- អាជ្ញាធររដ្ឋញូសៅវែលកំពុងតែជំរុញអត្រាចាក់វ៉ាក់សាំងឲ្យបាន៨០%។
- ចំនួនករណីឆ្លងសរុបនៃវីរុសបម្លែងថ្មី Delta ក្នុងរដ្ឋគ្វីនស្លេនឡើងដល់១៨ករណីហើយ។
- រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មី៤ករណី ដែលសុទ្ធតែមានទំនាក់ទំនងទៅនឹងករណីដែលមានស្រាប់។
- ៤០%នៃប្រជាជនអូស្រ្តាលីដែលមានអាយុលើសពី១៦ឆ្នាំ បានចាក់វ៉ាក់សាំងដូស្តដំបូងរួចហើយ។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ២៣៩ករណី ដែលក្នុងនោះយ៉ាងហោចណាស់៦១នាក់បានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។ ជាងពាក់កណ្តាលនៃករណីឆ្លងថ្មី មិនដឹងអំពីប្រភពនៃការឆ្លងនោះទេ។
Dr Jeremy McAnulty នៃក្រសួងសុខាភិបាលរដ្ឋញូសៅវែល មានប្រសាសន៍ថា ក្នុងចំណោមមនុស្ស៥៤នាក់ដែលស្ថិតនៅក្នុងបន្ទប់ ICU មាន៤៩នាក់ហើយដែលមិនបានចាក់វ៉ាក់សាំង។
រដ្ឋមន្រ្តីទី១ លោកស្រី Gladys Berejiklian បានអះអាងថា រដ្ឋាភិបាលរដ្ឋនេះនឹងអនុវត្តន៍តាមគោលបំណងគណៈរដ្ឋមន្រ្តីជាតិចំពោះការចាក់វ៉ាក់សាំងឲ្យបានចន្លោះពី ៧០% ទៅ ៨០% នៃចំនួនប្រជាជនដែលពេញវ័យ។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៩ករណី ដែលជាចំនួនខ្ពស់បំផុតនៃការឆ្លងក្នុងសហគមន៍ក្នុងពេលជាង១ឆ្នាំកន្លងមកនេះ។
ប្រធានមន្រ្តីសុខាភិបាលនៃរដ្ឋគ្វីនស្លេន Dr Jeanette Young មានប្រសាសន៍ថា “ករណីទាំងនេះកើនឡើងយ៉ាងរហ័ស” ហើយលោកស្រីជំរុញឲ្យប្រជាជនទៅធ្វើតេស្ត។
រដ្ឋាភិបាលក្នុងតំបន់ចំនួន១១នៅប៉ែកអាគ្នេយ៍នៃរដ្ឋគ្វីនស្លេនកំពុងតែស្ថិតនៅក្នុងការបិទខ្ទប់រយៈពេល៣ថ្ងៃ ហើយឥឡូវនេះត្រូវបានគេចាត់ទុកថាជាចំណុចក្តៅ(hotspot)ថ្នាក់ជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានជំនួយហិរញ្ញវត្ថុ។
ស្វែងរកនៅទីនេះនូវ បញ្ជីឈ្មោះកន្លែងប៉ះពាល់ (exposure sites)។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៤ករណី ដែលសុទ្ធតែពាក់ព័ន្ធទៅនឹងករណីដែលមានស្រាប់ ហើយបានផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ទៅហើយ។
- តួលេខថ្មីបង្ហាញថា ជាង៤០%នៃប្រជាជនអូស្រ្តាលីអាយុលើសពី១៦ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងហោចណាស់មួយដូស្តរួចហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

