Feature

កូវីដ-១៩នៅក្នុង​ប្រទេស​អូស្រ្តាលី៖ ព័ត៌មានដែលត្រូវយល់​ដឹងជា​ភាសារបស់​អ្នក

សលាកប័ត្រនេះចងក្រងនូវព័ត៌មានដែលត្រូវយល់ដឹងអំពីកូវីដ-១៩ ជាភាសារបស់អ្នក។

Testing temperature - Getty Images

Source: Getty Images

 


ថ្នាំវ៉ាក់សាំងបង្ការកូវីដ-19

រដ្ឋាភិបាល​អូស្រ្តាលី​បាន​ប្តេជ្ញា​ផ្តល់​ជូន​ប្រជាជន​អូស្រ្តាលី​ទាំង​អស់​នូវ​ថ្នាំ​វ៉ាក់​សាំង​បង្ការ​កូវីដ-១៩​ដែល​មានសុវត្ថិភាព និងប្រសិទ្ធិភាព​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន។
COVID-19 vaccine national roll-out strategy
COVID-19 vaccine national roll-out strategy Source: Australian Government - Department of Health
ដើម្បី​ស្វែងយល់​ថាតើអ្នក​អាច​ចាក់​វ៉ាក់សាំង​បង្ការកូវីដ-១៩បាន​ដែរឬទេ និង​ទីកន្លែង​ដែល​អាច​ណាត់ជួប​សម្រាប់​ការ​ចាក់វ៉ាក់សាំងបាន​ សូមចូលទៅកាន់៖ https://covid-vaccine.healthdirect.gov.au/

ប្រសិនបើអ្នក​អាយុ​ចាប់​ពី​៤០ឆ្នាំឡើង​ទៅ អ្នក​មាន​សិទ្ធិអាច​ចាក់វ៉ាក់សាំង​បាន។ ប្រជាជន​មួយ​ចំនួន​ដែល​មាន​អាយុ​ចន្លោះពី​១៦ឆ្នាំ​ដល់​៣៩ឆ្នាំ ក៏អាច​មានសិទ្ធិចាក់វ៉ាក់សាំង​បាន​ផងដែរ។ សូម​សាកល្បងនៅលើ​វ៉ិបសាយថ៍នេះ​ ដើម្បី​ពិនិត្យ​មើលថា​តើ​អ្នក​សិទ្ធិទៅចាក់វ៉ាក់សាំង​ឬអត់។

អ្នកក៏អាចធ្វើការណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នក និងទទួលបាន​ព័ត៌មានអំពីវ៉ាក់សាំងនេះ​ជាភាសារបស់អ្នកផងដែរ៖ https://www.health.gov.au/initiatives-and-programs/covid-19-vaccines/covid-19-vaccine-information-in-your-language

តើអ្វីជាអនុសាសន៍ណែនាំសម្រាប់ថ្នាំវ៉ាក់សាំង?

ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការ (ATAGI) ណែនាំថ្នាំវ៉ាក់សាំង COVID-19 Comirnaty (Pfizer) ជាវ៉ាក់សាំងដែលគួរ​ចាក់សម្រាប់អ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ៥៩ ឆ្នាំ។

វ៉ាក់សាំង COVID-19 AstraZeneca ក៏អាចចាក់ជូនដល់មនុស្សដែលមានអាយុពី ១៨ ទៅ ៥៩ ឆ្នាំបានផងដែរ។

ប្រសិនបើអ្នក​មិន​ទាន់មានសិទ្ធិចាក់នៅឡើយទេ ហើយ​អ្នក​មាន​អាយុ​លើស​ពី​១៨ឆ្នាំ អ្នកអាច​ស្នើសុំ​ឲ្យ​មាន​ការ​ជូនដំណឹង​នៅ​ពេល​ដែល​អ្នក​មាន​សិទ្ធិអាច​ចាក់បាន។

ប្រជាជនដែលមានអាយុក្រោម ១៦ ឆ្នាំ នៅតែមិនមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនេះនៅឡើយទេ នៅក្នុងប្រទេសអូស្ត្រាលី។

ជំនួយសុខភាពផ្លូវចិត្តទាក់ទងនឹងកូវីដ-១៩

នៅឆ្នាំ ២០២០ រដ្ឋាភិបាលអូស្រ្តាលីបានបន្ថែមវគ្គព្យាបាលជំងឺផ្លូវចិត្តដែលឧបត្ថម្ភដោយ Medicare ចំនួន ១០ ដងក្នុងមួយឆ្នាំប្រតិទិន ដល់អ្នកជំងឺដែលមានសិទ្ធិទទួលបានទាំងអស់ ក្រោមផែនការថែទាំសុខភាពផ្លូវចិត្តនៃ(mental health care plan) ដើម្បី​ឲ្យ​មាន​ការ​ចូល​ទៅ​ប្រើប្រាស់​សេវាកម្មបាន​ល្អប្រសើរជាងមុន ចំពោះ ពេទ្យ​សតិអារម្មណ៍ ពេទ្យចិត្តសាស្រ្ត និងវេជ្ជបណ្ឌិតពិនិត្យ​ជំងឺទូទៅ តាមរយៈគំនិតផ្តួចផ្តើម MBS (Better Access)
រដ្ឋាភិបាលអូស្រ្តាលីបានដាក់ចេញនូវការគាំទ្រសុខភាពផ្លូវចិត្តដែលទាក់ទងនឹង Covid-19 តាមរយៈ "Head to Health" ដើម្បីផ្តល់ព័ត៌មាន និងការណែនាំអំពី​វិធីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អក្នុងកំឡុងពេលមានការ​ឆ្លង​រាលដាលនៃវីរុសកូរ៉ូណា និងការ​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយពីគេ។

ប្រសិនបើអ្នកត្រូវការជំនួយផ្នែកសុខភាពផ្លូវចិត្តជាភាសារបស់អ្នក សូមទូរស័ព្ទទៅ​សេវាកម្មបកប្រែភាសាថ្នាក់ជាតិ TIS តាមលេខ ១៣១ ៤៥០ ឬចូលទៅកាន់៖ tisnational.gov.au ដើម្បី​ទទួលបាន​សេវាកម្មបកប្រែភាសា។ TIS មានបម្រើសេវាកម្មជាង ១០០ ភាសា ហើយអាចប្រើប្រាស់បាន ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ជាមួយ​នឹង​ថ្លៃ​ទូរសព្ទហៅចេញ​ក្នុង​តំបន់។

Embrace Mental Health គឺជាគម្រោងមួយដែលគ្រប់គ្រងដោយ អង្គការសុខភាពផ្លូវចិត្តអូស្រ្តាលី ដែលផ្តោតសំខាន់លើសុខភាពផ្លូវចិត្តសម្រាប់ប្រជាជន​មកពីសាវតាវប្បធម៌និងភាសាចម្រុះ (CALD) ដោយផ្តល់នូវលទ្ធភាពទទួលបាននូវធនធាន សេវាកម្ម និងព័ត៌មាន តាមទំរង់វប្បធម៌។

សូមចូលទៅកាន់៖ Mental health services in Australia in your language សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​អំពី​សេវាកម្ម​សុខភាព​ផ្លូវចិត្តជាភាសារបស់លោកអ្នក។

ការលំបាកផ្នែកហិរញ្ញវត្ថុ(ប្រាក់ជំនួយគ្រោះមហន្តរាយឈប់សម្រាករោគរាតត្បាត)

ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ សូមចូលទៅកាន់ Covid19 Money Smart ឬទូរស័ព្ទមក ខ្សែជំនួយបំណុលជាតិ​ដែល​មាន​លេខ ១៨០០ ០០៧ ០០៧ ។

រដ្ឋាភិបាល​សហព័ន្ធ​បាន​ដាក់ចេញនូវ​ប្រាក់ជំនួយ​គ្រោះមហន្តរាយ "Disaster Payment" សម្រាប់​ការ​ឈប់​សម្រាកគ្រោះមហន្តរាយ

ប្រាក់ជំនួយ​នេះ​មានសម្រាប់​បុគ្គលិកកម្មករ​ដែល​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ដោយសារតែ​ពួកគេ​ត្រូវ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ ឬ​ធ្វើ​ចត្តាឡីស័ក ឬមើលថែទាំ​នរណាម្នាក់​ដែល​មាន​កូវីដ-១៩។

សូមចុច​តំណភ្ជាប់​ខាង​ក្រោម​ដើម្បី​​ស្វែងរក​ព័ត៌មាន​ស្តីពី​ប្រាក់​ជំនួយ​គ្រោះមហន្តរាយ​ឈប់​សម្រាក​រោគរាតត្បាត​នៅ​ក្នុង​រដ្ឋ​និង​ដែនដីនីមួយៗ៖

តើ កូវីដ-១៩ ឆ្លងតាមរបៀបណា ហើយតើអ្នកអាចការពារខ្លួនបានតាមរបៀបណា?

កូវីដ-​១៩ ​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ៖

  • ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ នៅពេលពួកគេ​ឆ្លង ឬសូម្បីតែមុនពេលគេ​ចេញរោគសញ្ញា។

  • ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ដែលបញ្ជាក់ថា​ឆ្លង​មេរោគនេះ ហើយ​ពួកគេក្អក ឬកណ្តាស់។

  • ការប៉ះវត្ថុ ឬផ្ទៃផ្សេងៗ (ដូចជាបង្កាន់​ដៃ​ទ្វារ ឬ​តុ) ដែលមានមេរោគនេះចេញពីការក្អក ឬកណ្តាស់ ពីអ្នកដែលមានមេរោគនេះ ហើយបន្ទាប់មកប៉ះមាត់ឬមុខរបស់អ្នក។

លោកអ្នក​អាច​បង្ការ​ការ​ឆ្លង​មេរោគនេះ​បាន​តាម​រយៈ​ការ​អនុវត្ត​អនាម័យដៃ និង​អនាម័យ​នៅ​ពេល​ក្អក/កណ្តាស់ និង​រក្សា​ចម្ងាយ​ពី​អ្នក​ដទៃនៅ​ពេល​ដែល​អ្នក​ឈឺ គឺជា​ការ​ការពារ​ដ៏ល្អបំផុត​​ប្រឆាំង​នឹង​វីរុសភាគច្រើន។ អ្នកគួរ​តែ

  • រក្សាគម្លាត​ឲ្យ​បាន​យ៉ាងហោចណាស់១,៥ម៉ែត្រ និង​អនុវត្ត​តាម​ច្បាប់​ មនុស្ស​ម្នាក់​ក្នុង​៤ម៉ែត្រការ៉េ។
  • លាងសម្អាតដៃឲ្យ​បាន​ញឹកញាប់ជាមួយ​នឹង​សាប៊ូនិងទឹក នៅ​មុន​ពេល​និង​ក្រោយ​ពេល​ទទួលទានអាហារ និង​ក្រោយ​ពី​ទៅ​បង្គន់រួច។
  • ខ្ទប់មាត់​នៅ​ពេល​អ្នកក្អកនិងកណ្តាស់ រួច​បោះក្រដាសអនាម័យចោល ហើយ​ប្រើ​ប្រាស់​ទឹកអាល់កុលលាងសម្អាតដៃ។
  • ប្រសិនបើអ្នក​មិន​ស្រួលខ្លួន ចៀសវាង​ការ​ជួបទាក់ទងជាមួយ​អ្នកដទៃ (នៅ​ឲ្យ​ឆ្ងាយ​ពីគេ​ឲ្យ​បាន​យ៉ាងហោចណាស់១,៥ម៉ែត្រ) 
រដ្ឋាភិបាល​អូស្រ្តាលីស្នើឲ្យ​ប្រជាជន​ទាំង​អស់​ដោនឡូត​កម្មវិធី CovidSafe app។ 


ប្រសិនបើ​អ្នក​មាន​ចេញ​រោគសញ្ញាណាមួយ សូម​ទៅធ្វើ​តេស្ត។

រោគសញ្ញារបស់វីរុសកូរ៉ូណា អាចមានរាប់ចាប់ពី អាការជំងឺស្រាល រហូតដល់ជំងឺរលាកសួត ហើយវាស្រដៀងទៅនឹងករណីផ្តាសាយ និងគ្រុនផ្តាសាយធំ ដទៃទៀតដែរ ដូចជា៖

  • គ្រុន
  • រោគសញ្ញា​ផ្លូវ​ដង្ហើម
  • ក្អក
  • ឈឺក
  • ដកដង្ហើមខ្លីៗ
  • រោគសញ្ញា​ដទៃ​ទៀត​ដែល​អាច​រួម​ទាំង ហៀរសំបោរ ឈឺក្បាល ឈឺសាច់ដុំឬឈឺ​សន្លាក់ ចង់ចង្អោរ រាករូស ក្អួត​ មិនធុំ​ក្លិន មិនដឹង​រសជាតិ មិន​ចង់​ទទួលទាន​អាហារ និង​ហេវហត់។
អាជ្ញាធរបានបង្កើតកម្មវិធីត្រួតពិនិត្យរោគសញ្ញាកូវីដ-១៩ COVID19 Symptom Checkerដែលលោកអ្នកអាចចូលប្រើពីផ្ទះបាន។

មិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺកូវីដ-១៩នេះទេ ប៉ុន្តែរោគសញ្ញាភាគច្រើនអាចត្រូវបានព្យាបាលដោយជំនួយថែទាំតាម​បែបវេជ្ជសាស្ត្រ។ ថ្នាំផ្សះមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះ​ទេ។

ប្រសិនបើអ្នកវិវត្តន៍រោគសញ្ញា សូមទៅធ្វើតេស្ត។ 

ប្រសិនបើអ្នក​ចង់​និយាយ​ទៅកាន់នរណាម្នាក់​ពី​អាការរបស់​អ្នក សូមទូរសព្ទ​ទៅ​កាន់​ខ្សែទូរសព្ទ​ជំនួយ​វីរុសកូរ៉ូណាជាតិតាមរយៈលេខ៖ ១៨០០ ០២០ ០៨០ ដើម្បី​សុំ​ដំបូន្មាន។ ខ្សែទូរស័ព្ទនេះ​ដំណើរ​ការ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។

តើអ្នកអាចទៅធ្វើតេស្តនៅកន្លែងណាបាន?

សូមចុចតំណភ្ជាប់​ខាង​ក្រោម​ដើម្បី​ស្វែងរក​គ្លីនីក​ធ្វើតេស្ត​នៅ​ក្នុង​រដ្ឋ​និង​ដែនដីនីមួយៗ៖

ប្រសិន​បើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានកូវីដ-១៩ អ្នកត្រូវតែផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយពីគេ៖

  • កុំទៅកន្លែងសាធារណៈដូចជា កន្លែង​ធ្វើការ សាលារៀន មជ្ឈមណ្ឌលផ្សារទំនើប កន្លែងមើលថែកុមារ ឬសាកលវិទ្យាល័យ
  • សុំ​ឲ្យ​នរណាម្នាក់​ទៅ​ទិញ​អាហារ និងរបស់របរ​ចាំបាច់ផ្សេងៗ​សម្រាប់អ្នក ហើយទុកនៅមាត់ទ្វារផ្ទះរបស់អ្នក
  • កុំអោយភ្ញៀវចូលមក​លេងក្នុង​ផ្ទះ - មានតែអ្នកដែលរស់នៅជាមួយអ្នកប៉ុណ្ណោះ ដែលគួរតែនៅក្នុងផ្ទះរបស់អ្នក

តើនរណាជាអ្នកប្រឈមនឹងគ្រោះថ្នាក់នៃការឈឺធ្ងន់?

អ្នកខ្លះ​ដែល​ឆ្លង​វីរុសនេះ​អាច​នឹង​មិន​ឈឺ​ទាល់តែសោះ អ្នកខ្លះទៀត​មាន​អាការ​ស្រាល ដែល​នឹង​ជាទៅវិញ​យ៉ាង​ស្រួល ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​អាច​នឹង​ឈឺ​ធ្ងន់ ហើយ​ឆាប់​ទៀតផង។ តាមបទពិសោធន៍មុនៗ​ជាមួយ​នឹង​អ្នកឆ្លងវីរុសកូរ៉ូណាដតៃទៀត អ្នកដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់​ជាង​គេ​នោះគឺ

  • ជនជាតិ​ដើម​ភាគតិចAboriginal និង Torres Strait Islander ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ឬច្រើន
  • អ្នក​ដែល​មាន​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ​ដែល​មានលក្ខខណ្ឌ​ជំងឺ​រ៉ារៃ។ លក្ខខណ្ឌ​នេះ រួមបញ្ចូល​ទាំង​និយម​ន័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ ដែល​នឹង​ត្រូវ​កំណត់​ឡើង​វិញ​នៅ​ពេល​ដែល​មាន​ភស្តុតាង​កាន់តែ​ច្រើន។
  • មនុស្ស​ចាស់​ដែល​មាន​អាយុ​៧០ឆ្នាំ​ឡើង​ទៅ
  • អ្នកដែលមានប្រព័ន្ធភាព​ស៊ាំ​ចុះខ្សោយ

តើខ្ញុំគួរពាក់ម៉ាសដែរឬទេ?

រដ្ឋ​និង​ដែនដីមួយ​ចំនួននៅក្នុងប្រទេសអូស្ត្រាលី ណែនាំ ឬតម្រូវ​ឱ្យពាក់ម៉ាស។
ប្រសិនបើកាលៈទេសៈផ្លាស់ប្តូរនៅក្នុងរដ្ឋឬដែនដីដែល​លោក​អ្នករស់នៅ នោះដំបូន្មានស្តី​ពី​ការ​ពាក់​ម៉ាសមុខអាច​នឹងត្រូវ​ផ្លាស់ប្តូរ។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សាបច្ចុប្បន្នភាពដំបូន្មាននៅក្នុងតំបន់របស់អ្នក។ 

ដើម្បី​តាមដាន​ស្តាប់​ដំបូន្មាន​ស្តី​បីការ​ពាក់ម៉ាស​ចុងក្រោយ​គេ​បំផុត​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​តាម​រដ្ឋ​និង​ដែនដី​របស់​លោក​អ្នក​ដូចខាង​ក្រោមនេះ៖

នៅ​ពេល​ដែល​អ្នក​ពាក់ម៉ាស វា​ជា​ការ​ចាំបាច់​ដែល​អ្នក​ត្រូវ​តែ​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ៖

  • លាង ឬ​ប្រើទឹក​អាល់កុល​សម្អាតដៃ​អ្នក​មុន​ពេល​ពាក់ ឬ​ដោះវា​ចេញ
  • ត្រូវប្រាកដថាម៉ាសគ្របលើ​ច្រមុះនិង​មាត់របស់​អ្នក ហើយវា​បិទក្រោម​ចង្ការ​របស់អ្នក គ្របលើ​ខ្ទង់ច្រមុះ និង​ផ្ទៃ​មុខ​សងខាង​របស់​អ្នក។
  • កុំប៉ះផ្ទៃខាងមុខម៉ាស​របស់​អ្នកនៅ​ពេល​ពាក់ និង​ពេលដោះវាចេញ
  • កុំ​ឲ្យ​ម៉ាស​ពាក់​ព្យួរនៅ​ជុំវិញក ឬនៅ​ខាង​ក្រោម​ច្រមុះរបស់អ្នក
  • កុំ​ប្រើម៉ាស​ដែល​ពាក់​បាន​តែម្តងដដែល​ៗឡើងវិញ ត្រូវ​បោក​និង​សម្ងួត​ម៉ាស​ដែល​អាច​ប្រើប្រាស់បាន​ច្រើនដង​បន្ទាប់​ពីប្រើរួច និង​ទុក​នៅ​ក្នុង​កន្លែង​ដែល​ស្អាតហើយស្ងួត។ 

ធ្វើដំណើរចេញ ចូល ឬនៅក្នុងប្រទេសអូស្ត្រាលី

បណ្តា​រដ្ឋ​និង​ដែនដីនិមួយ​ៗ​អាចអនុវត្ត​ការ​រឹតបន្តឹង​រៀងៗខ្លួន រួម​ទាំង​ការបិទព្រំដែន​រដ្ឋ​របស់​ពួកគេ​ផងដែរ។ 

ការប្រមូលទិន្នន័យចាំបាច់

ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០ មានការប្រមូលទិន្នន័យចាំបាច់ ពីជើងហោះហើរក្នុងស្រុក ដើម្បីជួយដល់រដ្ឋនិងដែនដីនានា នៅពេលតាម​រកដានទំនាក់ទំនងដូចជា៖ ឈ្មោះ អាស័យដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទទំនាក់ទំនង និង រដ្ឋ​ដែលរស់នៅ។

គោលការណ៍​ជាតិសម្រាប់​ការ​ដឹកជញ្ជូន​សាធារណៈ

សេវាកម្មដឹកជញ្ជូនសាធារណៈគឺជាទំនួលខុសត្រូវរបស់រដ្ឋនិងដែនដីនិមួយៗ ហើយគណៈរដ្ឋមន្រ្តីជាតិគាំទ្រគោលការណ៍ជាបន្តបន្ទាប់ដើម្បីជួយគ្រប់គ្រងសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកកម្មករ និងអ្នកដំណើរតាមបណ្តាញដឹកជញ្ជូនសាធារណៈ រួមមាន៖ កុំធ្វើដំណើរនៅពេលមានអារម្មណ៍មិនស្រួលខ្លួន រក្សាគម្លាត​ពីអ្នកបើកបរនិងអ្នកដំណើរផ្សេងទៀត និងជៀសវាងការការ​បង់​ជាសាច់ប្រាក់។ 

ការ​ធ្វើដំណើរ​ក្រៅ​ប្រទេស

មានវិធានការបណ្តោះអាសន្ន​សម្រាប់​ជើង​ហោះហើរ​អន្តរជាតិ ដែល​រដ្ឋាភិបាល​បានធ្វើការ​ពិនិត្យ​សើរើឡើង​ជា​ទៀតទាត់។

វា​អាច​ប៉ះពាល់​ដល់​ការ​ហោះហើរ​ចូល​មក​ក្នុង​ប្រទេស​អូស្រ្តាលី​របស់អ្នក។ ព័ត៌មាន​នេះមានការ​ផ្លាស់ប្តូរ​ជាញឹកញាប់។

សម្រាប់​ព័ត៌មានបន្ថែម​សូមពិនិត្យ​មើល​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ចុងក្រោយ​នៃ​គេហទំព័រ Smart Traveller

ការធ្វើចត្តាឡីស័ក និង​​តម្រូវការ​ធ្វើតេស្ត​ត្រូវបានគ្រប់គ្រងនិងអនុវត្តដោយរដ្ឋាភិបាលរដ្ឋនិងដែនដី៖

ប្រសិនបើអ្នកចង់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស អ្នក​ប្រហែល​ជា​អាច​ដាក់​ពាក្យ​សុំ​តាម​អនឡាញសម្រាប់​ការ​លើកលែង​ក្នុង​ការ​ធ្វើ​ដំណើរ ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្នុង​លក្ខខណ្ឌ​ដូចខាង​ក្រោមនេះ៖

  • ការ​ធ្វើ​ដំណើរ​របស់​អ្នក​គឺ​ជាផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ទៅនឹង​ការ​ផ្ទុះឡើង​នៃ​កូវីដ១៩ រួមទាំង​ការ​ផ្តល់​ជំនួយ
  • ការ​ធ្វើ​ដំណើរ​របស់​អ្នក​គឺចាំបាច់​សម្រាប់ការធ្វើឧស្សាហកម្ មនិងអាជីវកម្មសំខាន់ៗ (រួមទាំងឧស្សាហកម្មនាំចេញ និងនាំចូល)
  • អ្នកកំពុងធ្វើដំណើរដើម្បីទៅទទួលការព្យាបាលបន្ទាន់ដែលមិនមាននៅក្នុងប្រទេសអូស្ត្រាលី
  • អ្នកកំពុងធ្វើដំណើរដោយសារអាជីវកម្មផ្ទាល់ខ្លួនដែលបន្ទាន់និងមិនអាចចៀសវាងបាន
  • ផ្អែកលើមូលដ្ឋានមនុស្ស​ធម៌
  • ការ​ធ្វើដំណើរ​របស់​អ្នក​គឺដើម្បី​ផលប្រយោជន៍ជាតិ។
 សូមចុច​ទីនេះ សម្រាប់​ព័ត៌មានបន្ថែម​ស្តីអំពីលក្ខខណ្ឌ​ក្នុង​ការ​ចាកចេញ​ពីប្រទេស​អូស្រ្តាលី​។


ព័ត៌មានរដ្ឋាភិបាល

  • ដើម្បីស្វែងយល់ពីរបៀបដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងគ្រប់គ្រងខូវីដ-១៩ សូមចូលទៅកាន់ការឆ្លើយតបរបស់រដ្ឋាភិបាល( Government response)ចំពោះការផ្ទុះឡើងនេះ។
  • សម្រាប់ព័ត៌មានបន្ថែមជាភាសាអង់គ្លេសសូមចូល​ទៅកាន់៖  health.gov.au/news/health-alerts/novel-coronavirus-2019-ncov-health-alert 
  • ​ព័ត៌មាន​បន្ថែមជាភាសាខ្មែរ​ផ្តល់​ជូន​ដោយក្រសួង​មហាផ្ទៃ - information for the Australian community in Khmer ។

 

  • ប្រជាជន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ត្រូវ​តែ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងហោចណាស់​១,៥ម៉ែត្រ។  សូម​ពិនិត្យ​មើលបទបញ្ញត្តិ​រឹតបន្តឹង​ស្តី​ពី​ចំនួន​កំណត់នៃ​ការ​ជួបជុំ​គ្នា​នៅ​ក្នុង​រដ្ឋ​របស់​លោក​អ្នក។

  • ប្រសិនបើ​អ្នក​មាន​អាការ​គ្រុន​ផ្តាសាយ ឬផ្តាសាយ​ធំ សូម​ចាត់ចែង​ការ​ធ្វើ​តេស្ត ដោយ​ទូរស័ព្ទទៅ​វេជ្ជបណ្ឌិត​របស់​អ្នក ឬ​ទាក់​ទង​ទៅ​ខ្សែទូរស័ព្ទ​​ព័ត៌មាន​សុខភាព​វីរុសកូរ៉ូណា​​តាម​រយៈលេខ៖ ១៨០០ ០២០ ០៨០។

  • ដំណឹង​និង​ព័ត៌មាន​មាន៦៣ភាសានៅ​លើគេហទំព័រ៖  sbs.com.au/coronavirus

  • សូមពិនិត្យ​មើល​គោលការណ៍ណែនាំ​ពាក់ព័ន្ធ​នានា​សម្រាប់​រដ្ឋ​ ឬដែនដីរបស់​លោក​អ្នក៖ NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania ៕

Share

Published

Updated

By SBS Audio, Language Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service