បច្ចុប្បន្នភាព COVID-19 ៖ រដ្ឋ​ឃ្វីន​ឡែន​ភាគ​និរតី​បើក​ទ្វារ​ឡើង​វិញ ប៉ុន្តែ​ករណី​ថ្មី​មួយ​ធ្វើ​ឲ្យ​អាជ្ញាធរ​បិទ​ក្រុង Cairns

ខាងក្រោមនេះជាបច្ចុប្បន្នភាពស្តីពី Coronavirus នៅប្រទេសអូស្ត្រាលីប្រចាំថ្ងៃទី 8 សីហា 2021។

Kiongozi wa Queensland Annastacia Palaszczuk, azungumza na waandishi wa habari

Kiongozi wa Queensland Annastacia Palaszczuk, atoa taarifa mpya kuhusu COVID-19 mjini Brisbane, Jumapili, 8 Augosti, 2021. Source: AAP/Danny Casey

  • រដ្ឋ​ឃ្វីន​ឡែន​មាន​ករណី​ COVID-19 ឆ្លង​ក្នុង​សហគមន៍ថ្មី​ចំនួន ៩
  • ទីក្រុង Cairns និង Yarrabah ត្រូវ​បិទ​ខ្ទប់​ចំនួន​បីថ្ងៃ​ ចាប់​ពីម៉ោង 4 រសៀល​ថ្ងៃ​នេះ
  • រដ្ឋ​ញូសៅវ៉េល​មាន​ឆ្លង​ថ្មី COVID-19 ចំនួន 262 ករណី និង​ស្លាប់​មួយ​ករណី
  • រដ្ឋ​វិកថូរៀ​មាន​ឆ្លងថ្មី COVID-19 ចំនួន 11 ករណី

រដ្ឋឃ្វីនឡែន

រដ្ឋ​ឃ្វីន​ឡែន​រាយការណ៍​ពីករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន 9។ ប្រាំ​ពីរ​ករណី​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជា​ចង្កោម​នៅ Indooroopilly មួយ​ករណី​នៅ Gold Coast និង​មួយករណី​ទៀត​នៅ Cairns។ 

ការ​បិទខ្ទប់​នៅ​ភាគ​អាគ្នេយ៍​រដ្ឋ​ឃ្វីន​ឡែន​នឹង​ត្រូវ​បញ្ចប់​ដូច​គ្រោង​ទុក​នៅម៉ោង 4 រសៀល​ថ្ងៃនេះ ប៉ុន្តែ​ការ​ដាក់​កំហិត​នៅ​មាន​ជា​ធរមាន​នៅឡើយ​នៅក្នុង​ពេល​ពីរ​សប្តាហ៍​ខាង​មុខ​នេះ ដោយ​រួម​ទាំង​តម្រូវ​ការ​ឲ្យ​ពាក់​ម៉ាស្ក​ផង។

អភិបាល​រដ្ឋឃ្វីនឡែន​លោកស្រី Annastacia Palaszczuk មាន​ប្រសាសន៍ថាករណី​ថ្មី​មួយនៅទីក្រុង Cairns ជាករណីគួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ពីព្រោះ​អ្នក​ឆ្លង​ជា​អ្នក​បើក​រថ​យន្ត​ឈ្នួល និង​បាន​ស្ថិត​នៅក្នុង​សហគមន៍​រហូត​ដល់ 10ថ្ងៃ​ ខណៈមាន​លទ្ធភាព​ចម្លង​ទៅកាន់​អ្នក​ផ្សេង។

ដូចនេះ​តំបន់​រដ្ឋបាល​ក្រុង Cairns និង តំបន់ជនជាតិ​ដើម Yarrabah  នឹង​ត្រូវ​បិទ​ខ្ទប់​ចំនួន​បីថ្ងៃ​ចាប់ពីរសៀល​ម៉ោង 4 នេះ​ទៅ។

សូម​ចុច​ត្រង់​នេះ​ដើម្បី​ស្វែង​រក មណ្ឌល​ធ្វើ​តេស្ត​រក  COVID-19 នៅ​ជិត​អ្នក​បំផុត។

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍ចំនួន 262 ករណី និង​ស្រ្តី​មួយរូប​ក្នងវ័យ 80ឆ្នាំ​បាន​បាត់​បង់​ជីវិត។ 

យ៉ាង​ហោច​ណាស់​មាន 72 ករណី​ស្ថិត​នៅក្នុង​សហគមន៍​ហើយ​មាន​លទ្ធភាព​ចម្លង​ទៅ​អ្នក​ដទៃ។ 

អភិបាល​រដ្ឋ​លោកស្រី Gladys Berejiklian មាន​ប្រសាសន៍​ថា​តំបន់​ចំនួន 12 នៅ​រដ្ឋបាល​ក្រុង Penrith នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តំបន់​ដែល​មាន​ការ​ព្រួយបារម្ភ ហើយ​ការ​ដាក់​កំហិត​បន្ថែម​នឹង​ចូល​ជា​ធរមាន​នៅម៉ោង 5 រសៀល​ថ្ងៃ​អាទិត្យ​នេះ។

ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 11 ករណី ដែល​ករណី​ទាំង​អស់​សុទ្ធ​សឹង​តែ​ជាប់​ទាក់​ទង​នឹង​ការ​ឆ្លង​ថ្មីៗ​នេះ។ គ្មាន​ករណី​ណា​មួយបាន​ធ្វើ​ចត្តាឡីស័ក​អំឡុង​ពេល​មាន​លទ្ធភាព​ចម្លង​ទៅអ្នកដទៃ​នោះទេ។

ពលរដ្ឋ​វិកថូរៀ​ដែល​មាន​អាយុ​ពី 18 ដល់ 39ឆ្នាំ នឹង​អាច​ទទួល​ការ​ចាក់​វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ AstraZeneca  នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយចំនួន​ចាប់​ពីថ្ងៃ​ចន្ទ​នេះ​ទៅ។ 

មណ្ឌល​ចាក់​វ៉ាក់សាំង​ដោយ​បើក​ឡាន​កាត់​ដើម្បី​ចាក់​ជា​លើក​ដំបូង​នៅ​អូស្ត្រាលី​នឹង​បើក​ដំណើរ​ការ​នៅ​រដ្ឋ​វិកថូរៀ​នៅ​អតីត​ទីតាំង Bunnings Warehouse នៅ​តំបន់ Melton ចាប់​ពីថ្ងៃ​ចន្ទ​នេះ។

ស្វែង​រក​នៅ​ទីនេះ​ចំពោះ បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំង។
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអនឡាញ​សម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 
ACT 

Share

Published

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service