រឿង៥យ៉ាងដែលអ្នកត្រូវដឹងពីការដាក់ពាក្យសុំទិដ្ឋាការឳពុកម្តាយ

ការដាក់ពាក្យសុំទិដ្ឋាការធានាឳពុកម្តាយឲ្យមករស់នៅក្នុងប្រទេសអូស្រ្តាលីអាចជាដំណើររឿងមួយដែលវែងឆ្ងាយនិងត្រូវចំណាយច្រើន។ បច្ចុប្បន្នមានឳពុកម្តាយជាង៤ម៉ឺននាក់កំពុងតែស្ថិតនៅក្នុងបញ្ជីរង់ចាំរយៈពេល៣០ឆ្នាំសម្រាប់សិទ្ធិរស់នៅជាអចិន្រ្តៃយ៍។ តើមានជម្រើសផ្សេងដែរឬទេ?

Australian immigration departure passport stamp

Departure stamp on the inside page of a passport. Source: Getty Images

ទិដ្ឋាការធានាឳពុកម្តាយមានពីរប្រភេទគឺ ការមិនបង់វិភាគទាន(Non-Contributory) និង ការបង់វិភាគទាន (Contributory)

ខណៈ​ដែល​ទិដ្ឋាការ​មិនបង់​វិភាគទាន​ (non-contributory visa) អាច​ត្រូវ​ចំណាយ​ត្រឹមតែ​ប្រមាណ​ ៥៩០០ដុល្លារនោះ អ្នក​អាច​ត្រូវ​រង់​ចាំរយៈពេល​ពី​១៨​ទៅ​៣០ឆ្នាំ​ក្នុង​ការអនុម័ត។ រីឯ ទិដ្ឋាការ​បង់​វិភាគ​ទាន( contributory visa)​វិញ អ្នក​ត្រូវ​ចំណាយ​ប្រមាណ​ពី ៤៥០០០ ទៅ ៥៥០០០​ដុល្លារ​​សម្រាប់​ឳពុក ឬ​ម្តាយ​ម្នាក់ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​តែ​២ឆ្នាំ​ប៉ុណ្ណោះ។
Parent visa
Source: SBS

ការធ្វើតេស្តអាកប្បកិរិយានិងសុខភាព

អ្នក​ត្រូវ​តែ​ជាប់ការ​ធ្វើ​តេស្ត​អាកប្បកិរិយានិង​សុខភាព​នៅ​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ហើយ​ម្តងទៀត​នៅ​ពេល​ដែល​អ្នក​ទទួលបាន​ទិដ្ឋាការ។
Australian visa form
Australian visa form Source: AAP

ជម្រើសដទៃទៀតសម្រាប់ឳពុកម្តាយដែលស្ថិតក្នុងអាយុធ្វើការ

ប្រសិន​បើ​ឳពុក​ម្តាយ​របស់​អ្នក​ស្ថិត​នៅ​ក្នុង​អាយុ​ធ្វើការ​ងារនោះ ពួក​គេ​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​បណ្តោះ​អាសន្ន​លេខ ១៧៣ ឬ​ក៏ ៨៨៤​បាន ដោយ​ការ​បង់​ប្រាក់​ដើម​ដំបូង​នោះ​អស់​តែ ២៩១៣០ដុល្លារ​ប៉ុណ្ណោះ ហើយ​ពួក​គាត់​មាន​ពេល​២ឆ្នាំ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ហើយ​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​មេឌីខែ​និង​មាន​សិទ្ធិ​ធ្វើ​ការ​ពេញ​ម៉ោង។ ក្នុង​ពេល​២ឆ្នាំ​នេះ​ពួក​គាត់​អាច​សន្សំ​បា្រក់​ដែល​ត្រូវ​ការ​បន្ថែម​ចំនួន​១៩០០០ដុល្លារ​ដើម្បី​ប្តូរ​ទៅ​ដាក់​ពាក្យ​សុំ​សិទ្ធិរស់​នៅ​អចិន្ត្រៃយ៍​លេខ ១៤៣​ដែល​ជាទិដ្ឋាការ​បង់​វិភាគទាន​បាន។
Family Visa
Source: Pixabay, Public Domain

អ្នកដាក់ពាក្យសុំទិដ្ឋាការឳពុកម្តាយនេះត្រូវការអ្នកធានាដែលមានសញ្ជាតិអូស្រ្តាលី សិទ្ធិរស់នៅអចិន្រ្តៃយ៍ ឬក៏ជនជាតិណូវ៉ែលហ្សេឡង់ដែលមានសិទ្ធិធានាបាន។

អ្នក​ក៏ត្រូវ​ការ​ភស្តុតាង​បញ្ជាក់​ផង​ដែរ​ថា​អ្នក​រស់​នៅ​ទី​នេះ​ ដែល​ជា​ទូ​ទៅ​មាន​រយៈពេល​២ឆ្នាំ។ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ក៏​ត្រូវ​តែ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​តេស្ត​សមតុល្យ​គ្រួសារ​ផង​ដែរ ដោយ​តម្រូវ​ឲ្យ​មាន​ភស្តុតាង​បញ្ជាក់ថា​សមាជិក​គ្រួសារ​របស់​គាត់​ភាគច្រើន​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។
Parent visa, increase
Source: Getty Images

អ្នកត្រូវផ្តល់ការធានាពីការទំនុកបម្រុង

ការធានា​​ដល់​ការ​ទំនុក​បម្រុង គឺជា​មូលបត្រ​រដ្ឋាភិបាល​ដែល​ត្រូវ​កាន់កាប់​ដោយ Centrelink ។ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ដោយ​មាន​ការ​បង់​វិភាគ​ទាន​ត្រូវ​តំកល់​មូលប័ត្រ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​​១០០០០ដុល្លា សម្រាប់​អ្នក​ដាក់​ពាក្យ​គោល និង​៤០០០​ដុល្លារ​សម្រាប់​អ្នក​បន្ទាប់​បន្សំ ហើយ​មូលប័ត្រ​នេះ​ត្រូវ​តម្កល់​ទុក​នៅ​Centrelink រយៈពេល​១០ឆ្នាំ។ ចំណែក​ឯ​អ្នក​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ដោយ​មិន​បង់​វិភាគ​ទាន​វិញ ត្រូវ​តំកល់​ប្រាក់​ចំនួន​៥០០០ដុល្លារ​សម្រាប់​អ្នក​ដាក់​ពាក្យ​គោល និង​២០០០​ដុល្លារ​សម្រាប់​អ្នក​បន្ទាប់​បន្សំ ហើយ​មូលប័ត្រ​នេះ​ត្រូវ​តម្កល់​ទុក​នៅ​Centrelink រយៈពេល​២ឆ្នាំ។
AAP
Australian currency pictured in Sydney, Thursday, Sept. 11, 2014. (AAP Image/Joel Carrett) NO ARCHIVING Source: AAP
មានអ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ឳពុកម្តាយ​ដែល​ចំណាយ​ទាប​ប្រមាណ​ ៤ម៉ឺន​នាក់​កំពុងតែ​រង់​ចាំនៅ​ក្នុង​បញ្ជី​ ទិដ្ឋាការ​មិនបង់​វិភាគទាន (non-contributory visas)។ ហើយ​នៅ​ក្នុង​ឆ្នាំនេះ​រដ្ឋាភិបាល​ផ្តល់​ទិដ្ឋាការ​ចំនួន​១៥០០តែ​ប៉ុណ្ណោះ។ ខណៈដែល​ទិដ្ឋាការ​បង់​ប្រាក់​វិភាគ​ទាន​ខ្ពស់ (contributory visa) ​មាន​កន្លែង​ទំនេរ ៧១៧៥​កន្លែង ក្នុង​ឆ្នាំនេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹ​ងការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ឳពុក​ម្តាយ​នេះ សូមចូល​ទៅកាន់​គេហទំព័រ​របស់ The Department of Immigration and Border Protection ។

Share

Published

By Ildiko Dauda
Presented by Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
រឿង៥យ៉ាងដែលអ្នកត្រូវដឹងពីការដាក់ពាក្យសុំទិដ្ឋាការឳពុកម្តាយ | SBS Khmer