បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលពង្រាយកងទ័ព រដ្ឋគ្វីនស្លេនបន្តបិទខ្ទប់

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ ២០២១។

Australian Defence Force personnel and NSW police are seen being deployed from Fairfield Police Station in Sydney, Monday, August 2, 2021.

Australian Defence Force personnel and NSW police are seen being deployed from Fairfield Police Station in Sydney, Monday, August 2, 2021. Source: AAP Image/Mick Tsikas

  • រដ្ឋញូសៅវែល​នៅ​តែ​មាន​ចំនួន​ករណី​ជាច្រើនដែលស្ថិតនៅ​ក្នុង​សហគមន៍ក្នុង​អំឡុងពេល​ឆ្លង
  • ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​រដ្ឋ​គ្វីនស្លេន​គឺជា​កុមារ។
  • រដ្ឋវិចថូរៀ​កត់ត្រា​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​២ករណី។
  • រដ្ឋអូស្រ្តាលី​ខាងត្បូង​បន្ធូរ​បន្ថយ​ការ​រឹតត្បឹត​កូវីដ-១៩​បន្ថែម​ទៀត។
រដ្ឋញូសៅវែល

រដ្ឋញូសៅវែល​បាន​កត់ត្រា​ករណី​ឆ្លង​ក្នុងស្រុក​ថ្មី​ចំនួន ២០៧​ករណី ដែល​ក្នុងនោះ​យ៉ាងហោចណាស់​៥០ករណី​ស្ថិតនៅ​ក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ឆ្លង។ បុរសម្នាក់​ក្នុង​វ័យ​៩០ឆ្នាំប្លាយដែល​បាន​ចាក់ថ្នាំវ៉ាក់សាំង​ AstraZeneca បាន​មួយដូស្ត​រួចហើយនោះ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ Liverpool ។  

កងកម្លាំង​ការពារជាតិ​អូស្រ្តាលី​រហូត​ដល់​ទៅ​៣០០នាក់​កំពុងតែ​ជួយ​ដល់​ប៉ូលិស​រដ្ឋ​ញូសៅវែល​​ក្នុង"ការ​ចែកចាយម្ហូប​អាហារ ដើរ​គោះទ្វារ និង​ត្រួត​ពនិត្យ​លើ​ការ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ" នៅ​ក្នុង រដ្ឋាភិបាល​ក្នុងតំបន់ចំនួន​៨ ។ កងទ័ព​ទាំង​នេះ​មិន​ប្រដាប់​អាវុធទេ។

រដ្ឋមន្រ្តី​ទី​មួយ​នៃរដ្ឋ​ញូសៅវែល លោកស្រី Gladys Berejiklian ជំរុញ​ឲ្យ​ប្រជាជន​ទៅចាក់វ៉ាក់សាំង។ 

ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង

រដ្ឋគ្វីនស្លេន

រដ្ឋគ្វីនស្លេន​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៅ​ក្នុងស្រុក​ចំនួន​១៣​ករណី ដែល​ក្នុង​នោះភាគច្រើន​គឺជា​កុមារ​ក្រោម​១០ឆ្នាំ។ រាល់ករណី​ទាំង​អស់​សុទ្ធតែ​មានទំនាក់ទំនង​ទៅនឹង​ចង្កោម​នាពេល​បច្ចុប្បន្ន ហើយ​ចំនួន​ករណីសកម្មសរុប​មាន ៣១ករណី។

លោកហិរញ្ញិក Cameron Dick ប្រកាស​នូវ កញ្ចប់ថវិកា ២៦០លានដុល្លារ ដើម្បី​ជួយ​ដល់​អាជីវកម្ម​នៅ​ក្នុង​រដ្ឋ​គ្វីនស្លេន ជាពិសេស​អាជីវកម្ម​ធុនតូចនិង​មធ្យម។

ការ​បិទខ្ទប់ (lockdown) នេះ ឥឡូវ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ ទី​៨ ខែសីហា នៅ​ក្នុង​តំបន់ Brisbane, Gold Coast, Ipswich, Lockyer Valley, Logan, Moreton Bay, Noosa, Redland, Scenic Rim, Somerset និង Sunshine Coast។

ស្វែងរកនៅទីនេះនូវ បញ្ជី​ឈ្មោះ​កន្លែង​ប៉ះពាល់ (exposure sites)។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • រដ្ឋវិចថូរៀ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​២ករណី​ដែល​សុទ្ធ​តែ​មាន​ទំនាក់ទំនងទៅនឹង​ករណី​ដែល​មានស្រាប់ ព្រមទាំងបាន​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយ​ពី​គេរួចស្រាប់​ហើយ​ក្នុង​អំឡុង​ពេល​ឆ្លង​នេះ។
  • នៅ​ក្នុងរដ្ឋ​អូស្រ្តាលី​ខាង​ត្បូង ការ​ពាក់ម៉ាសជាកំហិត​នៅ​តែ​ត្រូវអនុវត្តន៍​​ជាបន្ត​ទៀត ខណៈពេល​ដែល​ការ​ប្រកួត​កីឡា​អាច​ចាប់​ផ្តើម​ឡើង​វិញ​បាន​ហើយ ​ជាមួយ​នឹង​លក្ខខណ្ឌ​​កំណត់​ចំនួន​ភ្ញៀវទស្សនា។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក

រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក

ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

1 min read

Published

Presented by SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service