​មនុស្ស​ពេញវ័យ អាច​វិលត្រឡប់​ទៅ​សិក្សា​នៅ​សាលាវិញបាន។
ព័ត៌មានបន្ថែម៖ 

ការធ្វើដំណើរ​និង​ការ​ដឹកជញ្ជូន៖

ម៉ាសត្រូវ​តែដាក់តាម​ខ្លួន​គ្រប់ពេល និង​ពាក់នៅ​លើ​មធ្យោបាយ​ដឹកជញ្ជូនសាធារណៈ នៅ​ក្នុង​យានយន្ត​ដែល​ជិះជាមួយ​អ្នកដទៃ អនុវត្ត​អនាម័យល្អ និង​កុំ​ធ្វើ​ដំណើរ​ប្រសិនបើ​អ្នកមិនស្រួលខ្លួន។

ព័ត៌មានបន្ថែម៖ https://www.coronavirus.vic.gov.au/public-transport

  • មិនមានការរឹតត្បិតលើហេតុផលដើម្បីចាកចេញពីផ្ទះ ឬចម្ងាយដែលអ្នកអាចធ្វើដំណើរបាននោះទេ។

  • អ្នកអាចទៅវិស្សមកាលគ្រប់ទីកន្លែងក្នុងរដ្ឋវិចថូរៀ ។

  • អ្នកអាចកក់កន្លែងស្នាក់នៅជាមួយមនុស្សដែលអ្នករស់នៅជាមួយ ដៃគូជិតស្និទ្ធរបស់អ្នក និងមិត្តភក្តិឬសមាជិកគ្រួសារពីរនាក់ (និងអ្នកនៅក្នុងបន្ទុក) ដែលមិនរស់នៅជាមួយអ្នក។

  • មិនមានដែនកំណត់លើហេតុផលក្នុងការធ្វើដំណើររវាងទីក្រុងមែលប៊ននិងតំបន់ជនបទរដ្ឋ​វិចថូរៀទេ។

  • ជើងហោះហើរអ្នកដំណើរអន្តរជាតិពេលនេះចាប់​ផ្តើម​វិញហើយ។

អាជីវកម្ម​និង​ការ​កម្សាន្ត៖

  • ហាងកាហ្វេ ​ភោជនីយដ្ឋាន និងបារ៖ ​មិនមានការ​កំណត់​ចំនួន​ភ្ញៀវនោះទេ ប៉ុន្តែ​ហាងទាំងនោះ​ត្រូវ​តែ​អនុវត្តន៍តាម​ច្បាប់​មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ។  ភ្ញៀវនឹង​មិន​ចាំបាច់​ត្រូវ​អង្គុយ​ដើម្បី​ទទួលសេវាកម្មនោះទេ។
  • កន្លែងហាត់ប្រាណ និង​អាងហែលទឹក​ដែលនៅ​វាលខាងក្រៅ ៖ មិនមានកម្រិត​ចំនួន​មនុស្ស​នោះទេ តែត្រូវ​អនុវត្តន៍តាម​ច្បាប់​មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ។
  • កន្លែងហាត់ប្រាណ (Gym) ចំនួន​មនុស្ស​ដែល​អនុញ្ញាតិ​យោងទៅ​លើ​ទំហំនៃ​កន្លែងនោះ ជាមួយ​នឹង​ច្បាប់​៤ម៉ែត្រការ៉េ​នៅ​ពេល​ដែល​មាន​បុគ្គលិក។ មនុស្ស​ម្នាក់​ក្នុង​៨ម៉ែត្រការ៉េ នៅ​ពេល​ដែល​មិន​មាន​បុគ្គលិកនៅ​កន្លែងនោះ។
ការ​ផាកពិន័យ៖

  • ការផាកពិន័យកើតមានឡើង​នៅ​ពេល​ដែល​មានការ​ល្មើស​ការ​រឹតត្បឹតផ្សេងៗ ដូចជា ​ការ​ជួបជុំគ្នា​ដែល​ខុសច្បាស់។
  • ប្រជាជនក្នុង​រដ្ឋ​វិចថូរៀ​ដែល​មិន​អនុវត្ត​តាម​ការ​ធ្វើ​ចត្តាឡីស័ក​បន្ទាប់​ពី​ធ្វើ​តេស្ត​ឃើញវិជ្ជមាន ឬត្រូវ​បញ្ជាក់​ថា​ជា​អ្នក​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយអ្នកជំងឺនោះ អាចនឹងត្រូវ​ផាកពិន័យ។
សម្រាប់​ព័ត៌មានបន្ថែម៖ https://www.coronavirus.vic.gov.au/fines-enforcement-and-reporting

 

រដ្ឋញូសៅវែល

ការ​ជួប​ជុំ

  • មនុស្ស​រហូត​ដល់​ទៅ​៥០នាក់ អាច​ទៅ​លើ​ផ្ទះ​គេបាន ដរាបណា​ប្រើប្រាស់​ទីវាល​នៅ​ខាង​ក្រៅ​ផ្ទះ។ ទោះជាយ៉ាងណា មានការ​ណែនាំ​មិន​ឲ្យ​ជួបជុំ​លើសពី​៣០នាក់ ប្រសិនបើ​ផ្ទះ​នោះមិន​មាន​ទីវាល​ខាងក្រៅផ្ទះ (outdoor area)។ 
  • ចាប់​ពី​ថ្ងៃទី​៧ ខែធ្នូ ការ​ជួបជុំគ្នានៅ​ខាង​ក្រៅ​អាច​បាន​រហូត​ដល់​ទៅ​១០០នាក់។
  • ពិធីមង្គលការ បុណ្យ​សព និង​ពិធីសាសនា៖ ការ​កំណត់​ចំនួន​មនុស្ស​​ចូលរួមត្រូវ​បាន​ដកចេញ តែ​ត្រូវ​អនុវត្តន៍តាម​ច្បាប់​២ម៉ែត្រការ៉េ។
ការ​ងារ

  • ចាប់ពីថ្ងៃចន្ទ​ ទី១៤ ខែធ្នូ បទបញ្ជា​សុខភាពសាធារណៈ​ដែល​តម្រូវ​ឲ្យ​និយោជក់​អនុញ្ញាតិ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពីផ្ទះ (នៅ​ពេល​ដែល​អាច​ធ្វើ​ទៅបាន ) ​លែងមានទៀតហើយ។
  • ខណៈដែល​បុគ្គលិក​វិលត្រឡប់​ចូល​ទៅ​ធ្វើការ​នៅការិយាល័យវិញ កន្លែង​ធ្វើការ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ផែនការ​សុវត្ថិភាពកូវីដ។
  • និយោជក់ត្រូវបានលើកទឹកចិត្តឲ្យ​ចាត់ចែង​ពេលម៉ោង​បុគ្គលិកចាប់ផ្តើមធ្វើការ និងបញ្ចប់ខុសពីគ្នា ដើម្បីកាត់បន្ថយ​ផលប៉ះពាល់លើសេវាដឹកជញ្ជូនសាធារណៈ។ អ្នកដែលប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាស។
  • បុគ្គលិក​ត្រូវស្នាក់នៅផ្ទះ ប្រសិនបើមានអារម្មណ៍មិនស្រួលខ្លួន ហើយត្រូវធ្វើតេស្តរកកូវីដ-១៩ ប្រសិនបើពួកគេមានរោគសញ្ញាណាមួយ។
សាលារៀន

  • សិស្ស​សាលារដ្ឋ​ញូសៅវ៉េល​ណាម្នាក់​ដែល​មាន​រោគសញ្ញា​កូវីដ-១៩ មិនអនុញ្ញាតិ​ឲ្យ​​វិល​ត្រឡប់​ចូលរៀន​វិញ​ទេ រហូត​ដល់​ធ្វើ​តេស្ត​ឃើញអវិជ្ជមាន។
  • កម្មវិធី​បិទវគ្គ​សិក្សា ការ​រាំច្រៀង និង​ព្រឹត្តិការណ៍​សង្គមផ្សេងទៀត​មិនត្រូវ​បាន​អនុញ្ញាត​ឡើយ។
  • ព័ត៌មានបន្ថែម​ស្តី​ពី​ការ​អប់រំនៅ​រដ្ឋញូសៅវែល៖ https://education.nsw.gov.au/covid-19/advice-for-families#School2 
ការ​ធ្វើ​ដំណើរនិងការដឹកជញ្ជូន

  • អ្នក​ដំណើរ​ពី​រដ្ឋ​ផ្សេង​អាច​មក​លេង​រដ្ឋ​ញូសៅវែលបាន ប៉ុន្តែ​ត្រូ​វគោរព​ទៅ​តាម​ច្បាប់ទម្លាប់ក្នុង​រដ្ឋ​របស់​ខ្លួន​នៅ​ពេល​ត្រឡប់​ទៅវិញ។
  • កន្លែង​ចត Caravan និង​កន្លែង​បោះ​ជំរុំ​​បើក​ដំណើរ​ការ​ឡើង​វិញហើយ។ អ្នក​ដំណើរ​មាន​ផែន​ការ​ទៅ​លេង​ឧទ្យាន​ជាតិ​គួរ​មើល www.nationalparks.nsw.gov.au សម្រាប់​ព័ត៌មានបន្ថែម។
  • ការ​ទៅ​លេង​កន្លែង​ថែ​ទាំ​មនុស្ស​ចាស់ ឬ​កន្លែង​ផ្តល់​សេវា​សុខាភិបាល​ត្រូវ​ហាម​ឃាត់។
អាជីវកម្ម និងការកំសាន្ត 

  • សម្រាប់​អាជីវកម្ម​​និង​អង្គភាពប្រភេទខ្លះ វាជារឿង​ចាំបាច់​ដែល​ត្រូវ​តែចុះបញ្ជី ​ផែនការសុវត្ថិភាព​កូវីដ COVID Safe ក្រោម​បទបញ្ជា​សុខភាពសាធារណៈ។ ព័ត៌មានបន្ថែម​សូមចូល​ទៅកាន់៖  https://www.nsw.gov.au/covid-19/covid-safe 
  • ក្លឹបហាត់ប្រាណនិងក្លឹបរាត្រី៖ មនុស្សម្នាក់ក្នុង៤ម៉ែត្រការ៉េ ជាមួយ​នឹង​កម្រិតមនុស្សអតិបរមា ៥០ នាក់ ត្រូវបានអនុញ្ញាតនៅក្នុងថ្នាក់ហាត់ប្រាណ ឬនៅកន្លែងរាំនៅក្លឹបរាត្រី។

  • ពហុកីឡាដ្ឋាននិងរោងកុន៖ នៅទីវាលខាងក្រៅ មានលទ្ធភាព​​អង្គុយបាន ១០០%  ជាមួយ​នឹង​ការ​កម្រិត មនុស្សម្នាក់ក្នុង២ម៉ែត្រការ៉េ សម្រាប់កន្លែងអង្គុយដែលមិនមានរចនាសម្ព័ន្ធ។ នៅក្នុងអគារ៖ លទ្ធភាពអង្គុយ ៧៥% ។

  • កន្លែងបដិសណ្ឋារកិច្ចខ្នាតតូច (មានទំហំរហូតដល់ ២០០ ម៉ែត្រការ៉េ) អាចមានមនុស្សម្នាក់ក្នុង ២ ម៉ែត្រការ៉េនៅក្នុងអគារ។

  • សកម្មភាពកីឡាតាមសហគមន៍ត្រូវបានអនុញ្ញាត រួមទាំងវគ្គបណ្តុះបណ្តាល និងសកម្មភាពដែល​ប៉ះពាល់គ្នា។

អាជីវកម្ម​ និង​អ្នក​រៀបចំកម្មវិធីត្រូវ​មាន​ផែនការសុវត្ថិភាព COVID-19 Safety Plan ហើយរក្សា​កំណត់ត្រា​អ្នក​ចេញ​ចូល​ក្នុង​អគារទាំង​អស់: https://www.nsw.gov.au/covid-19/covid-safe-businesses។ 

ការ​ផាកពិន័យ

ការផាកពិន័យនឹងត្រូវអនុវត្តនៅពេលមានការរឹតត្បិត ជាឧទាហរណ៍សម្រាប់ការប្រមូលផ្តុំខុសច្បាប់។
ការរំលោភបទបញ្ជាដែលធ្វើឡើងក្រោមច្បាប់សុខភាពសាធារណៈឆ្នាំ ២០១០ (Public Health Act 2010)​ គឺជាបទល្មើសព្រហ្មទណ្ឌ និងទាក់ទាញឲ្យមាន​ការ​ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។

រដ្ឋគ្វីនស្លេន

ការ​កំណត់​ក្នុង​ការ​ជួប​ជុំ

  • មនុស្ស​៥០នាក់​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ជួបជុំគ្នានៅក្នុង​ផ្ទះ និង​១០០នាក់​នៅ​ក្នុងទីសាធារណៈ​ទូទាំង​រដ្ឋ​គ្វីនស្លេន
  • ពិធីរៀបមង្គលការ៖ រហូត​ដល់​ទៅ​២០០នាក់អាច​ចូលរួម​ក្នុង​ពិធីរៀបមង្គលការ ហើយ​ភ្ញៀវទាំង​អស់​អាច​ឡើង​រាំបាន (ទាំងនៅ​ខាង​ក្នុង​និង​ខាង​ក្រៅអគារ)
  • បុណ្យសព៖ មនុស្ស​រហូត​ដល់​ទៅ​២០០នាក់អាច​ចូលរួម​ក្នុង​ពិធីបុណ្យសពបាន។
  • មណ្ឌល​មើលថែទាំ៖ អ្នក​អាច​ទៅ​សួរសុខ​ទុក្ខ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ដែល​​ទទួលការ​មើលថែ​នៅ​​មណ្ឌលសុខភាពផ្លូវចិត្ត ឬ​សេវាកម្មថ្នាំញៀននិងគ្រឿងស្រវឹង
  • ការសួរសុខទុក្ខ​អ្នក​ជំងឺនៅមន្ទីរពេទ្យ៖ ចំនួន​ភ្ញៀវចូលទៅសួរសុខទុក្ខ​កំណត់ដោយ​ច្បាប់​ទម្លាប់​ចូលសួរសុខទុក្ខ​ដូចពេល​ធម្មតានៅ​ក្នុង​មន្ទីរពេទ្យនិមួយៗ។
ការងារ

អាជីវកម្មទាំង​អស់​ត្រូវតែ

  • គាំទ្រ​ការ​ធ្វើការ​ពីផ្ទះ
  • បញ្ជូន​អ្នកដែល​មិនស្រួលខ្លួន​ទៅផ្ទះ
  • អនុញ្ញាតិ​ឲ្យ​មានមនុស្ស​ម្នាក់ក្នុង​២ម៉ែត្រការ៉េ
  • គូស​ខ្សែរបន្ទាត់​ដែល​អាច​មើលឃើញ ដើម្បី​លើកទឹកចិត្ត​ឲ្យ​រក្សា​គម្លាត
  • ប្រតិបត្តិ​នៅ​ក្នុង​ក្របខ័ណ្ឌ COVID Safe
  • សម្អាត​ផ្ទៃ​ទាំង​អស់​ឲ្យ​បាន​ស្អាតបាត​និង​ញឹកញាប់
  • ផ្តល់​ទឹកអាល់កុល​សម្រាប់​លាងដៃ
បុគ្គលិកត្រូវតែ

  • នៅផ្ទះប្រសិនបើ​ឈឺ
  • ទៅធ្វើ​តេស្ត​ប្រសិនបើ​មាន​រោគសញ្ញាកូវីដ
  • រក្សាគម្លាត​១,៥ម៉ែត្រពីអ្នកដទៃ
  • លាងដៃឲ្យ​បាន​ញឹកញាប់ជាមួយ​សាប៊ូ ឬទឹកអាល់កុល
  • បិទមាត់​ពេល​ក្អក ឬកណ្តាស់
សាលារៀន

  • ប្រសិនបើ​នាយកសាលា គ្រូបង្រៀន ឬក៏បុគ្កលិក​ធ្វើការនៅ​សាលារៀន​គិតថា​ក្មេងណាម្នាក់ឈឺ ពួកគេ​ត្រូវ​តែ​ទាក់ទង​ទៅ​ឳពុកម្តាយ ឬអាណាព្យាបាល​ ហើយសុំ​ឲ្យ​ពួកគេ​មក​ទទួលយក​កូន​ទៅ​ផ្ទះ
  • ឳពុក ម្តាយ ឬអាណាព្យបាល ត្រូវ​តែ​មក​ទទួលកូន​របស់​ពួកគេ​ឲ្យ​បាន​លឿនបំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន។
  • កុមារនោះ​មិន​អាច​ត្រឡប់​មក​ថ្នាក់​រៀន​វិញ​ទេ រហូត​ដល់​ចុងបញ្ចប់​នៃ​រយៈពេល​ឆ្លង ឬនៅ​ពេល​ដែល​ពួកគេ​មិន​មាន​សញ្ញា​ឈឺ​អ្វីទេ។
ការ​ធ្វើ​ដំណើរនិង​ការ​ដឹកជញ្ជូន

  • ចាប់​ពីថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ អ្នកត្រូវបំពេញ​សេចក្តីប្រកាស​ឆ្លងកាត់ព្រំដែន​រដ្ឋ​គ្វីនស្លេន Queensland Border Declaration Pass តែនៅ​ពេល​ណា​ដែល៖ នៅ​ក្នុងពេល​១៤​ថ្ងៃ អ្នក​បាន​ទៅ​កន្លែង​ដែល​ជា​តំបន់​ឆ្លង (hotspot) ឬ​ទៅ​ក្រៅប្រទេស​ហើយ​មិនបាន​ហោះចូល​មក​ក្នុង​រដ្ឋ​គ្វីនស្លេនដោយផ្ទាល់ ពេលត្រឡប់​ចូល​ប្រទេស​អូស្រ្តាលីវិញ។
  • នរណាម្នាក់​ដែលស្នាក់​នៅ​ក្នុង​កន្លែង​​ធ្វើ​ចត្តាឡីស័ក​ជាដាច់ខាត​ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល ដោយសារតែ​ចូលមក​ពី​រដ្ឋ​ញូសៅវែល ឬរដ្ឋ​វិចថូរៀ អាច​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័កបាន ប្រសិនបើ​ធ្វើ​តេស្ត​កូវីដឃើញអវិជ្ជមាន ហើយ​ពួកគេ​នឹង​ត្រូវ​ផ្តល់​ព័ត៌មាន​ទំនាក់ទំនង​របស់​ពួកគេ​ និង​អសយដ្ឋាន​នៅ​ក្នុង​រដ្ឋ​គ្វីនស្លេន។
  • អ្នក​ត្រូវ​តែ​ធ្វើ​ដំណើរ​តាម​យន្តហោះចូល​ទៅ​ក្នុង​រដ្ឋ​គ្វីនស្លេន ប្រសិនបើ​អ្នក​ទទួលបាន​ការ​អនុញ្ញាតិ​ឲ្យ​ចូលមក​ពី​កន្លែង hotspot។ អ្នកត្រូវតែទទួលបាន​ការ​លើកលែង​ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ពីកន្លែង​hotspot លុះត្រាណាតែ​អ្នក​ជា​អ្នក​បើក​រថយន្ត​ដឹកទំនិញ បុគ្គលិក​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​ដឹកជញ្ជូន​ ឬ​សម្តែង​នៅ​ក្នុង​សកម្មភាព​ចាំបាច់​មួយ​ចំនួន
ព័ត៌មានបន្ថែម៖

អាជីវកម្មនិងការកំសាន្ត

  • នៅខាង​ក្នុង​អគារ៖ មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ (ឧទាហរណ៍៖ ភោជនីយដ្ឋាន ហាងកាហ្វេ ផាប់ ក្លឹប សារមន្ទីរ សាលវិចិត្រសិល្បៈ កន្លែង​បួងសួង និង​រដ្ឋសភា ជាដើម។) កន្លែង​លេង​ខាង​ក្នុង​អគារ​អាច​បើកបាន។
  • ព្រឹត្តិការណ៍ក្នុងអគារ៖ កន្លែងអង្គុយបាន​ពេញ​លទ្ធភាព​១០០% កន្លែងលក់សំបុត្រ​ដែល​មាន​ភ្ញៀវ​ត្រូវពាក់ម៉ាស ពេល​ចូលនិងចេញ (ឧ។ រោងល្ខោន ផ្សាយបន្តផ្ទាល់តន្រ្តី រោងកុន និងកីឡាក្នុងអគារ) ។ អ្នកសំដែងអាចរក្សាគម្លាតពីទស្សនិកជនចម្ងាយ ២ ម៉ែត្រ លើកលែងតែក្រុមចម្រៀង ដែលត្រូវនៅចម្ងាយ ៤ ម៉ែត្រពីទស្សនិកជន។

  • ព្រឹត្តិការណ៍ក្រៅអគារ៖ អនុញ្ញាតិ​ឲ្យ​មាន​មនុស្ស១៥០០នាក់​នៅ​ខាង​ក្រៅ ជាមួយ​នឹង​ COVID Safe Event Checklist។ ព្រឹត្តិការណ៍ធំ ៗជាងនេះ ត្រូវការផែនការសុវត្ថិភាពកូវីដ។

  • ពហុកីឡាដ្ឋានបើកចំហ៖ ទទួលបាន​តាមកន្លែងអង្គុយ ១០០% (ជាមួយ​ផែនការ​សុវត្ថិភាពកូវីដ)

  • ការរាំនៅខាងក្រៅ: ការរាំនៅទីវាលខាងក្រៅត្រូវបានអនុញ្ញាត (ឧទាហរណ៍ពិធីបុណ្យ music festivals, beer gardens) ។

ព័ត៌មានបន្ថែមទៀតស្តី​ពីរដ្ឋ​គ្វីនស្លេន៖ https://www.qld.gov.au/covid-19/government-actions/roadmap-to-easing-queenslands-restrictions ។

ការ​ផាកពិន័យ

ការផាកពិន័យនឹងត្រូវអនុវត្តនៅពេលមានការរឹតត្បិត ជាឧទាហរណ៍សម្រាប់ការប្រមូលផ្តុំខុសច្បាប់ ឬការ​មិនពាក់​ម៉ាស​នៅ​កន្លែង​ដែល​ត្រូវ​តែពាក់ជាដាច់ខាត។

រដ្ឋអូស្រ្តាលីខាងត្បូង

ការជួបជុំ៖

  • ម្នាក់​ក្នុង​៤ម៉ែត្រការ៉េ នៅខាង​ក្នុង​អគារ។
  • ម្នាក់ក្នុង​២ម៉ែត្រការ៉េ​ នៅ​ទីខាងក្រៅ។
  • កម្មវិធីឯកជន (រួមទាំង​ពិធីមង្គលការ និង​បុណ្យសព)៖ ច្រើនបំផុត១៥០នាក់ និង​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ
  • នៅផ្ទះ៖ ១០នាក់​ក្នុង​មួយ​ផ្ទះ (លើកលែង​តែ​ផ្ទះនោះមានមនុស្ស​ស្នាក់នៅ​ជាអចិន្រ្តៃយ៍​លើសពី១០នាក់)
  • ទីកន្លែងឯកជន៖ ច្រើនបំផុត​១៥០នាក់
  • កន្លែង​សំណាក់លំហែរកាយ៖ ចំនួន​មនុស្សច្រើនបំផុត​ដែល​អាច​គេងស្នាក់នៅ​កន្លែង​នេះ ត្រូវកំណត់ដោយ​អ្នក​ផ្តល់​សេវាកម្ម​ស្នាក់អាស្រ័យ ប៉ុន្តែ​ច្រើន​បំផុត​១០នាក់។
  • ទៅសួរសុខទុក្ខ​នៅ​មណ្ឌល​មើលថែទាំមនុស្ស​ចាស់​ត្រូវបាន​ហាមឃាត់។ ព័ត៌មានបន្ថែម៖ https://www.covid-19.sa.gov.au/restrictions-and-responsibilities/visits-to-residential-care-facilities
កាងារ​

  • ខណៈដែល​មានការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយ​ចំនួន តែ​នៅមាន​ការ​ណែនាំយ៉ាង​មុតមាំ​ឲ្យ​ប្រជាជនបន្ត​ធ្វើ​ការ​ពីផ្ទះប្រសិនបើ​អាចធ្វើ​ទៅបាន។ 
  • បន្ត​ផ្តល់​ភាព​បត់បែនបាន​នៅ​កន្លែង​ធ្វើ​ការ​នៅ​ពេលនេះ​នឹង​ជួយ​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​កូវីដ-19នាពេលបច្ចុប្បន្ន​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង។ វាក៏​នឹង​ជួយ​ធានា​ដល់​អាជីវកម្ម​ឲ្យ​បន្ត​ដំណើរ​ការ​បាន​នៅ​ពេល​មាន​ការ​ផ្ទុះឡើង​នៃការ​ឆ្លង។
សាលារៀន

សាលារៀន​នៅ​ក្នុង​រដ្ឋអូស្រ្តាលី​ខាង​ត្បូង​បើក​ដំណើរ​ការ​ឡើង​វិញ។ ក្នុងករណី​មានការ​ផ្ទុះ​ឡើង​នៅ​សាលារៀនណាមួយ​សូមចូល​ទៅកាន់៖ https://www.education.sa.gov.au/supporting-students/health-e-safety-and-wellbeing/covid-19-coronavirus ។

ការធ្វើដំណើរ​និង​ការ​ដឹកជញ្ជូន៖

ម៉ាសត្រូវ​តែដាក់តាម​ខ្លួន​គ្រប់ពេល និង​ពាក់នៅ​លើ​មធ្យោបាយ​ដឹកជញ្ជូនសាធារណៈ នៅ​ក្នុង​យានយន្ត​ដែល​ជិះជាមួយ​អ្នកដទៃ អនុវត្ត​អនាម័យល្អ និង​កុំ​ធ្វើ​ដំណើរ​ប្រសិនបើ​អ្នកមិនស្រួលខ្លួន។

ព័ត៌មានបន្ថែម៖ https://www.coronavirus.vic.gov.au/public-transport

  • ប្រសិនបើអ្នក​ត្រូវ​ធ្វើ​ដំណើរ​ឬប្រើប្រាស់​មធ្យោបាយសាធារណៈ អ្នក​គួរតែ​ធ្វើ​ដំណើរ​ទៅ​ត្រង់ៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន។
  • ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាងត្បូង​ភាគច្រើន​មិន​ត្រូវ​បាន​ហាមឃាត់នោះទេ។

  • រាល់អ្នកដំណើរអន្តរជាតិទាំង​អស់​ដែល​ចូល​មក​ក្នុង​រដ្ឋ​អូស្រ្តាលីខាង​ត្បូង​​ត្រូវ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ដែល​អនុម័តដោយ​ក្រសួង​សុខាភិបាល​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូងដើម្បី​បំពេញ​ការ​ធ្វើ​ចត្តាឡីស័កជាកំហិតរយៈពេល​១៤ថ្ងៃ។

អាជីវកម្មនិងការកំសាន្ត

  • ចំនួនមនុស្សនៅទីតាំងណាមួយ​ មិនត្រូវលើសពីម្នាក់​ក្នុង​២ម៉ែត្រការ៉េនោះទេ។
  • ម្ហូបអាហារ​និង​ភេសជ្ជៈ​ដែល​បម្រើ​សម្រាប់​ការ​ទទួលទាន​នៅ​នឹងកន្លែង (រួមទាំង ផាប់ ហាងកាហ្វេ ក្លឹប ភោជនីយដ្ឋាន កន្លែង​បិទស្រា ។ល។) ត្រូវ​តែ​ទទួលទាន​ពេល​អង្គុយចំពោះ​ខាង​ក្នុង​អគារ តែនៅ​ក្រៅអគារ​អាច​ឈរទទួលទានបាន។
  • អ្នកផ្តល់​សេវាកម្ម​ថែទាំ​ផ្ទាល់ខ្លួន​ត្រូវ​តែ​ពាក់​ឧបករណ៍​ការ​ពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ផ្តល់​សេវាកម្មនេះ។
  • នៅ​ក្នុង​រោងកុន រោងល្ខោន ឬកន្លែង​ផ្សេងទៀត​ដែលនៅ​ក្នុងអគារ រួមទាំង​កន្លែង​ដែលមានកៅអីអង្គុយ​ដែល​មិន​អាច​រើចុះឡើងបាន មិនត្រូវ​ដាក់​ភ្ញៀវលើសពី​៥០%នៃ​លទ្ធភាព​ជាស្តង់ដាររបស់​ពួកគេនោះទេ។
សម្រាប់​ព័ត៌មាន​បន្ថែម​៖ https://www.covid-19.sa.gov.au/restrictions-and-responsibilities/business-restrictions-and-closures

ការ​ផាកពិន័យ

ការផាកពិន័យនឹងត្រូវអនុវត្តនៅពេលមានការរឹតត្បិត ជាឧទាហរណ៍សម្រាប់ការប្រមូលផ្តុំខុសច្បាប់ ឬការ​មិនពាក់​ម៉ាស​នៅ​កន្លែង​ដែល​ត្រូវ​តែពាក់ជាដាច់ខាត។

ព័ត៌មានបន្ថែម៖ https://www.covid-19.sa.gov.au/restrictions-and-responsibilities

រដ្ឋអូស្ត្រាលីខាងលិច

ការ​ជួបជុំគ្នា៖

  • មិន​កំណត់​ចំនួន​ភ្ញៀវមកលេងផ្ទះ កុំ​ឲ្យ​តែលើសពី​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ។
  • មិនមានចំនូនកំណត់សម្រាប់ការ​ជួបជុំនៅ​ទីសាធារណៈ កុំឲ្យ​តែលើសពីមនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ។
  • ច្បាប់​មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រការ៉េ​មិនអនុវត្តន៍​ចំពោះ​ការ​សម្តែង​ដែល​មាន​កន្លែង​អង្គុយ និង​លក់សំបុត្រ​នៅ​កន្លែង​កម្សាន្ត នៅ​ក្នុង​កន្លែង​ជាក់លាក់មួយ​ចំនួន និង​កន្លែង​បន់ស្រន់នោះទេ។
  • មានការ​ហាមឃាត់មិនឲ្យ​ចូល​ទៅ​ក្នុងតំបន់​សហគមន៍​ជនជាតិដើម​នៅ​ទីដាច់ស្រយាល។
  • មានការ​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​មណ្ឌល​មើលថែទាំមនុស្សចាស់។
កាងារ​

  • រដ្ឋ​អូស្រ្តាលី​ខាង​លិច​លើកទឹកចិត្ត​ឲ្យ​វិលត្រឡប់​ចូល​ទៅ​ធ្វើការ​វិញ លើកលែងតែ​មិន​ស្រួល​ខ្លួន ឬ​ជា​ជនងាយរងគ្រោះ។ ប្រសិនបើ​អ្នក​បារម្ភ ឬ​មិនច្បាស់​អំពី​ការ​វិល​ត្រឡប់​ចូល​ទៅធ្វើការ​វិញ អ្នក​គួរ​តែទាក់ទង​ទៅ​និយោជក់របស់​អ្នក។
នៅក្នុង​កន្លែងធ្វើការ

  • អនុវត្ត​អនាម័យល្អ និង​រក្សាគម្លាត
  • កុំចាប់​ដៃ
  • ជូតសម្អាតផ្ទៃ​ដែល​ប៉ះពាល់​ញឹក​ឲ្យ​បាន​ទៀងទាត់
  • ទទួលទាន​អាហារ​នៅ​តុធ្វើការរបស់អ្នក ឬនៅខាងក្រៅ ជំនួសឲ្យ​ការ​ទទួលទាននៅ​ក្នុង​បន្ទប់បាយ។
  • កម្រិត​ការ​ចែកចាយ​ម្ហូប​នៅ​ក្នុង​កន្លែង​ធ្វើការ។
ព័ត៌មានបន្ថែម៖ 

សាលារៀន

  • សិស្ស​សាលា​ទាំងអស់ត្រូវត្រឡប់ចូលរៀនវិញជាដាច់ខាត លើកលែង​តែ​អ្នក​ដែល​មាន​បញ្ហាសុខភាព​ដែល​ងាយ​រងគ្រោះថ្នាក់ ឬអ្នកដែល​មានសមាជិកគ្រួសារ​មានបញ្ហាសុខភាពងាយរងគ្រោះថ្នាក់
  • ឳពុកម្តាយ ឬអាណាព្យបាល អាច​ចូលក្នុងទីធ្លាសាលា​ដើម្បី​ទម្លាក់ ឬទទួលកូន​ៗ​របស់​ពួកគេបាន។
ព័ត៌មានបន្ថែម៖ 

ការធ្វើដំណើរ​និង​ការ​ដឹកជញ្ជូន៖

  • រដ្ឋអូស្រ្តាលី​ខាង​លិច​ស្ថិតក្នុងអន្តរកាល​​ឆ្ពោះទៅ​ការ​ចាត់​ចែង​ព្រំដែន​ដែល​អាចគ្រប់គ្រងបាន​ដោយសុវត្ថិភាព ផ្អែកលើ​ដំបូន្មាន​សុខភាពសាធារណ​ចុងក្រោយបំផុត។

  • ការគ្រប់គ្រងព្រំដែន​រវាងរដ្ឋ​នៅ WA គឺ​អាស្រ័យ​លើ​ កំណត់ត្រា​ជាមធ្យម​រយៈពេល​១៤ថ្ងៃនៃការ​ឆ្លងកូវីដ-19​នៅ​ក្នុង​សហគមន៍របស់​រដ្ឋ​និង​ដែន​ដីនិមួយៗ​ក្នុង​ប្រទេស​អូស្រ្តាលី ឲ្យ​នៅ​ក្រោម​៥ករណីក្នុងមួយ​ថ្ងៃ។

  • ការធ្វើដំណើរ​ត្រូវ​បាន​អនុញ្ញាតិ​នៅ​ទូទាំង​រដ្ឋ​អូស្រ្តាលីខាង​លិច រួមទាំង​តំបន់ Kimberleyផងដែរ។ ការ​ចូល​ទៅ​ក្នុងសហគមន៍ជនជាតិដើមនៅ​តំបន់ដាច់ស្រយាលត្រូវ​បាន​ហាមឃាត់នៅឡើយ។

  • ស្វែងយល់បន្ថែម​ពីការលើកលែង​សម្រាប់​អ្នកដំណើរ​របស់​រដ្ឋWA៖ https://www.wa.gov.au/government/document-collections/covid-19-coronavirus-state-of-emergency-declarations#travel-and-border-state-wide 

អាជីវកម្ម​និង​ការ​កម្សាន្ត៖

  • មិនមានកំណត់ចំនួន​ភ្ញៀវ​នៅ​ក្នុងហាងនោះទេ តែត្រូវ​អនុវត្ត​តាម​ច្បាប់​២ម៉ែត្រការ៉េ និង​រក្សា​គម្លាត។ នេះមានន័យថា ហាងនិមួយៗ​អាច​ដាក់​ភ្ញៀវបាន​ច្រើនបំផុត​ទៅតាម​ទំហំហាង​។
  • កន្លែង​បដិសណ្ឋារកិច្ច​ធំៗ​ដែល​អាច​ដាក់​មនុស្ស​បាន​លើសពី​៥០០នាក់ ត្រូវ​រាប់​បញ្ចូល​ទាំង​បុគ្គលិក​ខ្លួនឯង​នៅ​ក្នុង​ចំនួននោះផងដែរ។
  • កន្លែងលេងល្បែងក្នុងកាស៊ីណូ​បើកឡើង​វិញ​ក្រោម​ការ​រឹតបន្តឹងដែលបាន​យល់​ស្របគ្នាជាបណ្តោះអាសន្ន។
  • មិនតម្រូវ​ឲ្យ​មាន​ការ​កត់ឈ្មោះ​ភ្ញៀវ​នៅ​ក្នុង​ភោជនីយដ្ឋាន ហាងកាហ្វេ ឬបារនោះទេ។
  • ព្រឹត្តិការណ៍ទាំង​អស់ត្រូវបាន​អនុញ្ញាតិ លើកលែងតែ ទ្រង់ទ្រាយ​ធំ ពិធីបុណ្យ​ដែល​មាន​ឆាក​តន្រ្តី​ច្រើន។
  • Optus Stadium, HBF Park និង RAC Arena មានលទ្ធភាព​ទទួលភ្ញៀវបាន​៥០%
  • ការ​សម្តែងដែល​មិន​អង្គុយចុះ​ត្រូវ​បាន​អនុញ្ញាតិ​នៅ​កន្លែង​ដូចជា រោង​ប្រគុំតន្រ្តី កន្លែងដែលមានតន្រ្តីលេងបន្តផ្ទាល់ បារ ផាប់ និង​ក្លឹបរាត្រី។
  • ចំនួនច្រើនបំផុត​ដែល​អង្គុយនៅ​កន្លែង​កម្សាន្ត​គឺ ៦០%។
ការ​ផាកពិន័យ៖

  • ការផាកពិន័យកើតមានឡើង​នៅ​ពេល​ដែល​មានការ​ល្មើស​ការ​រឹតត្បឹតផ្សេងៗ ដូចជា ​ការ​ជួបជុំគ្នា​ដែល​ខុសច្បាស់ ឬមិនពាក់ម៉ាស​នៅ​ពេល​ដែល​ត្រូវ​ពាក់ជាកំហិត។

រដ្ឋតាសម៉ាញៀ

ការជួបជុំ

  • នៅតាមផ្ទះ៖ ម្តងៗអាច​ជួបជុំ​គ្នាបាន​រហូត​ដល់ 40នាក់ ដោយ​មិនរាប់​បញ្ចូល​សមាជិក​ដែល​រស់នៅ​ក្នុង​ផ្ទះ​នោះឡើយ។
  • ពិធីមង្គលការ កន្លែង​គោរពបូជា និង​កន្លែង​ពាណិជ្ចកម្ម៖ ចំនួន​មនុស្ស​សម្រេចដោយ​ដង់ស៊ីតេនៃ​កន្លែងនោះ ច្រើនបំផុត ២៥០នាក់នៅ​ទីខាងក្នុងអគារ និង ១០០០នាក់នៅ​ទីខាងក្រៅអគារ។
  • ការ​ទៅសួរសុខទុក្ខនៅ​មន្ទីពេទ្យ៖ ភ្ញៀវ​កម្រិត​ត្រឹមម្តង​ម្នាក់​សម្រាប់​អ្នកជំងឺ​ម្នាក់។
ការងារ

ប្រជាជន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ការ​ពីផ្ទះ​បើអាច​ធ្វើ​ទៅបាន ដើម្បី​ជួយ​ដល់​វិធានការ​រក្សា​គម្លាត និង​ចំនួន​កំណត់នៃការ​ទាក់ទងគ្នារវាង​មនុស្ស​ម្នាក់ទៅម្នាក់ទៀត។

សាលារៀន

  • សិស្ស​ទាំង​អស់​ដែលមានសុខភាពល្អ​នឹង​បន្ត​ទៅរៀននៅ​សាលា
  • សិស្ស​ដែល​មានបញ្ហា​សុខភាព​ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ខ្ពស់​នៃ​ជំងឺ​កូវីដ-19 នឹង​ត្រូវ​គាំទ្រ​ឲ្យ​បន្ត​រៀន​ពីផ្ទះ​តាម​ដែល​អាច​ធ្វើ​ទៅបាន។ ដើម្បី​រៀបចំការ​រៀនពីផ្ទះនេះ សូម​ពិភាក្សា​ជាមួយ​សាលារៀន​របស់​អ្នក​អំពី​ជំនួយ​គាំទ្រ​ដែល​ពួកគេ​អាច​ផ្តល់​ជូន។
ព័ត៌មានបន្ថែម៖ https://coronavirus.tas.gov.au/families-community/schools-and-childcare ។

ការ​ធ្វើ​ដំណើរ និង​ការ​ដឹកជញ្ជូន

  • លោកអ្នក​អាច​ធ្វើ​ដំណើរ​ និង​ស្នាក់នៅ​កន្លែង​ណា​ក៏បាន​នៅ​ក្នុង​រដ្ឋ​តាសម៉ាញៀ ប៉ុន្តែ​អ្នកត្រូវតែ​អនុលោម​តាម​បទបញ្ញត្តនៃ​ការ​ជួបជុំ និង​ភ្ញៀវ​មកលេងផ្ទះ។
  • អ្នកដំណើរ​ចូលទៅ​រដ្ឋ​តាសម៉ាញៀ​ត្រូវ​តែផ្តល់​​ព័ត៌មាន​លំអិត​សម្រាប់​ទំនាក់ទំនង និង​ការ​ធ្វើ​ដំណើររបស់​ពួកគេ​នៅ​មុន​ពេលចូល​មក​ក្នុង​រដ្ឋ​នេះ ដើម្បី​ជួយ​គ្រប់គ្រង​ហនិភ័យ​កូវីដ-19នៅ​ព្រំដែន​រដ្ឋ​តាសម៉ាញៀ។
  • តំបន់​ដែល​អ្នកដំណើរ​បាន​ចំណាយ​ពេល​នៅ​មុន​ពេល​មកដល់​រដ្ឋ​តាសម៉ាញៀ សម្រេច​ពី​លក្ខខណ្ឌ​សម្រាប់​ការ​ចូល​មក​ក្នុង​រដ្ឋ​នេះរបស់​ពួកគេ។
  • ថ្លៃចំណាយ​ធ្វើ​ចត្តាឡីស័ក​អនុវត្ត​សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​កន្លែង​ដែល​ចាត់ចែង​ដោយរដ្ឋាភិបាល (មាន​ការ​លើកលែង)។
អាជីវកម្មនិងការកំសាន្ត

  • រាល់អាជីវកម្ម និងកន្លែងធ្វើការ​ទាំង​​អស់ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ដំណើរការ​ហើយឥឡូវនេះ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​វិធានការ​ស្តង់ដា​អប្បបរមា​សុវត្ថិភាពកូវីដ និង​កាត់ត្រា​នៅ​ក្នុង​ផែនការ COVID-19​ Safety plan។
  • កម្រិតដង់ស៊ីតេ​ខ្ពស់​បំផុត​គឺ​​មនុស្ស​ម្នាក់​ក្នុង​២ម៉ែត្រក្រឡា
  • ក្លឹបហាត់ប្រាណ​បើកឡើង​វិញហើយនៅពេលនេះ ជាមួយ​នឹង​ផែនការ​ COVID-Safe ដោយ​ផ្តោត​លើដង់ស៊ីតេ ការ​រក្សាគម្លាត ការតាមដាន​ទំនាក់ទំនង លាង​សម្អាត និង​អនាម័យ។
ការ​ផាកពិន័យ៖

  • ការផាកពិន័យកើតមានឡើង​នៅ​ពេល​ដែល​មានការ​ល្មើស​ការ​រឹតត្បឹតផ្សេងៗ ដូចជា ​ការ​ជួបជុំគ្នា​ដែល​ខុសច្បាស់ ឬមិនពាក់ម៉ាស​នៅ​ពេល​ដែល​ត្រូវ​ពាក់ជាកំហិត។
សម្រាប់​ព័ត៌មានបន្ថែម៖ https://coronavirus.tas.gov.au/

ដែនដីភាគខាងជើង

ការជួបជុំ៖

  • មិនមាន​ចំនួន​កំណត់​ក្នុងការ​ជួបជុំ​នោះទេ ទាំង​ក្នុងនិង​ក្រៅអគារ ប៉ុន្តែ​ប្រជាជន​ត្រូវ​គោរព​តាម​ច្បាប់​រក្សាគម្លាត​១,៥ម៉ែត្រ​ពីគ្នា។
  • ពិធីមង្គលការ និង​បុណ្យសពត្រូវបាន​អនុញ្ញាតិ
  • ការជួបជុំគ្នា​លើស​ពី​១០០នាក់ នឹងតម្រូវ​ឲ្យ​បំពេញ​បញ្ជីឈ្មោះ Covid-19 checklist។
កាងារ​

ក្រោម​ការ​កំណត់​ទិសដៅ​របស់​ប្រធានមន្រ្តី​សុខាភិបាល អាជីវកម្ម អង្គភាព ឬ​ក្រុមសហគមន៍ត្រូវតែ៖

  • មាន COVID-19 Safety Plan ដែល​ពួកគេត្រូវតែ​អនុវត្តតាម ហើយ​ពិនិត្យ​សើរើ​រាល់​៦ខែម្តង។
  • ត្រូវ​មាន​ដាក់​ទឹកអាល់កុលលាងដៃឲ្យ​ភ្ញៀវ លើកលែង​តែ​មាន​កន្លែង​លាងដៃត្រឹមត្រូវ។ 
  • ដាក់សញ្ញានៅ​កន្លែង​បើកចំហរ​ដល់​សាធារណជន និង​បុគ្គលិក ដោយបញ្ជាក់​ថា​បុគ្គលម្នាក់ៗត្រូវ​ពិចារណា​ដូចខាងក្រោមនេះ៖
 * រក្សា​គម្លាត​១,៥ម៉ែត្រ

 * រក្សា​ទំនាក់​ទំនង​ជិតស្និត​កុំ​ឲ្យ​លើស​ពី​១៥នាទី ប្រសិនបើ​មិនអាច​រក្សា​គម្លាត​១,៥ម៉ែត្រ​ពីគ្នាបាន​ទេ។

 * អនុវត្តអនាម័យ​ដៃដោយ​ការ​លាង​សំអាតដៃ ឬប្រើ​ទឹកអាល់កុលលាងដៃ

 * នៅផ្ទះប្រសិនបើ​មិន​ស្រួលខ្លួន និង​ទៅធ្វើតេស្ត

សាលារៀន

គេរំពឹងថា សិស្សសាលា​នៅ​ក្នុង​ដែនដីភាគខាងជើងទាំងអស់​​​ត្រឡប់ចូល​ទៅរៀន​នៅ​ក្នុងសាលាវិញ។

ការធ្វើដំណើរ​និង​ការ​ដឹកជញ្ជូន៖

  • ប្រសិនបើមិន​បាន​មកពីកន្លែង​ដែល​គេ​ប្រកាសថា​ជាចំណុចឆ្លងខ្លាំង Hotspot ទេនោះ មិនចាំបាច់​ត្រូវ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​ឡើយ។ Hotspots list: https://coronavirus.nt.gov.au/travel/quarantine/hotspots-covid-19
  • រាល់អ្នកដំណើរមកពីរដ្ឋ​ផ្សេងទាំង​អស់ ត្រូវតែ​បំពេញ​បែបបទ​ឆ្លងចូលព្រំដែន រហូត​ដល់​ទៅ​៧២ម៉ោង​ មុន​ពេល​មកដល់។

អាជីវកម្មនិងការកំសាន្ត

  • សកម្មភាពនៅទីវាលខាងក្រៅ៖ ការហាត់ប្រាណ ការជួបជុំរៅ ហែលទឹក ស្ទូចត្រី និង​ជិះទូក ​ត្រូវ​បាន​អនុញ្ញាតិ
  • Skate Parks អាងហែលទឹក កន្លែងក្មេងលេង កន្លែងហាត់ប្រាណនៅខាង​ក្រៅ ត្រូវ​បាន​អនុញ្ញាតិ​ឲ្យបើក
  • ហាងកាហ្វេ ភោជនីយដ្ឋាន បារ កន្លែងហ្វឹកហាត់កីឡា ផ្សារនៅ​ក្រោមដំបូល ក្លឹបហាត់ប្រាណ បណ្ណាល័យ សារមន្ទី និង​អាជីវកម្ម​ទាំង​អស់​ផ្សេងទៀត​បើកទ្វារ។
  • ការចូលរួម​ការ​ប្រកួត​កីឡា និង​កម្មវិធីសហគមន៍​ដែល​មាន​ភ្ញៀវទស្សនា​អនុញ្ញាតិ​ឲ្យ​មានកន្លែងអង្គុយ។ ប្រសិនបើ​លើស​ពី​៥០០នាក់ ព្រឹត្តិការនោះ​តម្រូវ​ឲ្យ​មាន​ការ​អនុម័តផែនការសុវត្ថិភាពកូវីដ​ដាច់ដោយឡែកមួយ​ផ្សេងទៀត។
សម្រាប់​ព័ត៌មាន​បន្ថែម​៖ https://coronavirus.nt.gov.au/business-and-work/business/guidelines-for-events-and-gatherings

ការ​ផាកពិន័យ

ការផាកពិន័យនឹងត្រូវអនុវត្តនៅពេលមានការរឹតត្បិត ជាឧទាហរណ៍សម្រាប់ការប្រមូលផ្តុំខុសច្បាប់ ឬការ​មិនពាក់​ម៉ាស​នៅ​កន្លែង​ដែល​ត្រូវ​តែពាក់ជាដាច់ខាត។

ព័ត៌មានបន្ថែម៖ https://coronavirus.nt.gov.au

 

ដែនដីរដ្ឋធានី​អូស្រ្តាលី

ការ​ជួប​ជុំ

  • នៅក្នុងផ្ទះ៖ មិនមានការ​កម្រិត​លើការសួរសុខទុក្ខ។
  • ពិធីមង្គលការ និងបុណ្យ​សព៖ ភ្ញៀវរហូត​ដល់​តៅ​៥០០នាក់​អាច​ចូលរួម​បាន កុំ​ឲ្យ​តែលើសពី​កម្រិត មនុស្ស​ម្នាក់​ក្នុង​៤ម៉ែត្រការ៉េ
  • កន្លែងបន់ស្រន់៖ ច្រើនបំផុត​២៥នាក់ មិនរាប់បញ្ចូល​បុគ្គលិក​និង​អ្នក​រៀបចំកម្មវិធី​ នៅ​កន្លែងទាំងមូល។
  • មណ្ឌល​មើលថែទាំមនុស្ស​ចាស់៖ អាចទៅសួរសុខទុក្ខ​សមាជិកក្រុមគ្រួសារ ឬមិត្តភក្តិ​ជិតស្និត​នៅ​ក្នុង​មណ្ឌល​មើលថែទាំមនុស្ស​ចាស់បាន​ ក្នុងគោលបំណង​ផ្តល់​នូវ​ការ​ថែទាំនិង​គាំទ្រ។ មិនមានកម្រិត​ចំនួន​ពេលម៉ោង​ក្នុងការ​សួរសុខទុក្ខឡើយ។
  • ការ​ជួបជុំ​នៅ​ទីសាធារណៈ៖ ទាំងអស់ត្រូវបាន​អនុញ្ញាតិត្រឹម​១០០នាក់ (ម្នាក់ក្នុង​៤ម៉ែត្រការ៉េ សម្រាប់​កន្លែង​នៅ​ខាង​ក្នុងអគារ និង​១ក្នុង​២ម៉ែត្រការ៉េ​សម្រាប់​កន្លែង​នៅ​ទីខាងក្រៅ) ។
ការ​ងារ

  • ​វិលត្រឡប់​ចូល​ទៅ​ធ្វើការ​វិញ​ ប្រសិនបើ​សមស្រប​ទាំង​និយោជក់ និង​និយោជិក ជាមួយ​នឹង​ការ​អនុវត្ត​ផែនការសុវត្ថិភាពកូវីដ។
  • ស្នាក់នៅផ្ទះ ប្រសិនបើមានអារម្មណ៍មិនស្រួលខ្លួន ហើយត្រូវធ្វើតេស្តរកកូវីដ-១៩ ប្រសិនបើពួកគេមានរោគសញ្ញាកូវីដ-19។
សាលារៀន

  • សាលារដ្ឋនៅACT​បើកទ្វារឡើងវិញ។ សិស្ស និង​គ្រូ ​ភាគច្រើន​វិលត្រឡប់ចូលសាលារៀនវិញហើយ។
  • សិស្ស​និង​គ្រូ​ដែល​មាន​បញ្ហាសុខភាពរ៉ាំរ៉ៃ ឬ​ប្រព័ន្ធការពាររាងកាយមិនរឹងមាំ​ អាចធ្វើការ​ឬសិក្សា​ពីផ្ទះបាន។
  • ប្រសិនបើ​កូន​ឈឺ សូមកុំបញ្ជូនកូនទៅសាលា។
ព័ត៌មានបន្ថែម៖ https://www.covid19.act.gov.au/community/students-education-childcare

ការ​ធ្វើ​ដំណើរនិងការដឹកជញ្ជូន

  • ករណីកូវីដ-19​ងាំច​ឆ្លង​បាន​យ៉ាង​ឆាប់រហ័ស ហើយ​មិន​មានវិធីងាយស្រួល​ក្នុងការ​ប៉ាន់ស្មានឡើយ។
  • លុះត្រាណាតែមានការ​ហាមឃាត់​ការធ្វើដំណើរ បើមិនដូច្នោះទេ ក្រសួងសុខាភិបាលACT មិន​ប្រកាស​ថាកន្លែង​នោះ​មានសុវត្ថិភាព​ឬអត់​សម្រាប់​ការ​ធ្វើដំណើរនោះទេ។
  • អ្នកដែល​មក​ពី​កន្លែង​ឆ្លង​កូវីដ​ត្រូវ​ជំរុញ​ឲ្យ​ពិចារណាម្តងទៀត​ចំពោះការ​ធ្វើ​ដំណើរ​របស់​ពួកគេ​មក​ACT។
  • កុំ​ប្រើប្រាស់មធ្យោបាយ​ដឹកជញ្ជូនសាធារណៈឲ្យសោះ ប្រសិនបើ​អ្នក​មិន​ស្រួលខ្លួន ឬស្ថិតនៅ​ក្នុង​ការ​ធ្វើចត្តាឡីស័ក ឬផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយពីគេ។
  • ប្រសិនបើ​អ្នក​ត្រូវ​ការ​ធ្វើ​ដំណើរ​មក​ផ្ទះ​សម្រាប់​ធ្វើ​ចត្តាឡីស័ក សូម​ប្រើប្រាស់​មធ្យោបាយធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​បើ​អាច​ធ្វើទៅបាន។
អាជីវកម្មនិងការកំសាន្ត

  • កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ហាងកាហ្វេ និង​បារ នៅ​ទីក្រុង​ខេនបេរ៉ា អាច​ទទួលភ្ញៀវ​បាន​២៥នាក់ 

  • ប្រសិនអាជីវកម្ម និង​ហាង​ដែល​ចង់​ដាក់​ភ្ញៀវ​លើសពី​២៥នាក់ ពួកគេ​អាច​ប្រើ​ច្បាប់​១ម្នាក់​ក្នុង​២ម៉ែត្រការ៉េនៅ​ទីខាង​ក្នុង និង​ខាង​ក្រៅអគារបាន នៅពេល​ដែល​ពួកគេ​ប្រើប្រាស់​កម្មវិធី Check In CBR app។
  • អាជីវកម្ម និង​ហាង​ដែលមិន​ប្រើប្រាស់​កម្មវិធី Check In CBR app អាចបន្តច្បាប់ មនុស្ស​ម្នាក់​ក្នុង​៤ម៉ែត្រការ៉េនៅ​ទីខាង​ក្នុង និង​២ម៉ែត្រការ៉េនៅ​ទីខាង​ក្រៅ។
  • ភ្ញៀវត្រូវអង្គុយចុះ​នៅ​ពេល​ទទួលទានគ្រឿងស្រវឹងនៅ​ទីខាងក្នុងអគារ
  • រោងភាពយន្ត និង​រោងល្ខោន បាន​រហូត​ដល់​ទៅ​៦៥%នៃលទ្ធភាព​កន្លែងនិមួយៗ និងរហូតដល់​ទៅ ៥០០នាក់​ប្រសិនបើ​ប្រើប្រាស់ Check In CBR app។
  • ទីកន្លែង​ធំៗក្នុងអគារ៖ ព្រឹត្តិការណ៍​លក់សំបុត្រ​និង​កន្លែង​អង្គុយអាចដាក់បាន​រហូតដល់​ទៅ​៦៥% ឬរហូត​ដល់ ១៥០០នាក់។
  • ទីវាលខាងក្រៅ​ដែល​ជាប់​ទីកន្លែង​នោះដែល​មាន​កៅអី​អង្គុយ​ជាអចិន្រ្តៃយ៍៖ ព្រឹត្តិការណ៍​លក់សំបុត្រ​និង​កន្លែង​អង្គុយអាចដាក់បាន​រហូតដល់​ទៅ​៦៥% ឬរហូត​ដល់ ១៥០០នាក់។
  • GIO Stadium និង Manuka Oval អាចដាក់បាន​រហូតដល់ទៅ​៦៥%។
ព័ត៌មាន​បន្ថែម៖   https://www.covid19.act.gov.au/business-and-work

ការ​ផាកពិន័យ

ការផាកពិន័យនឹងត្រូវអនុវត្តនៅពេលមានការរឹតត្បិត ជាឧទាហរណ៍សម្រាប់ការប្រមូលផ្តុំខុសច្បាប់ ឬការ​មិនពាក់​ម៉ាស​នៅ​កន្លែង​ដែល​ត្រូវ​តែពាក់ជាដាច់ខាត។

ព័ត៌មានបន្ថែម៖  https://www.covid19.act.gov.au



Share

Published

Updated

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service